ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​គ្រួសារ​ទាមទារ​ពិនិត្យ​សព​សារ​ជា​ថ្មី ក្រោយ​ជន​រង​គ្រោះ​ស្លា.ប់​ក្នុង​កន្លែងធ្វើការ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នកបកប្រែ​ភាសា​ចិន​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចងក​សម្លាប់​ខ្លួន​នៅ​ក្នុង​អគារ​ការិយាល័យ​ដែល​ជា​កន្លែងធ្វើការ​របស់​ខ្លួន ហើយ​ជន​រង​គ្រោះ​ក៏​មាន​ស្នាម​បែកក្បាល​ហូរ​ឈាម​ប្រឡាក់​ពេញ​បន្ទប់​កើតហេតុ​នេះ​ផង​ដែរ ។ ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ កម្លាំង​សមត្ថកិច្ច​បាន​អះអាង​ថា​ជាក​ណី​ចងក​សម្លាប់​ខ្លួន ចំណែកឯ​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​បាន​អះអាង​ថា​ជា​ករណី​ឃាតកម្ម​ប្លន់​ស្លាប់ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​តាំងពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នកបកប្រែ​ភាសា​ចិន​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចងក​សម្លាប់​ខ្លួន​នៅ​ក្នុង​អគារ​ការិយាល័យ​ដែល​ជា​កន្លែងធ្វើការ​របស់​ខ្លួន ហើយ​ជន​រង​គ្រោះ​ក៏​មាន​ស្នាម​បែកក្បាល​ហូរ​ឈាម​ប្រឡាក់​ពេញ​បន្ទប់​កើតហេតុ​នេះ​ផង​ដែរ ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ កម្លាំង​សមត្ថកិច្ច​បាន​អះអាង​ថា​ជាក​ណី​ចងក​សម្លាប់​ខ្លួន ចំណែកឯ​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​បាន​អះអាង​ថា​ជា​ករណី​ឃាតកម្ម​ប្លន់​ស្លាប់ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​តាំងពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា មក​ម្ល៉េះ រហូត​ដល់​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ដដែល​បង្ក​មានការ​ភ្ញាក់ផ្អើល​កាន់តែ​ខ្លាំង​ឡើង នៅ​ចំណុច​ក្នុង​អគា​ការិយាល័យ​ក្រុមហ៊ុន SUNWA ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​សួនច្បារ​សម្តេច ហ៊ុន សែន (​ខាងកើត​ណា​ហ្គា​) ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ហួយ ផ​ល្លី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជា​អ្នកបកប្រែ​ភាសារ​ចិន​ក្នុង​ក្រុមហ៊ុន​ខាងលើ ។ ជន​រង​គ្រោះ​មាន​ប្រពន្ធ និង​កូនប្រុស​ម្នាក់ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ចម្ការ​ដូង ខណ្ឌដង្កោ និង​មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ដំរី ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​ទាក់ទិន​នឹង​ករណី​ខាងលើ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌចំការមន និង​កម្លាំង​ជំនាញ​របស់​ការិយាល័យ​ជំនាញ​នគរបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​បាន​អះអាង​ថា សព​បុរស​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចងក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​ប្រាកដ​មែន ចំណែកឯ​ស្នាម​របួស​បែកក្បាល​ហូរ​ឈាម​នោះ​វិញ គឺ ដោយសារ​តែ​បុរស​រង​គ្រោះ​បាន​យក​ខ្សែភ្លើង​ឡើង​ទៅ​ចងក​ភ្ជាប់​នឹង​ពិ​ដាន​ម្តង​រួច​មក​ហើយ​ធ្វើ​ឱ្យ​ដាច់​ខ្សែ​ធ្លាក់​បែកក្បាល​ហូរ​ឈាម លុះ​លើក​ទី​២​ជន​រង​គ្រោះ​ងើបឡើង​ទៅ​ចងក​ម្តងទៀត បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង​ទៅ​។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ក្រោយ​ពេល​ទទួល​បាន​ដំណឹង​ខាងលើ​ពី​កម្លាំង​សមត្ថកិច្ច​ភ្លាម​នោះ ទើប​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​រួម​មាន ស្ត្រី​ជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​, កូន​របស់​ជន​រង​គ្រោះ​, ឪពុក​ម្តាយ​របស់​ជន​រង​គ្រោះ និង​បងប្អូន​របស់​ជន​រង​គ្រោះជា​ច្រើន​នាក់​ផង​ដែរ​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​ឃើញ​សភាព​សព​ជន​រង​គ្រោះ​ស្លាប់​មិន​មាន​លៀន​អណ្តាត និង​ម្យ៉ាងទៀត​នៅ​លើ​ក្បាល​ជន​រង​គ្រោះ​មាន​ស្នាម​របួស​បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន និង​ប្រឡាក់​ឈាម​ពេញ​ឥដ្ឋការ៉ូ ព្រមទាំង​ជញ្ជាំង ហាក់បីដូចជា​មាន​អ្នក​ណា​ម្នាក់​វាយ​សម្លាប់​ជន​រង​គ្រោះ ហើយ​លើកយក​សព​ជន​រង​គ្រោះ​មក​ធ្វើ​ជា​រូបភាព​ចងក​នោះ ទើប​ធ្វើ​ឱ្យ​ពួក​គាត់​មិន​អាច​ទទួលយក​បាន​ឡើយ ហើយ​ក៏​មិន​អោយធ្វើ​ការ​ទម្លាក់​សព​ជន​រង​គ្រោះ​ចុះ​ដែរ ។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ពួក​គាត់​ស្នើ​សុំ​អោយ​ថ្នាក់លើ និង​កម្លាំង​ជំនាញ​មក​ធ្វើការ​ពិនិត្យ​សព​ជន​រង​គ្រោះ​សារ​ជា​ថ្មី​ម្តងទៀត ហើយ​ពួក​គាត់​មិន​ទទួលយក​តាម​ការ​អះអាង​របស់​កម្លាំង​សមត្ថកិច្ច​ឡើយ ដោយ​ពួក​គាត់​មានការ​សង្ស័យ​ថា​ជា​ករណី​ឃាតកម្ម ដោយសារ​តែ​ម្តាយ និង​ប្រពន្ធ​របស់​ជន​រង​គ្រោះ​បាន​អះអាង​ថា ជន​រង​គ្រោះ​មាន​ស្នាម​បែកក្បាល​ហូរ​ឈាម​ប្រឡាក់​ពេញ​ខ្លួន ហាក់បីដូចជា​ត្រូវ​គេ​វាយ​សម្លាប់ រួច​យក​សព​ទៅ​ចង​.​ក​តែ​ម្តង ម្យ៉ាងទៀត​ជន​រង​គ្រោះ​ក៏​បាន​បាត់បង់​ទ្រព្យសម្បត្តិ​មួយ​ចំនួន​មាន​ដូច​ជា ម៉ូតូ​មួយ​គ្រឿង​ម៉ាក PCX ពណ៌​ស ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង កាបូប​លុយ រួម​ទាំង​របស់របរ​មួយ​ចំនួន​ទៀត​ផង​ដែរ​ត្រូវ​បាន​បាត់​អស់​គ្មាន​សល់​។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ខាងលើ​នេះ​ដែរ គេ​មិន​ទាន់​បានដឹង​ថា​យ៉ាងណា​នៅឡើយ​ទេ ព្រោះ ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ជន​រង​គ្រោះ​មិន​អោយ​កម្លាំង​សម្ថ​កិច្ច​ធ្វើការ​ស្រាយ​ទម្លាក់​សព​ចុះ​ក្រោម​ឡើយ ហើយ​ក៏​មិន​ព្រមឱ្យ​យក​សព​ជន​រង​គ្រោះ​ចេញ​ដែរ ដោយនៅ​ទាមទារ​ថ្នាក់លើ​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​ករណី​នេះ​សារ​ជា​ថ្មី ដើម្បី​អោយ​ដឹង​មូលហេតុ​ច្បាស់​ថាតើ​ករណី​នេះ​កើតឡើង​ដោយសារ​តែ​ការ​ចង.ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង ឬ​ក៏​ជា​ករណី​ឃាតកម្ម​ប្លន់​សម្លាប់ ទើប​ក្រុម​គ្រួសារជនរងគ្រោះ​​សុខចិត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ