ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បានស្គាល់ជនរងគ្រោះពុលផ្សិតទាំង៥នាក់​​នេះ​ហើយ…

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងទៀតថា មនុស្ស​ប្រុស​​-ស្រីទាំង​​៥​នាក់ ក្នុងនោះ ដែលម្នាក់​បានស្លាប់បាត់បង់ជីវិតដោយសារផ្សិត ​បានស្គាល់អត្តសញ្ញាណហើយ​ នៅ​វេលាម៉ោង០៩ និង​៣០​នាទីព្រឹក​ថ្ងៃទី​១៨ ឧសភា…

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងទៀតថា មនុស្ស​ប្រុស​​-ស្រីទាំង​​៥​នាក់ ក្នុងនោះ ដែល
ម្នាក់​បានស្លាប់បាត់បង់ជីវិតដោយសារផ្សិត ​បានស្គាល់អត្តសញ្ញាណហើយ​ នៅ​វេលាម៉ោង០៩ និង​៣០​នាទីព្រឹក​ថ្ងៃទី​១៨ ឧសភា ​នេះ ​ហើយ​ពួកគេ​សុទ្ធ​សឹង​ជាកម្ម​ករ​​ផ្នែកអនាម័យ​ក្នុងរោងចក្រមួយកន្លែង​នៅ​ត​ំបន់​សេដ្ឋ​កិច្ច​​​ខេត្តព្រះសីហនុ ។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះទាំង៥នាក់​​ ១-ឈ្មោះ​មាស សារី ភេទ​ស្រី អាយុ​៦១​ឆ្នាំ ជាសន្តិសុខ
(​ស្លាប់)​ក្រោយ​ពេល​បញ្ជូន​ទៅ​ពេទ្យចំការ​ចេក ខេត្ត​ព្រះ​សីហ​នុ​ ​២​-​ឈ្មោះ តន់ វៃ ​ភេទ​ប្រុស ​អាយុ​៥៤​ឆ្នាំ ជា​សន្តិស​ុខ ស្នាក់​នៅ​កន្លែង​កើតហេតុ កំពុង​សង្គ្រោះ​បន្ទាន់ ៣-ឈ្មោះ​តែម សុ​ី​ថា ភេទ​ប្រុស ​អាយុ​៤៧ឆ្នាំ ​ជា​អ្នក​បោសសំអាត អនា​ម័​យ​នៅ​រោងចក្រ ស្នាក់​នៅ​កន្លែង​កើតហេតុ កំពុង​សង្គ្រោះ​ ៤​-​ឈ្មោះ ឡាយ សុ​ជា ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជាធ្វើ​អនាម័យ​ដែរ ស្នាក់​នៅ​កន្លែង​កើតហេតុ ក៍​កំពុង​សង្គ្រោះ​ដែរ​​ និង៥​-​ឈ្មោះ អូ​ប មឿ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​​អ្នក​ធ្វើ​អនាម័យ ស្នាក់​នៅ​កន្លែង​កើតហេតុ​កំពុង​សង្គ្រោះ​ ។​

​​​​សមត្ថ​កិច្ចបានឱ្យ​ដឹងទៀត​ថា ពួកគេ​​ផ្សិត​ពី​​ក្នុងព្រៃ បន្ទាប់ពីដកយក​មក​ចម្អិនជាម្ហូបអាហារបរិភោគ​​​ជុំគ្នា ខណៈ​​មិន​បានស្គាល់​ឈ្មោះផ្សិតច្បាស់នោះ​ឡើយ ។ បើតាម​អ្នក​ភូមិ​សង្ស័យថា ​ផ្សិតនោះ​មាន​ឈ្មោះ​​​ផ្សិត​ក្ងោក ឬផ្សិតសេក ។​

គួររំលឹកថា ​៖ ប្រយ័ត្ន​ផ្សិត​ដែល​អត់​ប្រភព​ច្បាស់​…​គ្រោះ​ថ្នាក់​កើត​លើ​បងប្អូន​នៅ​ព្រះ​សីហ​នុ

អត្ថបទសរសេរ ដោយ