ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សសរស្ពាន​នៅ​ស្ងៀម​សោះ​មក​ពន្លះ​ផ្អើល​ព្រែក​ព្នៅ (មានវីដេអូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ភ្លៅ​៥ ប្រភេទ​យី​ឌុ​ប​មួយ​គ្រឿង​បាន​បើក​បត់​ឡើង​ខឿន និង​បុក​សសរស្ពាន​ព្រែក​ព្នៅ បណ្តាល​អោយ​កល់​ជាប់ទៅ​មុខ​លែង​រួច និង​ធ្វើ​អ្នកបើកបរ​រថយន្ត​បាន​រង​របួសស្រាល ។ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី ១៧…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ភ្លៅ​៥ ប្រភេទ​យី​ឌុ​ប​មួយ​គ្រឿង​បាន​បើក​បត់​ឡើង​ខឿន និង​បុក​សសរស្ពាន​ព្រែក​ព្នៅ បណ្តាល​អោយ​កល់​ជាប់ទៅ​មុខ​លែង​រួច និង​ធ្វើ​អ្នកបើកបរ​រថយន្ត​បាន​រង​របួសស្រាល ។

គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី ១៧ ខែឧសភា ឆ្នាំ ២០១៩ នៅ​ចំណុច​គល់​ស្ពាន​ព្រែក​ព្នៅ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ ឡ​កំបោ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។

រថយន្ត​បង្ក​ប្រភេទ​យី​ឌុ​ប ភ្លៅ​៥ ទង្ង​ន់​ផ្ទុក​១៥​តោន ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣A-៤៩០៤ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រង​របួសស្រាល និងរត់គេចខ្លួនប​ាត់ ។

តាម​ប្រភព​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​យី​ឌុ​ប​បង្ក​ខាងលើ​បាន​ធ្វើ​ដំណើរ​តាម​វី​ថី​ឈ្នះ​ឈ្នះ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ហើយ​បត់​ស្រប​នឹង​គល់​ស្ពាន លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ ក៍បាន​បត់​ឆ្វេង​តាម​ក្រោម​ស្ពាន គោលបំណង​ធ្វើ​ដំណើរ​ទៅ​តាម​ផ្លូវជាតិ​លេខ​៥ ក៏​បាន​បត់​កៀរ​ឡើង​ខឿន រួច​ទៅ​បុក ជើង​សរសរ​ស្ពាន បណ្តាល​អោយ​រថយន្ត​បង្ក​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ខ្ទេច​មុខ និង​ធ្លាក់​កញ្ចក់ កល់​ជាប់​លើ​ខឿន​។ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រង​របួស​ជើង​ស្រាល ហើយ​រត់គេច​ខ្លួន​បាត់ ។ ដោយឡែក​ជើង​សសរស្ពាន​ពុំ​បណ្តាល​អោយ​រង​ការ​ខូចខាត​នោះ​ទេ​គ្រាន់តែ​បែក​ខឿន​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ ។

ក្រោយ​កើតហេតុ រថយន្ត​បង្ក​ត្រូវ​បាន​នគរបាល​ចុះ​ទៅ​វាស់វែង រួច​បញ្ជូន​ទៅ​ការិយាល័យ ចរាចរណ៍​ផ្លូវ គោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ