ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកសាមគ្គីមុន្នីជ័យធ្វើការឃាត់ខ្លួនខណៈដែលធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិលុយកាក់និងគ្រឿងអលង្ការ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ។
ការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានកាលពីវេលាម៉ោង៣ល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិប៉ាហាល ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសាមគ្គីមុនីជ័យបាននិយាយដឹងថានៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនៅវេលាម៉ោង០៣និងនាទីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចាន់សែនបានទទួលពាក្យបណ្តឹងពីជនរងគ្រោះម្នាល់ឈ្មោះ ស្រុន ង៉ែត ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិប៉ាលហាល ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ថា មានកណីចោរកម្ម(ចូលលួចខ្សែកនិងលុយ) មួយកើតឡើង នៅចំណុចភូមិប៉ាលហាល ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកសាមគ្គីមុន្នីជ័យបានបន្តឲ្យដឹងទៀតថា ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះសមត្ថកិច្ចនគរបាលជំនាញបានឆែកកាំមេរ៉ាសុវត្តិភាព ដោយនៅក្នុងផ្ទះជនរងគ្រោះនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៩និង៣៤នាទី បានឃើញមនុស្សប្រុសម្នាក់មានភិនភាគពាក់អាវដៃខ្លីពណ៌ខ្នៅ ស្លៀកខោជើងវែងព័ណ៌ខ្មៅ ពាក់ស្បែក ជើងពណ៌ក្រហម ។
ក្រោយពីឆែកកាមេរ៉ារួចហើយសមត្ថកិច្ចនគរបាលជំនាញបានកំណត់មុខសញ្ញាជនសង្ស័យខាងលើមានឈ្មោះ វុធ ខន ភេទ ប្រុស អាយុ២១ឆ្នាំ រស់នៅភូមិប៉ាហាល ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ និងបានឃាត់ខ្លួនជនសង្ស័យខាងលើ និងដកហូតបាន ខ្សែក០១ខ្សែ ខ្សែដៃ០២ខ្សែ លុយ១០០ដុល្លារ និង វត្ថុតាងធ្វើសកម្មភាព ពូថៅ០១ដើម។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕






ចែករំលែកព័តមាននេះ