សាហាវ​ពេក​ហើយ អារ​.​ក​ក្មេង​បោះ​ចូល​ក្នុង​ទឹក​ត្រពាំង​គ្មាន​ខ្លាចញញើត​អី​តិច


ខេត្តតាកែវ ៖ ជន​បែក​ថ្នាំ​ម្នាក់​បាន​ដើរ​អុកឡុក បង្ក​អោយ​មានការ​ភ័យ​ខ្លាច​ដល់​គេឯង​ពេញ​ភូមិ​ដោយ​គ្មាន​ខ្លាចញញើត​អ្នក​ណា​សោះ​បាន​ចាប់​អារ​.​ក សម្លាប់​ក្មេង​ប្រុស​ម្នាក់ រួច​បោះ​ចូល​ត្រពាំង​ទឹក តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្នុងភូមិ​នាំ​គ្នា​ចាប់ រួច​ប្រគល់​មក​អោយ​សមត្ថកិច្ច រួច​សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​បន្ត​មក​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត ដើម្បី​បញ្ជូន​មក​សាលាដំបូង​ខេត្ត​កាត់ទោស​ទៅ​តាម​ច្បាប់ ។ ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា​នេះ វេលា​ម៉ោង​១៥​នឹង​១០​នាទី​រសៀល​ស្ថិត​ក្នុងភូមិ​ត្រពាំង​ក្រសាំង​ឃំ​ុ​ពេ​ជ​សារ​ស្រុក​កោះអណ្តែត​ខេត្តតាកែវ​។

លោក​សែ​ម សុ​ជាតិ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត​បានអោយ​ដឹង​ថា ពិតជា​មាន​ករណី​អារ​.​ក សម្លាប់​ក្មេង​ប្រុស អាយុ​១៣​ឆ្នាំ​ម្នាក់ នៅ​ស្រុក​កោះអណ្តែត រួច​ហើយ​ជនសង្ស័យ​បាន​យក​សព​ក្មេង​ប្រុស​បោះ​ចូល​ត្រពាំង​ទឹក​មែន តែ​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់ខ្លួន​ប្រគល់​មក​សមត្ថកិច្ច​យើង​ភ្លាម​ៗ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច ។

ក្មេង​ប្រុស​រង​គ្រោះ​មានឈ្មោះ ទ្រី កក្កដា អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ រីឯ​ជន​បង្ក​ជា​ឃាតករ​មានឈ្មោះ ហ៊ុន តុលា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

លោកនាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​ជនសង្ស័យ​បាន​បែក​ថ្នាំ​យ៉ាង​ខ្លាំង​លែង​ដឹង​អី​ទៅ​ហើយ រួច​យក​កាំបិត​ក្រ​ង៉ុ​ក​ដេញ​កាប់ និង​អុកឡុក​គេ​ពេញ​ភូមិ រួច​ក៏​បាន​ចាប់​ក្មេង​ប្រុស​ខាងលើ​អា​រក​សម្លាប់​តែ​ម្តង ។ ហើយ​ជនសង្ស័យ​នៅ​ពេល​នេះ​ជំនាញ​ព្រហ្មទណ្ឌ​យើង​កំពុង​តែ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់ការ​ទៅ​តាម​ច្បាប់ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែឧសភា​នេះ ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ