ស្លាប់​៨​នាក់ និង​របួសធ្ងន់​ស្រាល​១៦​នាក់


រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២០ ឧសភា ឆ្នាំ​២០១៩ បាន​កើតឡើង​១១​លើក​(​យប់​៩​លើក​)​ស្លាប់​៨​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​១២​នាក់​(​ស្រី​៥​នាក់​)​របួសស្រាល​៤​នាក់​(​ស្រី​១​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៦​លើក​ស្លាប់​៤​នាក់​,​មិន​គោរព​សិទ្ធិ​២​លើក​,​មិន​ប្រកាន់​ស្តាំ​២​លើក​ស្លាប់​៣​នាក់​,​ស្រវឹង​១​លើក​ស្លាប់​១​នាក់ ។​សរុប​ស្លាប់​៨​នាក់​:​ម៉ូតូ​៦​នាក់​(​មិន​ពាក់មួក​៤​នាក់​)​រថយន្ត​ធំ​១​នាក់​,​ថ្មើរជើង​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​១​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​រថយន្ត​តូច​៣​លើក​ស្លាប់​២​នាក់​,​ម៉ូតូ​និង​រថយន្ត​ធំ​២​លើក​ស្លាប់​២​នាក់​,​ម៉ូតូ​និង​ថ្មើរជើង ១​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​ផ្សេង​ៗ១​លើក​, រថយន្ត​តូច​និង​រថយន្ត​តូច​១​លើក​ស្លាប់​១​នាក់​,​រថយន្ត​តូច​និង ផ្សេង​ៗ១​លើក​,​រថយន្ត​ធំ​និង​រថយន្ត​ធំ​១​លើក​ស្លាប់​១​នាក់ ។

បណ្តាល​ឲ្យ​ខូចខាត​យាន​២២​គ្រឿង​នោះ​មាន : ម៉ូតូ​១០​គ្រឿង​,​រថយន្ត​តូច​៧​គ្រឿង​,​រថយន្ត​ធំ​៣​គ្រឿង​,​ផ្សេង​ៗ២​គ្រឿង​,​ថ្មើរជើង​១​នាក់ ។ យាន​បង្កហេតុ​: ម៉ូតូ​៣​លើក​,​រថយន្ត​តូច​៦​លើក​,​រថយន្ត​ធំ​១​លើក​,​យាន​ផ្សេង​ៗ១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៨​លើក​,​ផ្លូវ​ខេត្ត​២​លើក​,​ផ្លូវលំ​១​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តកំពង់ស្ពឺ​១​លើក​ស្លាប់​២​នាក់​, ខេត្តកោះកុង​១​លើក​ស្លាប់​១​នាក់​របួស​២​នាក់​, ខេត្ត​ត្បូងឃ្មុំ​១​លើក​ស្លាប់​១​នាក់​, ខេត្តសៀមរាប​១​លើក​ស្លាប់​១​នាក់​, ខេត្តតាកែវ​១ លើក​ស្លាប់​១​នាក់​របួស​៣​នាក់ និង​ខេត្ត​ព្រះ​សីហ​នុ​១​លើក​ស្លាប់​១​នាក់​។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៣៩៣៨​គ្រឿង (​ម៉ូតូ​៥៥%) មធ្យោបាយ​ល្មើស​៦៣២​គ្រឿង (៣៧%) អប់រំ​២៣៨​គ្រឿង (​ម៉ូតូ​៦១%) មធ្យោបាយ​ពិន័យ​៣៩៤​គ្រឿង (​ម៉ូតូ​៦៤%) ។ លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​៥០​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​២០៥៣​គ្រឿង អប់រំ​១៣៧​គ្រឿង ពិន័យ​ចំនួន​សរុប​២៦៦​គ្រឿង (​មួក​១៧១​គ្រឿង កញ្ចក់​៨៦​គ្រៀង ស្រវឹង​គ្មាន ផ្សេង​ៗ៩​គ្រឿង​) ៕

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ