ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​​ទាន​ដំឡូងបារាំង​ផ្តល់​អត្ថ​ប្រយោជន៍​​ដល់​អ្នក​ឈឺ​​​ក្រ​ពះ និង​អ្នក​​លើស​​ឈាម​

12 ឆ្នាំ មុន

​អ្នក​វិទ្យា​សាស្ត្រ​បាន​អះ​អាង​ថា ការ​យក​ដំឡូង​បា​រាំង​ទៅចម្អិ​ន​កែ​ច្នៃ​តាម​គ្រប់រូប​ភាព​មាន​ដូច​ជា​ដុត ស្ងោរ​និង​កិន​​ឱ្យ​ម៉ដ្ឋ​ដូច​បបរ​ ហើយ​ចៀន​ជ្រលក់​ទឹក​ប៉េង​ប៉ោះ​… ​ទាំង​អស់​នេះ​សុទ្ធ​តែ​ផ្តល់​អត្ថ​​ប្រ​យោជន៍​ដល់​សុខភា​ព​អាច​ទទួល​យក​បាន ​។

អ្នក​វិទ្យា​សាស្ត្រ​បាន​អះ​អាង​ថា ការ​យក​ដំឡូង​បា​រាំង​ទៅចម្អិ​ន​កែ​ច្នៃ​តាម​គ្រប់រូប​ភាព​មាន​ដូច​ជា​ដុត ស្ងោរ​និង​កិន​​ឱ្យ​ម៉ដ្ឋ​ដូច​បបរ​  ហើយ​ចៀន​ជ្រលក់​ទឹក​ប៉េង​ប៉ោះ​… ​ទាំង​អស់​នេះ​សុទ្ធ​តែ​ផ្តល់​អត្ថ​​ប្រ​យោជន៍​ដល់​សុខភា​ព​អាច​ទទួល​យក​បាន ​។

អ្នក​វិទ្យា​សាស្ត្រ​នៅ​សាកល​វិទ្យា​ល័យ​ Manchester University បាន​រក​ឃើញ​ថា ដំ​ឡូង​បារាំង​ផ្ទុក​ទៅ​ដោយ​ម៉ូ​លេគុល​ប្រ​ឆាំង​នឹង​បាក់​តេរី​ដ៏​ចម្លែកមួយ​​​មាន​សមត្ថ​ភាព​អាច​ព្យា​បាល​​និង​ទប់​ស្កាត់​បាក់​តេរី​រស់នៅ​ក្នុង​ក្រពះ​ដែល​ជា​អ្នក​ធ្វើ​ឱ្យ​ក្រ​ពះ​ដំ​បៅ​និង​រ​លាក​ ។ មិន​ដូច​ជា​ពពួក​ថ្នាំ Antibiotics ​ដទៃ​ ដំឡូង​បា​រាំង​ដែល​គេ​កិន​ឱ្យ​ទៅ​ជា​ទឹក​មាន​កម្លាំង​បង្ក្រាប​បាក់​តេរី​ក្នុង​ក្រពះ​មិន​ឱ្យ​ងើប​តដៃ​បានឡើយ​​ ពោល​គឺ​បាក់​តេរី​ក្នុង​ក្រពះ​មិន​អាច​បង្កើត​ភាព​ស៊ាំ​របស់​ខ្លួន​ទៅ​នឹង​ម៉ូ​លេគុល​របស់​ដំ​ឡូង​បា​រាំង​បាន​ទេ ។​

ដោយឡែក​ លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​មួយ​ផ្សេង​ទៀត​ដែល​ធ្វើឡើង​ដោយ​អ្នក​វិទ្យា​សាស្ត្រ​អា​មេរិក​រក​ឃើញ​​ថា ទទួល​ទាន​ដំឡូង​បារាំង​ត្រឹម​តែ​២ដុំ​ក្នុង​មួយ​ថ្ងៃ​អាច​ជួយ​ធ្វើ​ឱ្យ​​សម្ពាធ​ឈាម​ចុះ​ទាប​និង​មិន​ធ្វើ​ឱ្យ​ឡើង​ទម្ងន់​ទៀត​ផង​ ។

យោង​តាម​របាយ​ការ​ណ៍​ក្នុង​សន្និ​សីទ​ប្រ​ចាំ​ឆ្នាំ​របស់​អង្គ​ការ​មិន​យក​កម្រៃ​ឈ្មោះ​ The American Chemical Society (ACS)​និយាយ​ថា ដំឡូង​បា​រាំង​ត្រូវ​បាន​គេ​គិត​ថា​ធ្វើ​ឱ្យ​​មនុស្ស​ឆ្អែត​មិន​ឃ្លាន​អា​ហា​រ​ផ្សេង​ ប៉ុន្តែ​សម្រាប់​អ្នក​ដែលបាន​​ចូល​រួម​ក្នុង​ការ​ពិ​សោធ​ ​វា​ហាក់​មិន​ពិត​ទាំង​អស់​នោះ​ទេ​ ។​

វេជ្ជ​បណ្ឌិត​ ចូ វីន​សុន​ជា​សមាជិក​ម្នាក់​ក្នុង​ក្រុម​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​Scranton University ក្នុង​រដ្ឋ​ផឹន​ស៊ីល​វេនៀ​សហរដ្ឋ​អាមេរិក​បាននិយាយ​ថា ៖«​ឱ្យ​​តែ​និយាយ​ពី​ដំឡូង​បារាំង មនុស្ស​មួយ​ចំនួន​គិត​ថា ធ្វើ​​ឱ្យ​​ធាត់​​ ដ្បិត​មាន​កាបូ​អុី​ដ្រាត​ច្រើន​ ។ តែ​ពេលនេះ​យើង​សង្ឃឹម​ថា លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​នេះ​នឹង​ជួយ​កែមុខ​មាត់​ថ្មី​របស់​ដ​ំឡូង​បារាំង​ដែល​វា​គឺ​ជា​អាហារ​បំប៉ន​រាង​កាយ​មួយ​ផង​ដែរ»។ ​​វេជ្ជ​បណ្ឌិតរូប​នេះ​​​បាន​បន្ថែម​ថា សម្ពាធ​ឈាម​ចុះ​ទាប​នឹង​ជួយ​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ពី​ជំ​ងឺ​បេះ​ដូង​និង​ជំ​ងឺ​ដាច់​សរសៃ​ឈាម​បាន​ ។ ដំឡូ​ង​បា​រាំង​មាន​ផ្ទុក ​phyto ព្រម​ទាំង​សារ​ធាតុ​គីមី​ជាច្រើន​ទៀត​ដែល​ឃើញ​មាន​នៅ​ក្នុង​ឱសថ​បញ្ចុះ​សម្ពាធ​ឈាម​ ៕