ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មូលហេតុដែលឪពុកយក​ឧទ្ធម្ភាគចក្រ​​​មកទទួលកូនស្រីនៅ​សាលា​…

4 ឆ្នាំ មុន

តាម​ប្រភពពី Shanghaiist បានឱ្យ​ដឹង​ថា បុរស​ម្នាក់កាលពី​ស​ប្តា​ហ៍​មុន ត្រូវ​បាន​គេ​ចោទប្រកាន់​ថា ​ចង់​អួត​ទ្រព្យសម្បតិ្ត ពេល​ដែល​យក​ឧទ្ធម្ភាគចក្រ​មក​ចុះ​ចត​នៅ​សាលារៀន​របស់​កូនស្រី​ ។ តែ​បុរស​ជា​ឪពុក​ដែល​មានត្រកូល Chen…

តាម​ប្រភពពី Shanghaiist បានឱ្យ​ដឹង​ថា បុរស​ម្នាក់កាលពី​ស​ប្តា​ហ៍​មុន ត្រូវ​បាន​គេ​ចោទប្រកាន់​ថា ​ចង់​អួត​ទ្រព្យសម្បតិ្ត ពេល​ដែល​យក​ឧទ្ធម្ភាគចក្រ​មក​ចុះ​ចត​នៅ​សាលារៀន​របស់​កូនស្រី​ ។ តែ​បុរស​ជា​ឪពុក​ដែល​មានត្រកូល Chen បាន​ប្រាប់​សារព័ត៌មាន Btime.com ថា តាម​ការ​ពិត​ គឺគាត់​ត្រូវ​បាន​សាលា​អញ្ជើញ​មកពិធីបុណ្យ​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បី​មក​ធ្វើ​ជា​អ្នក​អប់រំ​ដល់​ក្មេង​ៗ​អំពី​យានជំនិះ​លើ​អាកាស ដែល​រួម​មាន​យន្តហោះ និងឧទ្ធម្ភាគចក្រ​ ។ ហេតុ​ដូចនេះ​ហើយ បានជា​គាត់​យក​ឧទ្ធម្ភាគចក្រ​របស់​ក្រុមហ៊ុន​គាត់​មក​កាន់​សាលា​បែប​នេះ​។

សព្វថ្ងៃ លោក Chen គឺជា​ម្ចាស់​ក្រុមហ៊ុន​ជួល​ឧទ្ធម្ភាគចក្រ​ សម្រាប់​ធ្វើ​ដំណើរ​កំសាន្ត​ជុំវិញ​ទីក្រុង​ប៉េ​កាំ​ង​។ ទិដ្ឋភាព​ដែល​គាត់​ចុះ​ចត​កន្ទុំរុយ​នៅ​សាលា​របស់​កូនស្រី ត្រូវ​បាន​គេ​ចែកចាយ​ពេញ​បណ្តាញ​សង្គម​កាលពី​
ស​ប្តា​ហ៍​មុន​ ។ គេ​បាន​រិះគន់​ថា គាត់​ក្នុង​នាម​ជា​ឪពុក ចង់​អួត​ពី​ទ្រព្យសម្បតិ្ត​របស់​ខ្លួន​ដល់​អ្នក​ដទៃ ឬ​ក៏​អាច មក​រៀន​យឺត​ពេក ទើប​បង្ខំចិត្ត​ជិះ​ឧទ្ធម្ភាគចក្រ ​។

ពិតប្រាកដ​ណាស់ ការ​យល់​ឃើញ​របស់​អ្នកលេង​បណ្តាញ​សង្គម មិន​អាច​បន្ទោស​បាន​ទេ​។ នេះ​ក៏​ដោយសារ​តែ​មាន​មនុស្ស​មិន​តិច​ទេ កាលពីមុន ដែល​បង្អួត​អ្នកផង ដោយ​ជិះ​ឧទ្ធម្ភាគចក្រ​មក​កាន់​ពិធី​មង្គលការ និង មាន​ករណី​មួយទៀត​នោះ ដែល​ជិះ​រថយន្ត​ស្ព័​រ​តម្លៃ​ថ្លៃ Ferrari ជូន​កូន​មក​សាលា​ ៕

អត្ថបទសរសេរ ដោយ