ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានសណ្ដោងបើកឡាគួ របូតគន្លឹះកន្ទុយរ៉ឺម៉ក ក្រឡា.ប់ចាក់ម្សៅជ័រចោលពេញផ្លូវ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្តសណ្ដោង១គ្រឿង ខណៈបើកបរលឿនទៅដល់ចំណុចរង្វង់មូលបានបត់ឡាគួ

រាជធានីភ្នំពេញ ៖ រថយន្តសណ្ដោង១គ្រឿង ខណៈបើកបរលឿនទៅដល់ចំណុចរង្វង់មូលបានបត់ឡាគួខ្លាំងពេក បណ្ដាលឲ្យរបូតកន្លឹះកន្ទុយរ៉ឺម៉កក្រឡាប់ចាក់ម្សៅជ័រចោលពេញផ្លូវ ប៉ុន្តែសំណាងល្អមិនបានបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អ្នកបើកបររថយន្តនេះ ឬ អ្នកដំណើរតាមផ្លូវនោះឡើយ ។

ឧប្បត្តិហេតុនោះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០ នាទីព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ នៅលើមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចរង្វង់មូលគល់ផ្លូវល្បឿនលឿន ស្ថិតនៅក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រថយន្តខាងលើម៉ាកហុីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ3D-8420 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដឹកម្សៅជ័រសម្រាប់ផលិតទុយោជ័រខ្ទង់រយបាវ ហើយបាវម្សៅជ័របានធ្លាក់រាយប៉ាយពេញផ្លូវ ចំណែករថយន្តបានរងការខូចខាតយ៉ាងដំណំផងដែរ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តនោះបានបើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនគួរសមដែរ លុះពេលទៅដល់ត្រង់កន្លែងកើតហេតុចំណុចរង្វង់មូលគល់ផ្លូវល្បឿនលឿន អ្នកបើកបរកាច់ចង្កូតបត់កោងតាមទម្រង់រង្វង់មូលរៀងឡាគួខ្លាំងពេក ។ ជាហេតុបណ្ដាលឲ្យរបូតគន្លឹះកន្ទុយរ៉ឺម៉កក្រឡាប់ភីងចាក់បាវម្សៅជ័រសម្រាប់ផលិតទុយោជ័ររាប់សិបបាវចោលពេញផ្លូវ ចំណែកឯក្បាលរថយន្តមិនបានក្រឡាប់នោះទេ ហើយខណៈនោះពុំបានបណ្ដាលឲ្យអ្នកបើកបរ ឬអ្នកដំណើរណាម្នាក់រងរបួសនោះឡើយ ។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម សហការណ៍ជាមួយកម្លាំងនគរបាលការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ បានចុះទៅកាន់កន្លែងកើតហេតុសម្រួលចរាចរមិនឲ្យកកស្ទះ ព្រមទាំងពិនិត្យជាក់ស្ដែង ឃើញមិនមានបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃ និងប៉ះពាល់ទ្រព្យសម្បត្តិរដ្ឋ ឬឯកជនណាមួយនោះ ។ ទើបនគរបាលសម្រេចឲ្យម្ចាស់ ចាត់ចែងនាំយករថយន្ត និងទំនិញនោះចេញពីផ្លូវកន្លែងកើតហេតុ ចៀសវាងការកកស្ទះចរាចរ រំខានដល់ការធ្វើដំណើររបស់អ្នកដ៏ទៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ