ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​២ថ្ងៃ ស្លា.ប់​និង​របួស​៣២​នាក់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​១៨​ដល់​១៩ ខែឧសភា ឆ្នាំ​២០១៩​កើតឡើង​២១​លើក​(​យប់​១៣​លើក​)​ស្លាប់​៩​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់ ២៣​នាក់​(​ស្រី​៧​នាក់​) របួសស្រាល​១២​នាក់​(​ស្រី​៣​នាក់​) ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​១៨​ដល់​១៩ ខែឧសភា ឆ្នាំ​២០១៩​កើតឡើង​២១​លើក​(​យប់​១៣​លើក​)​ស្លាប់​៩​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់ ២៣​នាក់​(​ស្រី​៧​នាក់​) របួសស្រាល​១២​នាក់​(​ស្រី​៣​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៧​លើក​ស្លាប់​៤​នាក់​, មិន​គោរព​សិទ្ធិ​៦​លើក​ស្លាប់​៣​នាក់​, មិន​ប្រកាន់​ស្តាំ​៣​លើក​ស្លាប់​១​នាក់​, បត់​គ្រោះថ្នាក់​២​លើក​, កត្តា​យាន​២​លើក​ស្លាប់​១​នាក់​, ស្រវឹង​១​លើក ។​សរុប​ស្លាប់​៩​នាក់ ​: ​ម៉ូតូ​៧​នាក់​(​មិ ន​ពាក់មួក​៥​នាក់​) កង់​១ នាក់​,​រថយន្ត​តូច​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​៤​លើក​,​ម៉ូតូ​និង​រថយន្ត​តូច​៧​លើក​ស្លាប់​៤​នាក់​, ម៉ូតូ​និង​រថយន្ត​ធំ​៣​លើក​ស្លាប់​៣​នាក់​,​ម៉ូតូ​និង​ថ្មើរជើង​២​លើក​,​រថយន្ត​តូច​និង​រថយន្ត​ធំ​១​លើក​, រថយន្ត​តូច​និង​ផ្សេង​ៗ២​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​ផ្សេង​ៗ១​លើក​,​រថយន្ត​តូច​ក្រឡាប់​១​លើក​ស្លាប់​១​នាក់ ។

បណ្តាល​ឲ្យ​ខូចខាត​យាន​៤០​គ្រឿង​នោះ​មាន : ម៉ូតូ​២២​គ្រឿង​,​រថយន្ត​តូច​១៣​គ្រឿង​,​យាន​ផ្សេង​ៗ២​គ្រឿង​,​ថ្មើរជើង​៣ ៤​នាក់​,​រថយន្ត​ធំ​៤​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៨​លើក​,​រថយន្ត​តូច​៩​លើក​,​រថយន្ត​ធំ​២​លើក​,​ថ្មើរជើង​២​នាក់​។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៩​លើក​,​ផ្លូវ​ខេត្ត​១២​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តបន្ទាយមានជ័យ​២​លើក​ស្លាប់​១​នាក់​របួស​៤​នាក់​(​ស្រី​១​នាក់​), ខេត្តក្រចេះ​១​លើក​ស្លាប់​១​នាក់​របួស​ស្រី​១​នាក់​, ខេត្តព្រៃវែង​១​លើក​ស្លាប់​១​នាក់​, ខេត្តកំពង់ស្ពឺ​២​លើក​ស្លាប់​២​នាក់​(​ស្រី​១​នាក់​)​របួស​១​នាក់​, រាជធានី​ភ្នំពេញ​៥​លើក​ស្លាប់​១​នាក់​របួស​៦​នាក់​, ខេត្តសៀមរាប​១​លើក​ស្លាប់​១​នាក់​របួស​២​នាក់​និង​ខេត្តកោះកុង​២​លើក​ស្លាប់​២​នាក់​របួស​២​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ