ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រគល់​ផ្ទះ​ជូន​ដល់​អតីត​យុទ្ធ​ជន

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ផ្ទះ​ចំនួន​៥​ខ្នង គឺ​ផ្ទះ​ទី​១២៥, ទី​១២៦, ទី​១២៧, ទី​១២៨ និង​ទី​១២៩ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន…

ខេត្តបាត់ដំបង ៖ ផ្ទះ​ចំនួន​៥​ខ្នង គឺ​ផ្ទះ​ទី​១២៥, ទី​១២៦, ទី​១២៧, ទី​១២៨ និង​ទី​១២៩ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ត្រូវ​បាន​ប្រគល់​ជូន​អតីត​យុទ្ធ​ជន​នៅ​ស្រុក​កំ​រៀង​ចំនួន​៣​ខ្នង​, ស្រុក​សំពៅ​លូន​ចំនួន​១​ខ្នង និង​ក្រុង​បាត់ដំបង​ចំនួន​១​ខ្នង កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក អគ្គលេខាធិការ​រង គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ។

និង​មានការ​អញ្ជើញ​ចូលរួម​ពី​អស់លោក​គណៈប្រតិភូ​អមដំណើរ លោក​ឧត្តមសេនីយ៍ឯក ឯក សំ​អូន មេបញ្ជាការ​រង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិ​ភាគ​ទី​៥, លោក ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង ជា​ប្រធាន ស​.​អ​.​ក ខេត្ត​, លោក ឧត្តមសេនីយ៍ទោ ជា ភួង​ភិ​រម្យ មេបញ្ជាការ កងពលតូច​ថ្មើរជើង​លេខ​៥៣, អស់លោក អនុប្រធាន ស​.​អ​.​ក ខេត្ត ព្រមទាំង​អស់លោក សមាជិក​គណៈកម្មាធិការ ស​.​អ​.​ក ខេត្ត​, លោក​អភិបាល នៃ​គណៈ​អភិបាលស្រុក ប្រធានកិត្តិយស ស​.​អ​.​ក ស្រុក​, លោក​ប្រធាន អនុប្រធាន ស​.​អ​.​ក ក្រុង​-​ស្រុក​, ក្រុមការងារ ស​.​អ​.​ក ខេត្ត​-​ស្រុក​, លោក​ប្រធានកិត្តិយស​សាខា​ឃុំ​, លោក​ប្រធាន​សាខា​ឃុំ និង​អាជ្ញាធរ​ដែនដី សរុប​ចំនួន ១០៨​នាក់ ។

ផ្ទះ​ចំនួន​៥​ខ្នង គឺ​ផ្ទះ​ទី​១២៥, ទី​១២៦, ទី​១២៧, ទី​១២៨ និង​ទី​១២៩ ក្នុង​ចំណោម​ផ្ទះ​ទាំង​១៣០​ខ្នង របស់​សមាគម អតីត​យុទ្ធ​កម្ពុជា ខេត្តបាត់ដំបង ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី រៀប​ការ៉ូ​បាត និង​រៀប​ជញ្ជាំង​ឥដ្ឋ​កំពស់​១​ម៉ែត្រ ជា​អំ​ណោ​ច​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជា
ណាចក្រ​កម្ពុជា ប្រធាន​សមាគម អតីត​យុទ្ធ​កម្ពុជា ប្រគល់​ជូន​អតីត​យុទ្ធ​ចំនួន​៥​គ្រួសារ ដែល​មាន​ជីវភាព​ទីទ័ល​ក្រ គ្មាន​ទីជំរក​សមរម្យ ក្នុង​នោះ​រួម​មាន​៖

១-​ឈ្មោះ កេះ ទិ​ត្យ អត្តលេខ HA96000996 ជា​ជន​ពិការ ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ទទួល​បាន​ផ្ទះ​ទំហំ (៤​ម៉ែត្រ​x៦​ម៉ែត្រ​) ត​សំ​យ៉ាប​ក្រោយ ទំហំ (៣​ម៉ែត្រ​x២.៥​ម៉ែត្រ​) ស្ថិត​នៅ​ភូមិ​កំ​ប្រង់ ឃុំ​តា​ក្រី ស្រុក​កំ​រៀង ខេត្តបាត់ដំបង ។

២-​កូន​អតីត​យុទ្ធ​ជន ឈ្មោះ ក្លឹង យឿ​ត អត្តលេខ HA90001208 ជា​ជន​ពិការ ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ ទទួល​បាន​ផ្ទះ​ទំហំ (៥​ម៉ែត្រ​x៧​ម៉ែត្រ​) ត​សំ​យ៉ាប​ក្រោយ ទំហំ (៣.៥​ម៉ែត្រ​x២.៥​ម៉ែត្រ​) ស្ថិត​នៅ​ភូមិ​បឹង​រាំង សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។

៣-​ឈ្មោះ សេង​វ៉ា អត្តលេខ RA12000828 ជា​និវត្តជន ភេទ​ប្រុស អាយុ ៦៥​ឆ្នាំ ទទួល​បាន​ផ្ទះ​ទំហំ (៤​ម៉ែត្រ​x៦​ម៉ែត្រ​) ត​សំ​យ៉ាប​ក្រោយ ទំហំ (៣​ម៉ែត្រ​x២.៥​ម៉ែត្រ​) ស្ថិត​នៅ​ភូមិ​កំ​ប្រង់ ឃុំ​តា​ក្រី ស្រុក​កំ​រៀង ខេត្តបាត់ដំបង ។

៤-​ឈ្មោះ ផុ​ន ប៊ុ​ន​ធឿ​ន ជា​យោធិន ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ទទួល​បាន​ផ្ទះ​ទំហំ (៤​ម៉ែត្រ​x៦​ម៉ែត្រ​) ត​សំ​យ៉ាប​ក្រោយ ទំហំ (៣​ម៉ែត្រ​x២.៥​ម៉ែត្រ​) ស្ថិត​នៅ​ភូមិ​ក្បាលហុង ឃុំ​អង្គរ​បាន ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។

៥-​ឈ្មោះ ពេជ្រ សុភាព អត្តលេខ RA12000804 ជា​និវត្តជន ភេទ​ស្រី អាយុ ៥៤​ឆ្នាំ ទទួល​បាន​ផ្ទះ​ទំហំ (៤​ម៉ែត្រ​x៦​ម៉ែត្រ​) ត​សំ​យ៉ាប​ក្រោយ ទំហំ (៣​ម៉ែត្រ​x២.៥​ម៉ែត្រ​) ស្ថិត​នៅ​ភូមិ​កំ​ប្រង់ ឃុំ​តា​ក្រី ស្រុក​កំ​រៀង ខេត្តបាត់ដំបង ។

ម្ចាស់ផ្ទះ​នីមួយ​ៗ​ទទួល​បាន​គ្រឿង​ឧបភោគ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា និង​សម្តេច​គតិ​ព្រឹត្តិ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន រួម​មាន​៖ ថវិកា​ចំនួន​៤០០.០០០​រៀល​, អង្ករ​ចំនួន​១០០​គីឡូ​ក្រោម​, គ្រែ ១, ទឹកត្រី​១​យួរ​, ទឹក​ស៊ី​អី​វ ១​យួរ​, ត្រីខ​១​យួរ​, ឆ្នាំង ចាន មុង១, ភួយ១, កន្ទេល១, អតីត​យុទ្ធ​ជន ដែល​បាន​ចូលរួម​ចំនួន ៣០​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា​ចំនួន ១០០.០០០​រៀល និង​សារុង១, លោក​ប្រធាន ស​.​អ​.​ក ក្រុង​បាត់ដំបង​, ស្រុក​សំពៅ​លូន​, ស្រុក​ភ្នំព្រឹក និង​ស្រុក​កំ​រៀង ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា​ចំនួន​៤០០.០០០​រៀល សម្រាប់​ធ្វើ​មធ្យោបាយ​នាំ​អតីត​យុទ្ធ​ជន មក​ចូលរួម និង​សមាគម អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្តបាត់ដំបង ទទួល​បាន​ថវិកា​ចំនួន ១០.០០០.០០០​រៀល​ផង​ដែរ ។

ក្នុង​ឱកាស​នោះ​ដែរ មាន​សប្បុរស​ជ​ឧបត្ថម្ភ​គាំទ្រ​ដល់​សកម្មភាព​ជួយ​ដល់​អតីត​យុទ្ធ​ជន​រួម​មាន លោក ចាន់ សំបូរ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត អនុប្រធាន ស​.​អ​.​ក ខេត្ត ឧបត្ថម្ភ​ថវិកា​ចំនួន ២.០០០.០០០​រៀល និង​លោក វ៉ា​ន់ ថុ​ល ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត អនុប្រធាន ស​.​អ​.​ក ខេត្ត ឧបត្ថម្ភ​ថវិកា​ចំនួន ២.០០០.០០០​រៀល ។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​មាន​ប្រសាសន៍​សំណេះសំណាល​ជាមួយ អតីត​យុទ្ធ​ជន និង​ម្ចាស់ផ្ទះ​ថ្មី​ដែល​ត្រូវ​ប្រគល់​ជូន​នា​ពេល​នេះ ហើយ​បាន​ពាំនាំ​ពាក្យ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ