ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​នាក់​សង្សារ​ចេញពី​ញាំ​សាច់​គោ​អាំង​ហើយ​ទៅ​វិញ​ស្រាប់តែ​ប៉ះ​ក្រុម​ចោរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ជាមួយ​សង្សារ​ចេញពី​ញាំ​សាច់​គោ​អាំង​នៅ​ម្តុំ​ទួល​គោក ចេញ​មក​វិញ​ហៅ​ម៉ូតូ​កង់​បី​ជិះ​ទៅ​ផ្ទះ ស្រាប់តែ​មក​ដល់​ម្តុំ​បឹង​កក់​ត្រូវ​ជនសង្ស័យ​២​នាក់ ធ្វើ​សកម្មភាព​ឆក់​កាបូបដៃ​បាន​សម្រេច ហើយ​រត់គេច​ខ្លួន​ត្រូវ​បាន​សមត្ថកិច្ច​ជួយ​ដេញ​ត្រូវ​ជនសង្ស័យ​ផ្តួល​ម៉ូតូ​រត់គេច​ខ្លួន​ចោល​ម៉ូតូ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អ​ធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែឧសភា​នេះ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ជាមួយ​សង្សារ​ចេញពី​ញាំ​សាច់​គោ​អាំង​នៅ​ម្តុំ​ទួល​គោក ចេញ​មក​វិញ​ហៅ​ម៉ូតូ​កង់​បី​ជិះ​ទៅ​ផ្ទះ ស្រាប់តែ​មក​ដល់​ម្តុំ​បឹង​កក់​ត្រូវ​ជនសង្ស័យ​២​នាក់ ធ្វើ​សកម្មភាព​ឆក់​កាបូបដៃ​បាន​សម្រេច ហើយ​រត់គេច​ខ្លួន​ត្រូវ​បាន​សមត្ថកិច្ច​ជួយ​ដេញ​ត្រូវ​ជនសង្ស័យ​ផ្តួល​ម៉ូតូ​រត់គេច​ខ្លួន​ចោល​ម៉ូតូ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អ​ធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែឧសភា​នេះ តាម​បណ្តោយ​ផ្លូវ​R6 នៅ​ចំណុច​ស្ថានីយ រទេះភ្លើង​បឹង​កក់ ស្ថិត​នៅ​ក្នុងភូមិ​៣ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ជន​រង​គ្រោះ​២​នាក់​ប្រុស​-​ស្រី ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា ពណ៌​ស មិន​ចាំ​ស្លាក​លេខ បើកបរ​តាម​បណ្តោយ​ផ្លូវ​ទំនប់​៧០ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ ម៉ូតូ​កង់​បី​បត់​ស្តាំ​ចូល​ទៅ​ផ្លូវ​បឹង​កក់ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់ វ័យក្មេង​ៗ​អាយុ​១៦​ទៅ​១៧​ឆ្នាំ​តែ​ប៉ុណ្ណោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ សេរី​២០១៩ពាក់​ស្លាក​លេខ​ភ្នំពេញ​1HQ-2414 បាន​ជិះ​ទៅ​ជិត​ជន​រង​គ្រោះ រួច​ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន​សម្រេច​ហើយ បើក​រត់គេច​ខ្លួន សំណាងល្អ​សមត្ថកិច្ច​នៅ​ឈរជើង​ជិត​គោលដៅ​នោះ​បាន​ទាញ​ម៉ូតូ​ជួយ​ប្រដេញ​តាម​ពីក្រោយ រហូត​ទៅ​ដល់​ចំណុច​ផ្លូវ​រ៉ារ​ទះ​ភ្លើង​បឹង​កក់​រោងចក្រ​ឆ្នាំង​ជនសង្ស័យ​បាន​ផ្តួល​ម៉ូតូ​រត់​ចូល​ក្នុង​បឹង​កក់​បាត់​ស្រមោល​នៅ​សល់​តែ​ម៉ូតូ​ជនសង្ស័យ និង​កាបូប​ជន​រង​គ្រោះ​តែ​ប៉ុណ្ណោះ ។

ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​កង់​បី​តាម​ក្រោយ​រួច​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ចក ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​អោយ​នៅ​ប៉ុស្តិ៍​ស្រះ​ចក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ