ខេត្តព្រះសីហនុ ៖ ជនជាតិចិនចំនូន២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ នៅទីតាំងផ្សេងគ្នា បន្ទាប់ពីពួកគេទាំងពីរបានធ្វើសកម្មភាពបើករថយន្តដេញវាយគ្នា ផ្អើលក្រុងព្រះសីហនុកាលពីវេលាម៉ោង០៧ និង១៥នាទីយប់ថ្ងៃទី៣១ ខែឧសភា ត្រង់ចំណុចក្រោយស្ថានីយប្រេងកាល់តិច(ក្បែសាលាឆទាន) ស្ថិតក្នុងសង្កាត់លេខ 2 ខេត្តព្រះសីហនុ ។

ជុំវិញហេតុការណ៍នេះ បើយោងតាមប្រភពបឋមពីប្រជាពលរដ្ឋបានអោយដឹងថា មុនដំបូងឃើញរថយន្តពីរគ្រឿងបើកបុកធុងទឹកកកគាត់ ភ្លាមនោះគេបានឃើញ ជនជាតិចិនបានចុះពីលើរថយន្តហើយបានរត់ចេញពីកន្លែងកើតហេតុ ឆ្ពោះទៅទៅទិសខាងកើត ស្របពេលជាមួយគ្នានេះផងដែរ ក៏មានសមត្ថកិច្ចដេញតាមពីក្រោយ បង្កឲ្យមានការភ្ញាក់ផ្អើល នឹងបានឃាត់ខ្លួនបានម្នាក់ ឯម្នាក់ទៀតរត់ចូលក្នុងផ្ទះសំណាក់មួយកន្លែងនៅខាងក្រោយការ៉ាសសាំងតូតាល ហើយកម្លាំងសមត្ថកិច្ចបានឃុំព័ទ្ធនិងបន្តធ្វើការចាប់ខ្លួនបុរសជនជាតិចិនម្នាក់ទៀតដើម្បីយកមកសួរនាំបន្ថែម។

ដោយឡែក បើយោងតាមប្រភពមួយផ្សេងទៀតបានបញ្ជាក់ថា ចំពោះមូលហេតុនេះគេនៅពុំទាន់ដឹងនៅឡើយទេ គ្រាន់តែដឹងថ នៅមុនសមត្ថកិច្ចចុះឃាត់ខ្លួនជនជាតិចិនទាំងពីរនេះ គឺដំបូងឡើយ គេបានដឹងថា មានរថយន្តចំនួន២គ្រឿង ដោយមួយគ្រឿងបានបើកដេញគៀ រថយន្តម៉ាក ព្រូស មិនចាំស្លាកលេខទាំងពីររថយន្ត បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងបានរាយការណ៍ជូនសមត្ថកិច្ចភ្លាមន សមត្ថកិច្ចក៏បានចុះដល់ទីតាំងកើតហេតុនិងធ្វើការឃាត់បានរថយន្តម៉ាកអាផាតនិងជនជាតិចិនម្នាក់ បន្ទាប់មកសមត្ថកិច្ចក៏បន្តដេញតាមរថយន្តម៉ាក prius មួយគ្រឿងទៀត តែជនជាតិចិនដែលបើករថយន្តម៉ាកpriusពុំបានឈប់នោះទេ រហូតបានប៉ះជាមួយម៉ូតូនិងធុងទឹកកកដែលនៅជាប់ផ្លូវទើបម្ចាស់រថយន្តបានជោគគេចខ្លួនហើយក៏ត្រូវបានសមត្ថកិច្ចគាត់ខ្លួនតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចស្នងការនគរបាលខេត្តព្រះសីហនុបាននាំខ្លួនបុរសជនជាតិចិនទាំង២ នាក់យកទៅស្នងការដើម្បីសួរនាំទៅតាមនីតិវិធី។ ជុំវិញករណីនេះផងដែរ បណ្ដាញសារព័ត៌មានយើងនៅពុំទាន់ទទួលបានរបាយការណ៍ជាក់លាក់អំពីមូលហេតុដែលបង្កឲ្យជនជាតិចិនទាំងពីរនាក់ បង្កហិង្សាជិះរថយន្តដេញមុខគ្នាបង្កភាពចលា ចលក្នុងក្រុងព្រះសីហនុនៅឡើយទេ។

ចែករំលែកព័តមាននេះ