ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋានភ្នំប្រាំពីរ មានល្អាងធំៗ៣ ជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានប្រជាប្រិយភាព

7 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ រមណីយដ្ឋានភ្នំប្រាំពីរ ជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានប្រជាប្រិយភាពមួយ

ខេត្តបាត់ដំបង ៖ រមណីយដ្ឋានភ្នំប្រាំពីរ ជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានប្រជាប្រិយភាពមួយ មានស្ថិតនៅឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដើម្បីទៅដល់រមណីយដ្ឋានភ្នំប្រាំពីរ គេត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ​៥៧បេ បើធ្វើដំណើរតាមរថយន្ត គេត្រូវចំណាយពេលប្រមាណ​១ម៉ោង​និង៤៥នាទី ពីក្រុងបាត់ដំបង ។​

បើតាមឯកសារមន្ទីរទេសចរណ៍ខេត្តបាត់ដំបង រមណីយដ្ឋាននេះ ត្រូវបានតភ្ជាប់គ្នាដោយភ្នំចំនួន​៧ ហើយមានទេសភាពដ៏ល្អប្រណីត ហើយនៅរមណីយដ្ឋានភ្នំប្រាំពីរនេះ មានល្អាងធំៗចំនួន៣ ៖ ល្អាង​១០០, ល្អាងខ្យល់ និងល្អាងឥសី។

ចំពោះ​ផ្នែកជីវ:ចម្រុះវិញ ភ្នំប្រាំពីរជាជម្រកនៃសត្វទោច (ពណ៌ខ្មៅ) សត្វ​ស្វា សត្វ​ពពែភ្នំ សត្វឈ្លូស ស្តវ​កាំប្រម៉ា សត្វ​ពស់ថ្លាន់ សត្វ​ពស់វែករនាម សត្វ​កំប្រុក សត្វ​ប្រចៀវ សត្វ​សារិកាកែវ ជា​ដើម។ ដើមឈើរួមមាន បេង ធ្នង់ ព្រះព្នៅ ខ្វាវ ស្ពង់ រកា សុក្រំ ច័ន្ទឆ្នូត ប្រទាល ជ្រៃ ឆ្កែស្រែង ជាដើម នៅល្អច្រើន។

នៅថ្ងៃទី​២៥ ខែឧសភា ឆ្នាំ២០២០ អនុក្រឹតមួយត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាល ដោយដាក់រមណីយដ្ឋានភ្នំប្រាំពីរ ជាតំបន់បេតិកភណ្ឌធម្មជាតិ ដែលមានផ្ទៃដី​៣៥៣ហិកតា និង៩អា (៣៥៣,៩ហិចតា) ដោយមានគោលបំណងផ្តល់សេវាកម្មធម្មជាតិ និងវប្បធម៌សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ ការគ្រប់គ្រង ការការពារនិងការអភិរក្ស ជីវៈចម្រុះ ធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ