ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សាធារណរដ្ឋ​ដំបូង​ទាមទារ​ដក​លោក​ត្រាំ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ​មួយ​រូប កាលពី​ថ្ងៃ​ទី​១៨​ឧសភា​ជា​អ្នក​ដំបូង​គេ ដែល​អំពាវនាវ​ឲ្យ​ដក​តំណែង​លោក​ប្រធានាធិបតី​ត្រាំ​។ សមាជិក​សភា​នៃ​រដ្ឋ​មី​ជី​ហ្គេ​នរូ​ប​នោះ លោក​JUSTIN AMASH​យល់​ឃើញ​ថា លោក​ដូ​ណា​ល់​ត្រាំ​មាន​ឥរិយាបថ​ដែល​អាច​នាំ​ទៅ​រក​ការ​ដកហូត​តំណែង​លោក​ដោយ​សភា​។ លោក​ក៏​ចោទប្រកាន់​ដែរ​រដ្ឋមន្ត្រី​យុត្តិធម៌…

សហរដ្ឋអាមេរិក ៖ សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ​មួយ​រូប កាលពី​ថ្ងៃ​ទី​១៨​ឧសភា​ជា​អ្នក​ដំបូង​គេ ដែល​អំពាវនាវ​ឲ្យ​ដក​តំណែង​លោក​ប្រធានាធិបតី​ត្រាំ​។ សមាជិក​សភា​នៃ​រដ្ឋ​មី​ជី​ហ្គេ​នរូ​ប​នោះ លោក​JUSTIN AMASH​យល់​ឃើញ​ថា លោក​ដូ​ណា​ល់​ត្រាំ​មាន​ឥរិយាបថ​ដែល​អាច​នាំ​ទៅ​រក​ការ​ដកហូត​តំណែង​លោក​ដោយ​សភា​។

លោក​ក៏​ចោទប្រកាន់​ដែរ​រដ្ឋមន្ត្រី​យុត្តិធម៌ លោក​BILL BARR​ថា ធ្វើ​ឲ្យ​សាធារណជន​មានការ​ភាន់ច្រឡំ ចំពោះ​រឿង​ស៊ើប​អង្កេត​របស់​រដ្ឋ​អាជ្ញា​ពិសេស លោក​ROBERT MUELLER​ស្ដី​ពី​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី ចូល​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​ឆ្នាំ​២០១៦​។

ក្នុង​សារ​តាម​TWITTER​មួយ​ចំនួន​កាលពី​ថ្ងៃ​ទី​១៨​ឧសភា សមាជិក​សភា​អភិរក្សនិយម​រូប​នោះ​រៀបរាប់​ថា មាន​សមាជិក​សភា​តិច​គ្នា​ណាស់់ ដែល​បាន​អាន​របាយការណ៍​របស់​លោក​MUELLER ដែល​លើក​ឧទាហរណ៍​ជា​ច្រើន​នៃ​ឥរិយាបថ​របស់​លោក​ត្រាំ ដែល​អាច​ចាត់​ទុក​ថា​ជា​ការ​បន្ទច់បង្អាក់​ដល់​តុលាការ​។ លោក​បន្ត​ថា​ពិត​ណាស់​គ្មាន​មនុស្ស​ណា​ម្នាក់​ក្រៅពី​មនុស្ស​ដែល​ជា​ប្រធានាធិបតី អាច​គេច​ផុត​ពី​ការ​ចោទប្រកាន់ ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ភស្ដុ​តាង​បែប​ទាំងនោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ