ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​ផ្សិត​ដែល​អត់​ប្រភព​ច្បាស់​…​គ្រោះ​ថ្នាក់​កើត​លើ​បងប្អូន​នៅ​ព្រះ​សីហ​នុ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​ករណី​ពុលផ្សិត​មួយ រហូត​​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យបង្អែក​​ភ្លាម​ៗ តែ​ជា​អកុសល​ក្នុង​ចំណោម​អ្នក​ពុលទាំងនោះ គឺ​មាន​ម្នាក់​បាន​បាត់បង់​ជីវិត ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​យប់​ថ្ងៃ​ទី​១៨ ឧសភា…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​ករណី​ពុលផ្សិត​មួយ រហូត​​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យបង្អែក​​ភ្លាម​ៗ តែ​ជា​អកុសល​ក្នុង​ចំណោម​អ្នក​ពុលទាំងនោះ គឺ​មាន​ម្នាក់​បាន​បាត់បង់​ជីវិត ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​យប់​ថ្ងៃ​ទី​១៨ ឧសភា ស្ថិត​ក្នុង​ក្រុងព្រះសីហនុ ។

សេចក្តីរាយការណ៍​បន្ត​ថា អ្នក​រង​គ្រោះ​មិន​ទាន់​ត្រូវ​បាន​ស្គាល់ឈ្មោះ​ទេ តែ​មាន​ចំនួន​៥​នាក់ ក្នុង​នោះ​មាន​ម្នាក់​បាន​ពុល​ធ្ងន់ជាងគេ ​រហូត​គ្រូពេទ្យ​មិន​អាច​សង្គ្រោះ​ជីវិត​បាន ។ បច្ចុប្បន្ន អ្នក​រង​គ្រោះ​កំពុង​ស្ថិត​ក្នុង​មន្ទីរពេទ្យ​បង្អែក ​ដោយនៅតាមដាន​ជំងឺ​បន្ត ។ ដោយឡែក ផ្សិត​ក៏​ត្រូវ​បាន​យក​ទៅ​ពិនិត្យ​ និងមិនទាន់​បានដឹងប្រភពផ្សិត​បានមកពីណា ។

ប្រភពបន្តថា ​មុនពេលកើតហេតុ គឺ​ពួកគាត់បានហូបផ្សិតនោះ មួយសន្ទុះក្រោយមក​ស្រាប់តែ​មានអាការ​ៈ​ម្នាក់ៗ​ពិបាកដកដង្ហើម ហើយបានក្អួតតែម្តង ។ យ៉ាងណាក៏ដោយ សូមបងប្អូន​មានការប្រុងប្រយ័ត្ន​ចំពោះ​អាហារណា​ដែល​​មិន​ស្គាល់ ត្រូវចៀសវាង ព្រោះវាអាចកើតគ្រោះថ្នាក់​ណាមួយដោយយថាហេតុ ។

ព័ត៌មានបន្ថែមនឹង​ផ្សាយជូនបន្តទៀត ។

អត្ថបទសរសេរ ដោយ