ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បែក​កង់​រេ​ចង្កូត​បុក​ម៉ូតូ​២​គ្រឿង ស្លា.ប់​និង​របួស​ច្រើន​នាក់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ម្នាក់​បាន​ដាច់​ដៃ​ម្ខាង​ស្លាប់​ភ្លាម​ៗ​នៅនឹង​​កន្លែង​កើតហេតុ និង​មនុស្ស​២​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ស្រាល​ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​២​គ្រឿង​យ៉ាង​ពេញទំហឹង ។ ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦A…

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ម្នាក់​បាន​ដាច់​ដៃ​ម្ខាង​ស្លាប់​ភ្លាម​ៗ​នៅនឹង​​កន្លែង​កើតហេតុ និង​មនុស្ស​២​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ស្រាល​ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​២​គ្រឿង​យ៉ាង​ពេញទំហឹង ។

ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦A ត្រង់​ចំណុច​ខាងត្បូង​ក្លោ​ង​ទ្វា​វត្ត​ខ្លែង​ពណ៌​ត្បូង ទល់មុខ​ផ្ទះ​មេ​ភូមិ​ខ្លែង​ពណ៌​ត្បូង ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

តាម​ប្រភព​ពី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ម៉ូតូទាំង​២គ្រឿង​ខាងលើ ក្នុងនោះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​MSX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ ១Q-៧៨៨៩ បើកបរ​ដោយ​ឈ្មោះ ព្រឿ​ង ព្រែក ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ខ្វាវ​កើត ឃុំ​រលួស ស្រុក​ស្វាយចេក បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​អា​សង់​ប៊ិ​ច ពណ៌​លឿង គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ សៃ ប៉ាវ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ខ្វាវ​កើត ឃុំ​រលួស ស្រុក​ស្វាយចេក បាន​រង​របួសធ្ងន់​ និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ឡៃ ចាន់​ដឿ​ន ភេទ​ស្រី អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​តា​អុង​កើត ស្រុក​ស្វាយចេក បាន​រង​របួសស្រាល​ ។

ចំណែក​រថយន្ត​មួយ​គ្រឿង​ម៉ាក​កា​ម៉ា​រី ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​១៩៩៣ ពាក់​ស្លាក​លេខ សៀមរាប ២A-៤៣៣៥ បើកបរ​ដោយ​ឈ្មោះ រ៉ា រុន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​វាល​ហាត់ ឃុំ​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ។

តាម​ប្រភព​ពី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​២​គ្រឿង ក្នុង​នោះ មួយ​គ្រឿង​ម៉ាក​MSX បើកបរ​ដោយ​បុរស​ម្នាក់ និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​២​នាក់​ម៉ាក​អា​សង់​ប៊ិ​ច ​ហើយ​ម៉ូតូ​ទាំង​២​គ្រឿង​នេះ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​កា​ម៉ា​រី ធ្វើ​ដំណើរក្នុងទិសដៅ​​បញ្ច្រាសទិស​គ្នា ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ស្រប​ពេល​នោះ​រថយន្ត​ម៉ាក​កាម​រី​បាន​បែក​កង់​មុខ​ក៏​រ៉េ​ចង្កូត​បុក​ម៉ូតូ​ទាំង​២​គ្រឿង​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ​ម៉ាក​MSX ដាច់​ដៃ​ខាងឆ្វេង​ធ្លាក់​នៅ​កណ្តាលផ្លូវ រីឯ​ដងខ្លួន​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ រីឯ​ម៉ូតូ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ចំណែក​អ្នកបើកបរ​ម៉ូតូ​ម៉ាក​សង់​ប៊ិ​ច រង​របួស​បាក់ជើង​ខាងឆ្វេង​ធ្ងន់ធ្ងរ និង​អ្នក​រួម​ដំណើរ​ម្នាក់​បាន​រង​របួស​ជើង​ឆ្វេង​ រីឯ​ម៉ូតូ​រង​ការ​ខូចខាត​មធ្យម ។ បន្ទាប់​ពី​កើតហេតុ អ្នក​រង​របួស​ទាំង​២​នាក់​ត្រូវ​បាន​បងប្អូន​ដឹក​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​មង្គល​បូ​រី​។ ចំណែក​សព​ជន​រង​គ្រោះ​ម្នាក់​ត្រូវ​បាន​បងប្អូន​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ក្រោយ​កើតហេតុ រថយន្ត​ម៉ាក​កាម​រី និង​អ្នក​បើកបររថយន្ត ព្រមទាំង​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក ដើម្បី​រៀបចំ​សំណុំរឿង​ចាត់ការ​តាម​និ​តិ​វិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ