ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកភូមិស្នើសុំឱ្យអាជ្ញាធរខេត្តជួយបើកផ្លូវចាស់​ឱ្យធ្វើដំណើរផង​

3 អាទិត្យ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋចំនួន១៨គ្រួសារបានស្នើសុំទៅលោក ប្រាក់ សោភ័ណ អភិបាលខេត្ត

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋចំនួន១៨គ្រួសារបានស្នើសុំទៅលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប មេត្តាជួយដោះស្រាយ និងបើក ផ្លូវ ធ្វើ ដំណើរ ចេញ-ចូល ផ្ទះ របស់ពួក គាត់ចាប់ពីផ្លូវជាតិលេខ៦ ចូលក្នុងភូមិដែលមានប្រវែងប្រមាណជាង២០០ម៉ែត្រ ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ក្រោយមានក្រុ​ម​ហ៊ុន​ចិនមួ​យ​ធ្វើរបង បិទហាមឃាត់មិនឲ្យអ្នកភូមិដើរឆ្លងកាត់ ដោយដាក់ស្លាកកំណត់ត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ។

ប្រជាពលរដ្ឋរងគ្រោះករណីបិទផ្លូវដើរខាងលើបានឲ្យដឹងថា នៅដើមឆ្នាំ២០២៤គេបានឃើញក្រុមហ៊ុនចិនមួយ(មិនស្គាល់ឈ្មោះ) បានសាងសង់មណ្ឌលកម្សាន្ត ដោយបានឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវចាស់ដែលធ្លាប់អាស្រ័យផលយូរណាស់មកហើយនោះ និងសន្យាថានិងធ្វើផ្លូវថ្មីដែលជាប្រឡាយទឹកចាស់តាំងពីបុរាណយកមកធ្វើផ្លូវសម្រាប់ប្រជាពលរដ្ឋដើរជំនួសវិញ។ប៉ុន្តែជាការហួសចិត្តនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤នេះ ស្រាប់តែក្រុមហ៊ុនចិនបានសរសេរផ្លាក និងហាមមិនឲ្យប្រជាពលរដ្ឋឆ្លងកាត់ផ្លូវចាស់ និងប្រាប់ឲ្យដើរផ្លូវថ្មីវិញ ទាំងដែលផ្លូវថ្មីនោះពុំទាន់បានធ្វើរួចរាល់ និងមានភាគីម្នាក់ទៀតចេញមុខ អះអាងថា ដីដែលកំពុងធ្វើផ្លូវថ្មី គឺជាកម្មសិទ្ទិរបស់ខ្លួនដែលមានលេខក្បាលដី(៤៦៤០) និងជំទាស់មិនឲ្យធ្វើផ្លូវថ្មីបន្តឡើយ។

យោងតាមពាក្យបណ្តឹងរបស់អ្នកភូមិដាក់ជូនលោកអភិបាលក្រុងសៀមរាបបានឲ្យដឹងថា សំណើរ​សុំបើកផ្លូវឲ្យប្រជាពលរដ្ឋបានធ្វើដំណើរចេញចូលស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ដោយសារម្ចាស់ដីដែលមានវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុដែលក្បាលដីលេខ ១៧១០០៦០២-៣១ ៣៩ មានទីតាំងស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀម​រាប បានចេញប័ណ្ណកម្មសិទ្ធិរំលោភលើដីផ្លូវដើម(ផ្លូវចាស់តាំងពីដូនតា)របស់ប្រជាពលរដ្ឋ ។

ក្នុងពាក្បបណ្តឹងដដែលបន្តថា កាលពី អំឡុង ឆ្នាំ១៩៨៤ ប្រជាពលរដ្ឋឈ្មោះ ឡាវ ចាន់ថន និងឈ្មោះ ជា ឃយ បានមកទិញដីរស់នៅក្នុងភូមិខ្នារ សង្កាត់ ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ទិញដីនេះផ្ទាល់ជាមួយម្ចាស់ដីដើម ដោយការទូរទាត់ថ្លៃដីជាការដោះដូរស្រូវ និងឲ្យជាមាស ហើយកាលពីជំនាន់នោះមានតែ ៣ ទៅ ៤ គ្រួសារ ប៉ុណ្ណោះ បានធ្វើការសាងសង់ផ្ទះរស់នៅ និងដើរលើផ្លូវរទះពីផ្ទះរហូតដល់ផ្លូវជាតិលេខ ៦A (ឆ្នាំ១៩៨៤ ជាផ្លូវ រ ទេះ ) ហើយបន្ទាប់មកប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បាននាំគ្នាធ្វើផ្លូវចាក់ដីឲ្យធំងាយស្រួល ប្រើ ប្រាស់ ដើម្បី ចេញ ចូលក្នុងភូមិតាំងពីឆ្នាំ១៩៨៤ ដោយប្រើប្រាស់រួមគ្នា ។

ក្រោយមកនៅក្នុងឆ្នាំ១៩៩៣ មានប្រជាពលរដ្ឋផ្សេងៗទៀតបានមកទិញដីនៅតំបន់នោះជាហូរហែរ ហើយក៏មានអ្នក បាន មក ទិញដីជាប់ផ្លូវទំនាស់នេះផងដែរ ដោយគេទិញដីនៅជាប់ផ្លូវជាតិលេខ ៦ A (ទិញដី ២ កន្លែងដែល មានផ្លូវប្រជា ពលរដ្ឋ នៅកណ្ដាល)។

បន្ទាប់មកនៅក្នុងឆ្នាំ១៩៩៨ មានប្រពលរដ្ឋផ្សេងៗទៀតបានមកទិញដីហើយរស់នៅបន្តបន្ទាប់ និងបាន ធ្វើ ការសាងសង់ផ្ទះ និងដើរលើផ្លូវដែលធ្លាប់បានដើរដដែលរហូតមកជាធម្មតា ។ លុះដល់ឆ្នាំ២០០៧ ស្រាប់តែមានឈ្មោះ លាភ វណ្ណដេន និងឈ្មោះ នាង សុងរ៉ាស៊ី បានមកអះអាងថា ប្រជា ពលរដ្ឋដែល រស់នៅខាង ក្រោយ ដី របស់ខ្លួនបានធ្វើផ្លូវកាត់ដីរបស់ខ្លួន ពេលនោះក៏មានជម្លោះរវាងប្រជាពលរដ្ឋ និងភាគី លាភ វណ្ណដេន ទាក់ទងការបិទផ្លូវរបស់ ប្រជាពលរដ្ឋដោយបានយកគ្រឿងចក្រទៅកាយបំបិទផ្លូវ ពេលនោះប្រជាពលរដ្ឋក៏បានដាក់ពាក្យបណ្តឹងទៅដល់អាជ្ញាធរភូមិ ឃុំ ដើម្បីជួយដោះស្រាយ តែអាជ្ញាធរមានការប្រទាញប្រទង់គ្នា ពាក់ព័ន្ធដែនសមត្កកិច្ចរបស់ខ្លួន (ឃុំ ជ្រាវ និងឃុំកណ្ដែក) ហើយជម្លោះក៏បានបញ្ចប់ដោយពុំមានដំណោះស្រាយ ហើយប្រជាពលរដ្ឋ ក៏នៅធ្វើ ដំណើរ លើ ផ្លូវចាស់ដដែលដោយពុំមានអ្នកមកតវ៉ាទៀតទេ ។

ក្នុងលិខិតបញ្ជាក់ថា ក្រោយមកនៅឆ្នាំ២០១៧ ឈ្មោះ លាភ វណ្ណដេន និងឈ្មោះ នាង សុងរ៉ាស៊ី បានមកធ្វើការបិទផ្លូវរបស់ប្រជាពលរដ្ឋជាថ្មីម្ដងទៀត ពេលនោះក៏ មានជម្លោះជាមួយប្រជាពលរដ្ឋ ហើយក៏បានប្ដឹងទៅជាអាជ្ញាធរឃុំសង្កាត់ ដើម្បីជួយដោះស្រាយ ។ ពេល អាជ្ញាធរ សង្កាត់ចូលមកដោះស្រាយ បានឲ្យប្រជាពលរដ្ឋដើរលើផ្លូវផ្សេងបណ្ដោះអាសន្នសិន ដែល មានទីតាំងនៅផ្នែកខាងលិ ច នៃព្រំដីរបស់ភាគីឈ្មោះ លាភ វណ្ណដេន និងឈ្មោះ នាង សុងរ៉ាស៊ី ដោយបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា នឹងធ្វើការ បើកផ្លូវទៅខាងកើតដើម្បី ឲ្យប្រជាពល រដ្ឋ ធ្វើដំណើរចេញចូលផ្ទះរបស់ខ្លួន ជំនួសផ្លូវកណ្ដាល(ផ្លូវប្រជាពល រ ដ្ឋ ប្រើតាំងពីឆ្នាំ១៩៨៤) ដីរបស់ ភាគីឈ្មោះ លាភ វណ្ណដេន និងឈ្មោះ នាង សុងរ៉ាស៊ី ហើយភាគីចុងចម្លើយក៏យល់ព្រម ប៉ុន្តែអាជ្ញាធរសង្កាត់មិនបានមកធ្វើ ការវាស់វែង បង្កើតជា ផ្លូវឲ្យ ប្រជា ពលរដ្ឋទេ ដោយសំអាងថា ប្រជាពលរដ្ឋមានផ្លូវបណ្ដោះអាសន្នធ្វើដំណើរហើយ ។

ដោយមានការអះអាងពីអាជ្ញាធរសង្កាត់ និងដោយឃើញថាគំនូសបង្ហាញក្បាល ដីឃើញមានផ្លូវ ទៅទិស ខាង កើត ជំនួសផ្លូវបណ្ដោះអាសន្ន ប្រជាពលរដ្ឋ ក៏មិនបានប្ដឹងហាមឃាត់មិនអោយ ចេញវិញ្ញាបនប័ត្រ សម្គាល់ម្ចាស់ អចល ន វត្ថុដែលមានក្បាលដីលេខ ១៧១០០៦០២-៣១ ៣ ៩ នោះដែរ ។

ដោយសារប្រជា​ពលរដ្ឋក៏មិនចង់ មានរឿងវែង ឆ្ងាយ ច្រើន ។តែក្រោយមកនៅឆ្នាំ២០២១ ស្រាប់តែប្រជាពលរដ្ឋបានឃើញម្ចាស់ដីនៅសងខាងផ្លូវធ្វើដំណើរចេញចូលភូមិបានសាង សង់របងនៅជុំវិញ ដី របស់ខ្លួន ប្រជាពលរដ្ឋក៏មិនបានទៅហាមឃាត់ឬប្ដឹងទៅអាជ្ញាធរសង្កាត់នោះដែរ ដោយសារគិតថាអាជ្ញាធរសង្កាត់ដឹងអំពីទំនាស់ និងការមិនទាន់បើកផ្លូវឲ្យប្រជាពលរដ្ឋធ្វើដំណើរ ។

ស្រាប់តែពេលបច្ចុប្បន្ននេះ ម្ចាស់ដីខាងមុខដែលនៅសងខាងផ្លូវ ប្រកាស បិទ ផ្លូវបណ្ដោះអាសន្នរបស់ប្រជាពលរដ្ឋ ដែលធ្វើដំណើរចេញចូលទាំងមិនទាន់មានការ បើកផ្លូវថ្មីជំនួស នៅជ្រុងខាង កើត នៃដីរបស់ខ្លួន ដូចការសន្យាដែលមានអាជ្ញាធរសង្កាត់ដឹងឮ ហើយនៅពេលប្រជាពលរដ្ឋទៅសួរនាំទៅ អាជ្ញាធរ សង្កាត់ ស្រាប់តែខាងសង្កាត់ថា ប្រជាពលរដ្ឋដើរលើផ្លូវរបស់គេ ហើយនៅពេលដែលប្រជាពលរ​ដ្ឋសួរនាំ​ការ​បើក​ផ្លូវនៅជ្រុងខាងកើតនៃដីរបស់ឈ្មោះ លាភ វណ្ណដេន និងឈ្មោះ នាង សុងរ៉ាស៊ី បែរជាអាជ្ញារធរប្រាប់ថាផ្លូវមិនទាន់បើកបានទេ ដោយសារ​ដី​ឈ្មោះ លាភ វណ្ណដេន និងដីរបស់ឈ្មោះ វណ្ណ សុផាន់ណា មានទំនាស់ជាមួយគ្នា ។

ជុំវិញរឿងរ៉ាវខាងលើនេះ អ្នកយកព័ត៌មានមិនទាន់អាចសុំការបំភ្លឺពីអាជ្ញាធរបានទេ គិតត្រឹមល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ។ ប៉ុន្តែភាគីប្រជា​ពលរដ្ឋចំនួន​១៨គ្រួសារ បានស្នើរសុំដល់អាជ្ញាធរជាពិសេសលោក ប្រាក់ សោភ័ណអភិបាលខេត្តសៀមរាប ជួយបើកផ្លូវចាស់ដដែលសម្រាប់អ្នកភូមិប្រើប្រាស់ ព្រោះ ទំនាស់នេះបានអូសបន្លាយយូរមកហើយដោះស្រាយមិនចេញ ។ហើយបើនៅតែភាគីម្ខាងទៀតមិនបើកផ្លូវទេ តើពួកគាត់ចេញចូលភូ​មិតាមណាដ្បិ​ត​រដូវ​ធ្លាក់​ភ្លៀង​ក៏ជិតចូលមកដល់ដែរ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ