ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​ស្នើ​សមត្ថកិច្ច​ចាប់ខ្លួន​ម្ចាស់​អា​ខោ​ន​«​សេវា​ផ្សេង​ទៀត​»​អនុវត្ត​តាម​ផ្លូវច្បាប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ចាប់ខ្លួន​ម្ចាស់​អា​ខោ​ន​ឈ្មោះ​«​សេវា​ផ្សេង​ទៀត​» ដើម្បី​ដាក់ទោស​តាម​ផ្លូវច្បាប់​ជា​ធរមាន ។ ការ​ប្រកាស​របស់​ក្រសួង​អប់រំ បន្ទាប់​ពី​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​សេវា​ផ្សេង​ទៀត​» បាន​បង្ហោះ​ព័ត៌មាន​ដែល​ច​រិ​ក​បោកប្រាស់…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ចាប់ខ្លួន​ម្ចាស់​អា​ខោ​ន​ឈ្មោះ​«​សេវា​ផ្សេង​ទៀត​» ដើម្បី​ដាក់ទោស​តាម​ផ្លូវច្បាប់​ជា​ធរមាន ។ ការ​ប្រកាស​របស់​ក្រសួង​អប់រំ បន្ទាប់​ពី​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​សេវា​ផ្សេង​ទៀត​» បាន​បង្ហោះ​ព័ត៌មាន​ដែល​ច​រិ​ក​បោកប្រាស់ និង​បង្ខូចកេរ្តិ៍​ឈ្មោះ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​សញ្ញាបត្រ​បាក់​ឌុ​ប និង​បរិញ្ញាបត្រ​គ្រប់​ផ្នែក ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​ចេញផ្សាយ កាលពី​ថ្ងៃ​ទី​២០ ខែឧសភា បញ្ជាក់​ថា «​ការ​បង្ហោះ​ព័ត៌មាន​បែប​នេះ​ជា​អំពើ​ខុសច្បាប់ ដែល​បំពាន​ដល់​សេចក្តី​ថ្លៃថ្នូរ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ដូច​ជា ការ​អនុវត្ត​កំណែទំរង់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការ​លើកកម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា ជា​ពិសេស​ប៉ះពាល់​ដល់​ស្មារតី និង​ការ​ខិតខំ​រៀនសូត្រ​របស់​សិស្សានុសិស្ស និង​និស្សិត​កម្ពុជា​»​។

ក្រសួង​អប់រំ យុវជន និង​កីឡា​បាន និង​កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ការ​ស្វែងរក​ជន​ដែល​បង្ហោះ​ព័ត៌មាន​ខាងលើ​នេះ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។ ក្នុង​នោះ​ដែរ​ក្រសួង​ក៏​អំពាវនាវ​ដល់​សាធារណជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់​ប្រភេទ​ចូលរួម​ទប់ស្កាត់​ការ​ចែកចាយ​ព័ត៌មាន​នេះ​តាម​គ្រប់​រូបភាព ព្រមទាំង​សហការ​ផ្តល់​ព័ត៌មាន​ជូន​សមត្ថកិច្ច​ក្នុង​ការ​ឈាន​ទៅ​កំណត់​មុខសញ្ញា​ជន​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ