ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកត្រាំ​ថា បើ​ចង់​ប្រយុទ្ធ​នោះវា​នឹង​ជាទី​បញ្ចប់​ផ្លូវការ​ហើយ ចូរ​កុំ​គំរាម​អា​មេ​រិ​ក​ឲ្យ​សោះ​…

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​អុីរ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១៩​ឧសភា​បាន​គំរាម​កម្ទេច​ អុីរ៉​ង់ ខណៈ​ភាព​តានតឹង​កំពុង​តែ​កើនឡើង រវាង​ក្រុង​វ៉ា​ស៊ិ​ន​តោន​និង​ក្រុង​តេ​ហេ​រ៉​ង់​។ តាម​TWITTER​លោក​ត្រាំ​ថ្លែង​ថា ប្រសិនបើ​ អុីរ៉​ង់…

សហរដ្ឋអាមេរិក​-​អុីរ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១៩​ឧសភា​បាន​គំរាម​កម្ទេច​ អុីរ៉​ង់ ខណៈ​ភាព​តានតឹង​កំពុង​តែ​កើនឡើង រវាង​ក្រុង​វ៉ា​ស៊ិ​ន​តោន​និង​ក្រុង​តេ​ហេ​រ៉​ង់​។ តាម​TWITTER​លោក​ត្រាំ​ថ្លែង​ថា ប្រសិនបើ​ អុីរ៉​ង់ ​ចង់​ប្រយុទ្ធ​នោះ​វា​នឹង​ជាទី​បញ្ចប់​ផ្លូវការ​របស់​ អុីរ៉​ង់ ហើយ​។ ចូរ​កុំ​គំរាម​សហរដ្ឋអាមេរិក​ឲ្យ​សោះ​។

ក្រុង​វ៉ា​ស៊ិ​ន​តោន​បាន​ពង្រឹង​ទណ្ឌកម្ម​ខាង​សេដ្ឋកិច្ច និង​ពង្រឹង​វត្តមាន​យោធា​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍​ដោយ​និយាយ​ថា ខ្លាច​អ អុីរ៉​ង់ ​គំរាមកំហែង​បណ្ដា​ផលប្រយោជន៍​របស់​ខ្លួន​។ អុីរ៉​ង់ ​និយាយ​ថា​នោះ​ជា​សង្គ្រាមចិត្តសាស្ត្រ​និង​ជា​ល្បិច​កល​នយោបាយ​មួយ​។

ចំណែក​ពួក​ឧទ្ទាម​យេ​ម៉ែ​ន​ហ៊ូ​ធី​ទ្រទ្រង់​ដោយ​ អុីរ៉​ង់ ប្រកាស​នា​ថ្ងៃ​ទី​១៩​ឧសភា​ថា ការ​វាយប្រហារ​របស់​ពួក​គេ ប្រឆាំង​បណ្ដា​ទីតាំង​របស់​ក្រុមហ៊ុន​ប្រេងកាត​អា​រ៉ា​ប៊ី​សា​អូឌីត​ARAMCO កាលពី​ថ្ងៃ​ទី​១៤​ឧសភា គ្រាន់​ជា​ការ​ចាប់ផ្ដើម នៃ​យុទ្ធនាការ​មួយ ប្រឆាំង​គោលដៅ​យោធា​ប្រទេស​នេះ​ចំនួន​៣០០​កន្លែង​។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​SABA ត្រួតត្រា​ដោយ​ក្រុម​ស៊ី​អុី​ត​នោះ​។ ទីភ្នាក់ងារ​ព័ត៌មាន​នោះ​បញ្ជាក់​ថា គោលដៅ​ទាំងនេះ​រួម​មាន បណ្ដា​ទី​បញ្ចា​ការដ្ឋាន​យោធា និង​បណ្ដា​ទីតាំង​យោធា​សំខាន់​ៗ​នៅ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម និង​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ព្រមទាំង​បណ្ដា​មូល​ដ្ខា​ន​យោធា​ពួក​គេ​នៅ​យេ​ម៉ែ​ន​។

អា​រ៉ាប់​ប៊ី​សា​អូឌីត​ចង់​ចៀសវាង​សង្គ្រាម​មួយ​ក្នុង​តំបន់​ប៉ុន្តែ​និយាយ​ថា ត្រៀមខ្លួន​តបត​វិញ​យ៉ាង​ខ្លាំង​និង​ប្រកបដោយ​ការ​ប្ដេជ្ញា​ចិត្ត ក្រោយ​ការ​វាយប្រហារ​ប្រឆាំង​បណ្ដា​ទីតាំង​ប្រេង​របស់​ខ្លួន​មក​។ ចំណែក​កង​នាវាចរណ៍​ទី​៥​របស់​អា​មេ​រិ​ក មាន​មូលដ្ឋាន​នៅ​ប្រទេស​បា​រ៉ែ​ន រាយការណ៍​នា​ថ្ងៃ​ទី​១៩​ឧសភា​ថា បណ្ដា​ប្រទេស​នៃ​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ​CCG ជា​អង្គការ​តំបន់​មួយ​ប្រមូលផ្ដុំ​ដោយ​ប្រទេស​៦​នៅ​ជាប់​ឈូង​សមុទ្រ​ពែ​រ្ស៍ បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​១៨​ឧសភា​នូវ​ការ​ល្បាត​ក្នុង​សមុទ្រ ដើម្បី​ពង្រឹង​សន្តិ​សុខ​ក្នុង​តំបន់​នោះ​។

ទីបញ្ជាការដ្ឋាន​កង​នាវាចរណ៍​ទី​៥​របស់​អា​មេ​រិ​ក​បញ្ជាក់​ថា បណ្ដា​ប្រទេស​CCG​បាន​បង្កើន​ជា​ពិសេស ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​និង​ការ​សម្របសម្រួល​គ្នា ដើម្បី​ទ្រទ្រង់​ដល់​កិច្ច​សហ​ប្រតិបត្តិ​ខាងជើង​ទឹក ក្នុង​តំបន់​និង​កិច្ច​សហប្រតិបត្តិការ​ខាង​សន្តិសុខ​សមុទ្រ​ក្នុង​ឈូង​សមុទ្រ​ពែ​រ្ស៍​។

ការ​ប្រកាស​នោះ​កើត​មាន​ខណៈ​អា​រ៉ា​ប៊ី​សា​អូឌីត​ចោទប្រកាន់​អី​ុ​រ៉​ង់​ថា ជា​អ្នក​នៅ​ពីក្រោយ​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​២​គ្រឿង បំពាក់​គ្រឿងផ្ទុះ​ប្រឆាំង​បណ្ដា​ទីតាំង​បូម​ប្រេងកាត​អា​រ៉ា​ប៊ី​សា​អូឌីត​កាលពី​ថ្ងៃ​ទី​១៤​ឧសភា​។

អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​កោះ​ប្រជុំ​កំពូល​ជា​បន្ទាន់ របស់​បណ្ដា​ប្រទេស​អា​រ៉ាប់​នៅ​ឈូង​សមុទ្រ នា​ថ្ងៃ​ទី​៣០​ឧសភា​នៅ​ក្រុង​DJEDDAH​នោះ បាន​ឲ្យ​ដឹង​នា​ថ្ងៃ​ទី​១៩​ឧសភា​ថា ខ្លួន​ចង់​ចៀសវាង​ជម្លោះ​មួយ​ជាមួយ​អុីរ៉​ង់ តែ​អះអាង​ថា​ត្រៀម​តបត​វិញ​យ៉ាង​ខ្លាំងក្លា​បំផុត​បើ​ចាំបាច់​។ អាជ្ញាធរ​អុី​រ៉​ង់​បាន​បដិសេធ​ថា​ពុំ​បាន​ចូលរួម​គ្នុ​ង​ការ​វាយប្រហា​ដោយ​ដ្រូ​ន និង​ក្នុង​អំពើ​វាយប្រហារ​វិច្ឆេទកម្ម ប្រឆាំង​បណ្ដា​នាវា​ក្នុង​ឈូង​សមុទ្រ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ