ខេត្តសៀមរាបះ កម្លាំងកងរាជអាវុធហត្ថខេត្ត បានទទួលពាក្យបណ្តឹង តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ សុំកិច្ចអន្តរាគមន៍លើករណី បុរស ជនជាតិ ចិនម្នាក់ បែកថ្នាំ កាប់បំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ ក្នុង ( ខុន ដូរ )នាព្រឹកថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅចំណុចជាន់ទី៣ ក្នុងភូមិវត្តដំណាក់ សង្កាត់សាលា កំរើក ក្រុង ខេត្តសៀមរាប រួចធ្វើការឃាត់ខ្លួន នាំយកមកសួរនាំនៅទីបញ្ជាការកងរាជអាវុធ ហត្ថខេត្តដើម្បីរៀបចំចាត់ការតាមនីតិវិធីច្បាប់។
បើតាមប្រភពព័ត៌មានពីកម្លាំងជំនាញកងរាជ អាវុធហត្ថខេត្ត បានប្រាប់ឱ្យដឹងនៅវេលាម៉ោងប្រមាណជា១២ និង ២៥ នាទី រសៀល ថ្ងៃទី ៥ ខែ មិនាឆ្នាំ២០២៦ នេះថា កម្លាំងអាវុធហត្ថខេត្តសៀមរាប បានទទួលព័ត៌មានពីប្រជាពល រដ្ឋ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ ដើម្បីសុំកិច្ចអន្តរាគមន៍លើ ករណីបុរសជនជាតិបរទេសម្នាក់ ដែលមានសភាពដូចមនុស្សបែកថ្នាំ ដោយបិទបន្ទប់ចាក់សោរពីខាងក្នុង ដៃកាន់កាំបិត និងបំផ្លាញសម្ភារៈក្នុងបន្ទប់ ខុនដូ ស្ថិត នៅជាន់ទី៣ ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
បន្ទាប់ពីទទួលបានព័ត៌មាន លោក ឧត្តម សេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តសៀមរាប បានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុរួចធ្វើការឃាត់ខ្លួនបុរស ជនជាតិ ចិន ខាងលើ នាំយកទៅកាន់ទី បញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីធ្វើការសាកសួរ និង ចាត់ ការតាមនីតិវិធីច្បាប់។
ប្រភពបញ្ជាក់ថា ជនសង្ស័យមាន ឈ្មោះ DILLON MICHEL ត្រូវបានកម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តសៀមរាប ធ្វើតេស្តទឹកនោមរកសារធាតុញៀន ដែលអាចសន្និដ្ឋានបានថា បុរសរូបនេះ បានប្រើប្រាស់គ្រឿងញៀនលើស កម្រិត ទើបធ្វើឱ្យបាត់បង់ស្មារតី (បែកថ្នាំ) ទើបបញ្ចេញអាកប្បកិរិយាគម្រាមកំហែងបំភិតបំភ័យ បំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃយ៉ាងដូច្នេះ ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ នៃកងរាជអាវុធហត្ថខេត្តសៀមរាប កំពុងសួរនាំ ដើម្បីរៀបចំចាត់ការបន្ត តាមនីតិវិធី ច្បាប់ ៕


ចែករំលែកព័តមាននេះ