ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពិត​អុឹចឹ​ង​សោះ ទើប ដុម កែវ​ដា បាត់​មុខ​​ពី​សង្វៀន​ប្រដាល់​អស់​២​ឆ្នាំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ស្នេហា​វិស័យ​ប្រដាល់​សុទ្ធតែ​មានការ​ភ្ញាក់ផ្អើល​មិន​តិច​នោះ​ទេ នៅ​ពេល​ដែល​កីឡាករ​ជើង​ខ្លាំង ដុម កែវ​ដា ដែល​បាត់​មុខ​អស់​ប្រមាណ​២​ឆ្នាំ ស្រាប់តែ​បង្ហាញមុខ ។ អ្វី​ដែល​គេ​ចាប់​អារម្មណ៍​​ទៅ​ទៀត​នោះ…

រាជធានី​ភ្នំពេញ ៖ អ្នក​ស្នេហា​វិស័យ​ប្រដាល់​សុទ្ធតែ​មានការ​ភ្ញាក់ផ្អើល​មិន​តិច​នោះ​ទេ នៅ​ពេល​ដែល​កីឡាករ​ជើង​ខ្លាំង ដុម កែវ​ដា ដែល​បាត់​មុខ​អស់​ប្រមាណ​២​ឆ្នាំ ស្រាប់តែ​បង្ហាញមុខ ។ អ្វី​ដែល​គេ​ចាប់​អារម្មណ៍​​ទៅ​ទៀត​នោះ គឺ​លោក​បង្ហាញខ្លួន​ក្នុង​រូបភាព​ធ្លាក់​ចុះ​សមត្ថភាព និង​ប្រាប់​ឱ្យ​ដឹង​ពី​មូលហេតុ​បាត់​មុខ​២​ឆ្នាំ​នោះ​។

ដុម កែវ​ដា ថា ហេតុផល​ដែល​លោក​បាត់​មុខ​អស់​២​ឆ្នាំ​ក្នុង​ពេល​កំពុង​ឡើង​កូដ​នោះ គឺ​ដោយសារ​លោក​សម្រេចចិត្ត​ឈប់​នៅ​ភ្នំពេញ ហើយ​ទៅ​រស់នៅ​ខេត្តកំពង់ចាម​វិញ ក៏​ស្របគ្នា​នឹង​លោក​បាន​ការងារ​ជា​អ្នកធ្វើការ​ខាង​ផ្នែក​បុក​គ្រឹះ​សំណង់ ដែល​មិន​អាច​មាន​ពេល​ហ្វឹកហាត់​មក​ឡើង​ប្រដាល់​បាន​ទេ​។

លោក​និយាយ​ថា ការងារ​នៅ​ក្នុង​ពេល​នោះ មិន​ខុស​ពី​ការងារ​សំណង់​នោះ​ទេ ប៉ុន្តែ​ជា​ប្រភេទ​ការងារ​សំណង់​ផ្នែក​បុក​គ្រឹះ ហើយ​លោក​ត្រូវ​ធ្វើការ​ស៊ីប្រាក់ខែ និង​ធ្វើការ​មិន​ស្គាល់​ថ្ងៃ​សៅរ៍ ឬ​ថ្ងៃអាទិត្យ​ផង ទើប​លោក​សម្រេច​លាឈប់​ការ​ប្រដាល់​តែ​ម្ដង​។

យ៉ាងណាមិញ លោក​បាន​លាឈប់​ពី​ការងារ​បុក​គ្រឹះ​សំណង់​នឹង​ហើយ រួច​សុំ​គេ​មក​បង្វឹក​ចូល​ប្រដាល់​វិញ បន្ទាប់​ពី​មានការ​អះអាង​ពី​គ្រូបង្វឹក​ថា នឹង​ជ្រោមជ្រែង​ខ្លួន​ជា​ថ្មី​។ លោក​ទើបតែ​ឡើង​ប្រកួត​បាន​៤​ប្រកួត​ប៉ុណ្ណោះ ដោយ​ការ​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ គឺជា​ការ​ប្រកួត​លើក​ទី​៥​។ លោក​ថ្លែង​ថា ការ​សម្រេចចិត្ត​កាលពីមុន គឺ​ដោយសារ​តែ​ក្រោយ​ពេល​ទៅ​នៅ​ស្រុក​អត់​មាន​ក្លិប​ហាត់ ហើយ​គាប់​ជួន​ជា​ត្រូវធ្វើ​សំណង់​ចិញ្ចឹម​គ្រួសារ​ផង ទើប​បោះបង់​ការ​ប្រដាល់​តែ​ម្ដង​។

គួរ​បញ្ជាក់​ថា វត្តមាន​របស់ ដុម កែវ​ដា នៅ​លើ​សង្វៀន​អាស៊ី​អាគ្នេយ៍​នេះ នៅ​ក្នុង​ថ្ងៃ​នោះ​គេ​ទៅ​មិន​រួច​ជា​មួយ​កីឡាករ​បង្គោល​ខៀវ​ជើង​ថ្មី ឡុ​ង ណ​ង​សាវ នោះ​ទេ ដោយ​ត្រូវ​ជើង​ថ្មី​បង្គោល​ខៀវ​វាយ​ឱ្យ​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​៤​។ ការ​ប្រកួត​មួយ​នេះ បង្ហាញ​យ៉ាង​ច្បាស់​ថា ដុម កែវ​ដា ធ្លាក់ដៃ​មិន​ដូច​មុន ប៉ុន្តែ​គេ​នៅ​បង្ហាញ​ឱ្យ​អ្នកគាំទ្រ​កោតសរសើរ​ពី​ការ​ប្រឹងប្រែង បើ​ទោះ​មិន​ទទួល​ជ័យជម្នះ​ដូច​អ្នកគាំទ្រ​ចង់បាន​ក៏​ដោយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ