ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នោះ…វីវរហើយ ! អា​មេ​រិ​ក​ដាក់ Huawei ចូល​ក្នុង​បញ្ជីខ្មៅ

4 ឆ្នាំ មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ថា​រដ្ឋាភិបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump)…

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ថា​រដ្ឋាភិបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន Huawei របស់​ប្រទេស​ចិន​សា​ជា​ថ្មី​កាលពី​ថ្ងៃ​ពុធ​កន្លង​មកនេះ ។

ក្រសួងពាណិជ្ជកម្ម​អា​មេ​រិ​កបាន​ឲ្យ​ដឹង​ថា ពួក​គេ​នឹង​ដាក់ Huawei Technologies Co Ltd និង​ក្រុមហ៊ុន​ក្រោម​បន្ទុក​ប្រមាណ ៧០​ក្រុមហ៊ុន​ទៀត​ក្នុង​បញ្ជី​អង្គភាព​ដែល​ហាមឃាត់​ក្រុមហ៊ុន​មិន​ឲ្យ​ទិញ​គ្រឿង និង​បច្ចេកវិទ្យា​ពី​ក្រុមហ៊ុន​អា​មេ​រិ​ក​លុះត្រាតែ​ទទួល​បានការ​អនុញ្ញាត​ពី​រដ្ឋាភិបាល ។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម Wibur Ross បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​គាំទ្រ​ការ​សម្រេចចិត្ត​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​បច្ចេកវិទ្យា​អា​មេ​រិ​ក​ត្រូវ​បាន​ប្រើប្រាស់​ដោយ​អគ្គភាព​បរទេស​ដែល​អាច​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​អា​មេ​រិ​ក ឬ​ប្រយោជន៍​គោលនយោបាយ​បរទេស​ណាមួយ​ឡើយ ។

លោក​ប្រធានាធិបតី​ត្រាំ​ក៏​បាន​ចេញ​បទបញ្ជា​ប្រតិបត្តិ​ដែល​ហាមឃាត់​សហរដ្ឋអាមេរិក​មិន​ឲ្យ​ប្រើ​ឧបករណ៍​ទូរគមនាគមន៍​ដែល​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​អាច​បង្ក​ហានិភ័យ​ដល់​សន្តិសុខ​ជាតិ​ដែរ ។

បើ​ទោះជា​បទបញ្ជា​ខាងលើ​មិន​បាន​បញ្ចេញ​ឈ្មោះ​ក្រុមហ៊ុន ឬ​ប្រទេស​ច្បាស់លាស់​ពិតមែន​ក្តី មន្ត្រី​អា​មេ​រិ​ក​ធ្លាប់​និយាយ​ថា Huawei គឺជា​ការ​គម្រាមកំហែង​មួយ និង​បាន​បញ្ចុះបញ្ចូល​ដល់​សម្ព័ន្ធមិត្ត​មិន​ឲ្យ​ប្រើ​ឧបករណ៍ Huawei សម្រាប់​បណ្តាញ 5G ជំនាន់​ក្រោយ​ថែម​ទៀត ។

Huawei បាន​បដិសេធ​នឹង​អំណះអំណាង​ទាំងនេះ និង​បាន​បន្ថែម​ថា​ពួក​គេ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ហើយ​ប្តេជ្ញា​ចរចា​ជាមួយនឹង​រដ្ឋាភិបាល​អា​មេ​រិ​ក និង​បង្កើត​វិធានការ​មាន​ប្រសិទ្ធិ​ភាព​ដើម្បី​ធានា​ពី​សន្តិសុខ​នៃ​ផលិតផល​ផង​ដែរ​។

ពួក​គេ​បាន​បន្ថែម​ថា ការ​ហាមឃាត់ Huawei ក្នុង​ការ​ប្រកប​អាជីវកម្ម​ក្នុង​សហរដ្ឋអាមេរិក​នឹង​ដាក់​កម្រិត​លើ​សហរដ្ឋអាមេរិក​ឲ្យ​ប្រើ​តែ​បច្ចេកវិទ្យា​ដែល​មានគុណ​ភាព​ក្រោម និង​តម្លៃ​ខ្ពស់​ជាង Huawei និង​បង្ក​ឲ្យ​សហរដ្ឋអាមេរិក​ដើរ​មិន​ទាន់​ការ​ប្រើប្រាស់​បច្ចេកវិទ្យា 5G និង​ប៉ះពាល់​ដល់​ប្រយោជន៍​ក្រុមហ៊ុន​និង​អតិថិជន​អា​មេ​រិ​ក​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ