ចុះ​​យើង​វិញ គិតនិងយល់​​យ៉ាង​ណាដែរ​រឿង​នេះ​.!?


តាម​ប្រភព​​ពី Shanghaiist បានឱ្យ​ដឹង​ថា មហាជន​រិះគន់​យ៉ាង​ចាស់ដៃ​ទៅ​លើ​ការ​វាយ​ទាត់​ធាក់​ទៅ​លើ​តា​ចាស់​អាយុ​៦១​ឆ្នាំ ដោយសារ​តែ​ខាង​ប៉ូ​លិស​មិន​ទាន់​ទាំង​ចោទប្រកាន់​ថា ​រំលោភ​ឬ​ក៏​យ៉ាងណា​នោះ ។
វី​ឌី​អូ​មួយ​នេះ ​បាន​រីក​រាលដាល​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ចិន ដែល​បង្ហាញ​ពី​ការ​កាត់ទោស​ពី​សំណាក់​មហាជន ក្រៅ​ប្រព័ន្ធ​តុលាការ​ ។

ឈុត​ខ្លី​បង្ហាញ​ថា បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​គេ​វាយដំ​នៅ​លើ​ដី​ដោយ​បុរស​វ័យក្មេង​ម្នាក់ ខណៈ​ដែល​មនុស្ស​ផ្សេង​ទៀត​ឈរ​នៅ​ជុំវិញ​មើល​និង​ថត​ខ្សែភាពយន្ត​។ បន្ទាប់​ពី​ពីរ​បី​វិនាទី​ បុរស​ម្នាក់​ផ្សេង​ទៀត​ដែល​ពាក់មួក រត់​នៅ​ក្នុង​ការ​ចូលរួម​ការ​វាយដំ​ទាត់​មនុស្ស​ចាស់​នៅ​លើ​ដី​ដែរ ។

វីដេអូ​​​បង្ហាញ​ថា បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​គេ​វាយដំ​នៅ​លើ​ដី​ដោយ​បុរស​វ័យក្មេង​ម្នាក់ ខណៈ​ដែល​មនុស្ស​ផ្សេង​ទៀត​ឈរ​ នៅ​ជុំវិញ​មើល​និង​ថត​ខ្សែភាពយន្ត​។ បន្ទាប់​ពី​ពីរ​បី​វិនាទី​បុរស​ម្នាក់​ផ្សេង​ទៀត​ដែល​ពាក់មួក រត់​នៅ​ក្នុង​ការ​ចូលរួម​ការ​វាយដំ​ទាត់​មនុស្ស​ចាស់​នៅ​លើ​ដី​។

ឧបទ្ទវ​ហេតុនេះ​ បាន​កើតឡើង​នៅ​ក្នុងស្រុក Xincheng ខេត្ត Guangxi ។ កាលពី​ថ្ងៃអាទិត្យ ប៉ូលិស​ក្នុងស្រុក​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​ពន្យល់​ថា បុរស​ម្នាក់​ដែល​ត្រូវ​បាន​វាយដំ​នៅ​ក្នុង​វី​ដេ​អូ​នោះ ​គឺ​មាន​អាយុ​៦១​ឆ្នាំ ដែល​មានឈ្មោះ​ថា Fan​។ គាត់​ត្រូវ​បាន​គេ​ចាប់​បាន​រួម​ភេទ​ជាមួយ​ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ ដោយ​ឱ្យ​លុយ​ជា​ថ្នូរ​ ។

ក្រោយ​ពី​បានដឹង​ពី​ព័ត៌មាន​លម្អិត អ្នក​និយម​លេង​អ៊ីនធឺណិត​ចិន​មួយ​ចំនួន​ បាន​បញ្ចេញមតិ​រៀង​ៗ​ខ្លួន​។ អ្នកគាំទ្រ​បាន​លើក​ឡើង​ថា តា​ចាស់​ម្នាក់​នោះ​សម​នឹង​ទទួល​បែប​នេះ​។ អ្នក​ក​ដទៃ​ទៀត បាន​រិះគន់​ថា ​វា​ជា​ទ​ង្វើ​ព្រៃផ្សៃ ព្រោះ​ប៉ូ​លិស​មិន​បាន​ចោទប្រកាន់​ថា លោកតា​ជា​អ្នក​រំលោភ​ផង​ ។

ម្យ៉ាងទៀត ក្មេង​ស្រី​នោះ​មាន​អាយុ​១៦​ឆ្នាំ​ហើយ ​។ គេ​អាច​មាន​សិទ្ធិ​សម្រេច​រួម​ភេទ​ស្របច្បាប់ តាំងពី​អាយុ​១៤​ឆ្នាំ​មក​ម្ល៉េះ បើ​តាម​ច្បាប់​របស់​ប្រទេស​ចិន ​។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ