អាសូរ​! ម្នាក់​ផុង​លលាដ៍ក្បាល​មិនដឹង​យ៉ាងណា​ទេ​នេះ


រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន ហើយ​ភ្លេច​មើល​ទួល​កាត់​ទទឹង​ផ្លូវ ដែល​គេ​ធ្វើ ដើម្បី​ឲ្យ​យានយន្ត​គ្រប់​ប្រភេទ​បន្ថយល្បឿន​មុខ​សាលារៀន ខណៈនោះ​អ្នក​ទាំង​២​ក៏​បាន​ជិះ​បុក​ទួល​នោះ​ពេញទំហឹង ។ បណ្ដាល​ឲ្យ​ហោះ​ផ្លោង​ជ្រុល​ទៅ​បុក​ពីក្រោយ​កន្ទុយ​រ៉ឺ​ម៉ក​កំពុង​ចត​ស្ងៀម ដួល​បោក​ផ្ទប់​ថ្នល់​រង​របួស​ធ្ងន់ធ្ងរ និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ហើយ​ក្នុង​នោះ​ម្នាក់​ផុង​លលាដ៍ក្បាល​សន្លប់​ស្ដូកស្ដឹង ។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ត្រង់​ចំណុច​មុខ​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន ក្បែរ​ស្ពាន​អាកាស​ថ្មើរជើង ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​នោះ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ហើយ​នៅ​មុន​កើតហេតុ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1HL-1607 ។ ដែល​សង្ស័យ​ស្រវឹងស្រា និង​បាន​ឌុ​ប​គ្នា​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ខាងលើ​ភ្លេច​មើល​ទួល ដែល​គេ​ធ្វើ ដើម្បី​ឲ្យ​យានយន្ត​គ្រប់​ប្រភេទ​បន្ថយល្បឿន​មុខ​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន ក៏​បាន​បុក​ឡើង បណ្ដាល​ឲ្យ​ហោះ​ផ្លោង​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ពីក្រោយ​កន្ទុយ​រ៉ឺ​ម៉ក​កំពុង​ឈប់​ស្ងៀម​ដួល​បោក​ផ្ទប់​ថ្នល់​រង​របួសធ្ងន់​ទាំង​២​នាក់ ហើយ​ក្នុង​នោះ​ម្នាក់​ផុង​លលាដ៍ក្បាល​ទៀត​ផង ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​អ្នក​នៅ​ជិត​នោះ​ជួយ​ហៅ​រថយន្ត​ពេទ្យ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​និង​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ៕

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ