ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តានតឹង​ខ្លាំង​ជាមួយ​អុី​រ៉​ង់ ​អា​មេ​រិ​ក​ដក​បុគ្គលិក​ការទូត​ចេញ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​អុី​រ៉​ង់ ៖ ការ​កើនឡើង​នៃ​ភាព​តានតឹង​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា រវាង​សហរដ្ឋអាមេរិក​និង​អុីរ៉​ង់ កាលពី​ថ្ងៃ​ទី​១៥​ឧសភា​នាំ​ឲ្យ​មាន​បណ្ដា​វិធានការ​ប្រុង​ប្រយ័ត្ន​គួរ​ឲ្យ​ភ្ញាក់ផ្អើល ប៉ុន្តែ​គេ​ពិនិត្យ​ឃើញ​ភាព​មិន​ច្បាស់លាស់​នានា និង​ភាព​មិន​ប្រាកដនិយម​នៃ​ការ​គំរាមកំហែង​។ ក្រោយ​រយៈពេល​១០​ថ្ងៃ​នៃ​ការ​គំរាម​គ្នា​ទៅ​វិញ​ទៅ​មក អា​មេ​រិ​កបាន​បង្កើន​សកម្មភាព​ខាង​ការទូត ហើយ​ដាក់​ពង្រាយ​កងកម្លាំង​យោធា​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍…

សហរដ្ឋអាមេរិក​-​អុី​រ៉​ង់ ៖ ការ​កើនឡើង​នៃ​ភាព​តានតឹង​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា រវាង​សហរដ្ឋអាមេរិក​និង​អុីរ៉​ង់ កាលពី​ថ្ងៃ​ទី​១៥​ឧសភា​នាំ​ឲ្យ​មាន​បណ្ដា​វិធានការ​ប្រុង​ប្រយ័ត្ន​គួរ​ឲ្យ​ភ្ញាក់ផ្អើល ប៉ុន្តែ​គេ​ពិនិត្យ​ឃើញ​ភាព​មិន​ច្បាស់លាស់​នានា និង​ភាព​មិន​ប្រាកដនិយម​នៃ​ការ​គំរាមកំហែង​។

ក្រោយ​រយៈពេល​១០​ថ្ងៃ​នៃ​ការ​គំរាម​គ្នា​ទៅ​វិញ​ទៅ​មក អា​មេ​រិ​កបាន​បង្កើន​សកម្មភាព​ខាង​ការទូត ហើយ​ដាក់​ពង្រាយ​កងកម្លាំង​យោធា​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍ ដែល​នោះ​ជា​ការ​សម្រេច​ជាក់ស្ដែង​ដំបូង ឆ្នើ​យ​តប​ចំពោះ​សភាពការណ៍​ដែល​មាន​គ្រោះថ្នាក់​ខ្ពស់​។ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​១៥​ឧសភា បាន​ហៅ​បុគ្គលិក​មិន​សំខាន់​ទាំងអស់​របស់​ខ្លួន​នៅ​អុី​រ៉ា​ក់ ឲ្យ​ត្រឡប់​ទៅ​ស្រុក​វិញ ចំណែក​កងទ័ព​អា​ល្លឺ​ម៉​ង់​និង​ហូ​ឡង់ បាន​ផ្អាក​ប្រតិបត្តិការ​ជួយ​បណ្ដុះបណ្ដាល​ខាង​យោធា​ក្នុង​ប្រទេស​នេះ​។

ទទួល​ការ​ចោទប្រកាន់​ថា​បង្កើត​ដោយ​ខ្លួនឯង​នូវ​ភាព​តានតឹង តាម​រយៈ​ការ​ប្រកាស​ក្ដុងក្ដាំង​ទាំងនោះ រដ្ឋការ​លោក​ដូ​ណា​ល់​ត្រាំ​បាន​លើក​ហេតុផល​ពី​ការ​គំរាមកំហែង​បន្ទាន់​ភ្លាម​ៗ​និង​ពិតប្រាកដ ដែល​ទាក់ទិន​ដោយ​ផ្ទាល់​ជាមួយ​អុី​រ៉​ង់​។

អា​មេ​រិ​ក​ចាប់តាំងពី​ថ្ងៃ​ទី​៥​ឧសភា​មក បាន​បង្កើន​ការ​ចោទប្រកាន់​ធ្ងន់ធ្ងរ តែ​មិន​ច្បាស់លាស់​ចំពោះ​អាជ្ញា​ធរ​ក្រុង​តេ​ហេ​រ៉​ង់ តែ​មិន​បញ្ជាក់​ច្បាស់​ពី​ប្រភេទ​នៃ​ការ​គំរាមកំហែង​ទាំងនេះ​ឡើយ​។ ព្រឹទ្ធ​សមាជិក​គណ​បក្ស​ប្រជាធិបតេយ្យ លោក​BOB MENENDEZ​បរិហារ​នា​ថ្ងៃ​ទី​១៥​ឧសភា​ថា រដ្ឋការ​លោក​ត្រាំ​ពុំ​បាន​ផ្ដល់​ព័ត៌មាន​ណាមួយ​ដល់​សភា​ឡើយ ពី​បណ្ដា​ព័ត៌មាន​ដែល​យក​ធ្វើ​ជា​លេស​សម្រាប់ សេចក្ដីសម្រេច​របស់​ខ្លួន ក៏​ដូច​ជា​ពី​អ្វី​ដែល​ខ្លួន​ប្រុង​ធ្វើ​ដែរ​។

ចំពោះ​ពាក្យពេចន៍​របស់​ឧត្ដមសេនីយ​អង់គ្លេស​ម្នាក់ នៃ​ក្រុមចម្រុះ​អន្តរជាតិ​ប្រឆាំង​ជី​ហា​ដ​នៅ​អុី​រ៉ា​ក់​និង​នៅ​ស៊ី​រី ដែល​បដិសេធ​រាល់​ការ​កើនឡើង​នៃ​ការ​គំរាមកំហែង​ចេញ​មក​ពី​បណ្ដា​កងកម្លាំង​ស្និទ្ធ​អុីរ៉ង់ បាន​នាំ​ឲ្យ​គេ​មានការ​សង្ស័យ​លើ​ការ​សម្រេច​ទាំងឡាយ​របស់​អា​មេ​រិ​ក​។ មនុស្ស​ទាំងឡាយ​បាន​ប្រៀបធៀប​សភាព​ការណ៍​ពេល​នេះ​ជាមួយ​អុីរ៉​ង់ ទៅ​នឹង​សភាពការណ៍​ឆ្នាំ​២០០៣ ពេល​រដ្ឋការ​លោក​ច​ច​ដាប់​ប៊​ល​យូ​ប៊ូ​ស លើក​ទាំង​បោកប្រាស់​ពី​វត្តមាន​អាវុធ​សម្លាប់​រង្គាល យក​ធ្វើ​ជា​ហេតុផល​សម្រាប់​ធ្វើ​អន្តរាគមន៍​លុកលុយ​ចូល​អុីរ៉ា​ក់​។

យោង​តាម​អ្នក​ទទួលខុសត្រូវ​ខាង​យោធា​អា​មេ​រិ​ក​ជា​ច្រើន​ថា ព័ត៌មាន​ស៊ើប​ការណ៍​កត់សំគាល់​ឃើញ​ចលនា​​អាវុធ ​និង​ក្រុម​ស្និទ្ធ​អុី​រ៉​ង់​នៅ​លើគោក​និង​ក្នុង​សមុទ្រ ដើម្បី​វាយប្រហារ​បណ្ដា​ផលប្រយោជន៍​អា​មេ​រិ​ក ដូច​ជា​បណ្ដា​ស្ថានទូត ស្ថាន​កុងស៊ុល​ឬ​កង​ទាហាន​។ ទោះបី​យ៉ាងណា​តាម​TWITTER​លោក​ត្រាំ​រំលឹក​ពី​ការ​អំពាវនាវ ឲ្យ​មានការ​ចរចា​ជាមួយ​អុី​រ៉​ង់​។ លោក​ថា​ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ដែល​អុីរ៉​ង់​ចង់​ចរចា​ឆាប់​ៗ​។

បណ្ដា​អ្នក​ទទួលខុសត្រូវ​យោធា​អុី​រ៉​ង់​ថ្លែង​កាលពី​ថ្ងៃ​ទី​១៥​ឧសភា​ថា អុី​រ៉​ង់​កំពុង​តែ​ស្ថិត​នៅ​មាត់ជ្រោះ​នៃ​ការ​ប៉ះទង្គិច​គ្នា​ទាំងស្រុង ជាមួយ​ពួក​សត្រូវ​ហើយ​ត្រៀមខ្លួន​ប្រឆាំង​រាល់​ការ​គំរាមកំហែង​។ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អុី​រ៉​ង់ លោក​AMIR HATAMI​បាន​សន្យា​ថា យើង​នឹង​យកឈ្នះ​លើ​ពួក​សត្រូវ​អា​មេ​រិ​ក​និង​អុីស្រា​អែ​ល ហើយ​ត្រៀម​ផែនការ​យោធា ក្នុង​ការ​ប្រឈម​មុខ​នឹង​រាល់​ការ​គំរាមកំហែង​គ្រប់​ប្រភេទ ព្រមទាំង​ការ​ទាមទារ​ជ្រុល​ហួសហេតុ​នានា​។

ដោយ​ចោទប្រកាន់​អុី​រ៉​ង់​ថា​រៀបចំ​ការ​វាយប្រហារ ប្រឆាំង​បណ្ដា​ផលប្រយោជន៍​អា​មេ​រិ​ក​នៅ​ម​ជ្ឈឹ​ម​បូព៌ា​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បាន​បញ្ជូន​ទៅ​កាន់​តំបន់​នោះ នូវ​នាវា​ផ្ទុក​យន្តហោះ​១​គ្រឿង​និង​បណ្ដា​នាវាចម្បាំង​អម ព្រម​ទាំង​បណ្ដា​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​B-52 និង​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស​PATRIOT៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ