ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូទីន​កោត​សរ​សើរ​ត្រាំ​ចំពោះ​កិច្ច​ខិត​ខំ​បញ្ចប់​ជម្លោះ​ទោះ​បី​គាត់​មិន​បាន​រង្វាន់​ណូបែល​ក៏​ដោយ

16 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ លោក​ពូទីន​ថ្លែង​កោត​សរ​សើរ​​លោក​ត្រាំ​​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដោះ​ស្រាយ​បញ្ហា​​ដើម្បី​ស្វះ​ស្វែង​រក​សន្តិ​ភាព​ជូន​ពិភព​លោក​។ ប៉ុណ្ណឹង​ហើយ​​លោក​នៅ​តែ​មិន​បាន​ទទួល​រង្វាន់​ណូបែល​សន្តិ​ភាព​នៅ​ឡើយ​ទេ​។ នៅ​ពេល​អ្នក​សារ​ព័ត៌​មាន​សួរ​ថា​​តើ​លោក​ពូទីន​យល់​ថា​ជា​រឿង​អយុត្តិ​ធម៌​ដែរ​ឬ​ទេ​ដែល​​គណៈ​កម្ម​ការ​រង្វាន់​ណូបែល​​សុខ​ចិត្ត​ផ្ដល់​រង្វាន់​ជូន​អ្នក​ផ្សេង​ក្រៅ​ពី​លោក​ត្រាំ​​? លោក​ពូទីន​ឆ្លើយ​តប​ថា​លោក​មិន​មែន​ជា​គណៈ​កម្ម​ការ​ផ្ដល់​រង្វាន់​នេះ​ទេ​។ ប៉ុន្តែ​ចំពោះ​លោក​វិញ លោក​នឹង​ផ្ដល់​រង្វាន់​ជូន​លោក​ត្រាំចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដោះ​ស្រាយ​បញ្ហា​នៅ​តំបន់​ហ្កា​ហ្សា និង​អ៊ុយ​ក្រែន​។ លោក​ពូទីន​ថ្លែង​បន្ត​ទៀត​ថា​គាត់​ (លោក​ត្រាំ)…

ទី​ក្រុង​ម៉ូស្គូ៖ លោក​ពូទីន​ថ្លែង​កោត​សរ​សើរ​​លោក​ត្រាំ​​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដោះ​ស្រាយ​បញ្ហា​​ដើម្បី​ស្វះ​ស្វែង​រក​សន្តិ​ភាព​ជូន​ពិភព​លោក​។ ប៉ុណ្ណឹង​ហើយ​​លោក​នៅ​តែ​មិន​បាន​ទទួល​រង្វាន់​ណូបែល​សន្តិ​ភាព​នៅ​ឡើយ​ទេ​។ នៅ​ពេល​អ្នក​សារ​ព័ត៌​មាន​សួរ​ថា​​តើ​លោក​ពូទីន​យល់​ថា​ជា​រឿង​អយុត្តិ​ធម៌​ដែរ​ឬ​ទេ​ដែល​​គណៈ​កម្ម​ការ​រង្វាន់​ណូបែល​​សុខ​ចិត្ត​ផ្ដល់​រង្វាន់​ជូន​អ្នក​ផ្សេង​ក្រៅ​ពី​លោក​ត្រាំ​​? លោក​ពូទីន​ឆ្លើយ​តប​ថា​លោក​មិន​មែន​ជា​គណៈ​កម្ម​ការ​ផ្ដល់​រង្វាន់​នេះ​ទេ​។ ប៉ុន្តែ​ចំពោះ​លោក​វិញ លោក​នឹង​ផ្ដល់​រង្វាន់​ជូន​លោក​ត្រាំចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដោះ​ស្រាយ​បញ្ហា​នៅ​តំបន់​ហ្កា​ហ្សា និង​អ៊ុយ​ក្រែន​។

លោក​ពូទីន​ថ្លែង​បន្ត​ទៀត​ថា​គាត់​ (លោក​ត្រាំ) បាន​ខិត​ខំ​ច្រើន​ណាស់​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​​ដ៏​ស្មុគ​ស្មាញ​ដែល​​​កើ​តឡើង​ជា​ច្រើន​ឆ្នាំ ឬ​ជា​ច្រើន​ទស​វត្ស​មក​ហើយ​។ លោក​ពូទីន​កត់​សម្គាល់​ថា​បើ​តំបន់​ហ្កាហ្សា​អាច​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា​មែន​ វា​នឹង​ក្លាយ​ជា​សមិទ្ធ​ផល​ដ៏​ធំ​ធេង​ជា​ប្រវត្តិ​សាស្ត្រ​ (របស់​លោក​ត្រាំ)។

គ្រាន់​តែ​ស្ដាប់​ឮ​សម្ដី​នេះ​ភ្លាម លោក​ត្រាំ​​ក៏​បង្ហោះ​សារ​ឆ្លើយ​តប​តាម​បណ្ដាញ​សង្គម​ដើម្បី​អរគុណ​លោក​ពូទីន​។ លោក​ក៏​បាន​ដក​ស្រង់​​​យក​ពាក្យ​សម្ដី​របស់​លោក​ពូទីន​ត្រង់​ចំណុច​ដែល​ថា​លោក​បាន​ខិត​ខំ​ដោះ​ស្រាយ​វិបត្តិ​ពិភព​លោក​។ កាល​ពី​យប់​មិញ​ ជ័យ​លាភី​រង្វាន់​ណូបែល​សន្តិ​ភាព​ឆ្នាំ​២០២៥​ លោក​ស្រី​ម៉ាឆា​ដូ (Machado) ក៏​បាន​សន្ទនា​តាម​ទូរ​ស័ព្ទ​ជា​មួយ​​លោក​ត្រាំ និង​សូម​ឧទ្ទិស​ពាន​រង្វាន់​នេះ​​ជូន​ចំពោះ​ប្រជា​ជន​វេណេហ្ស៊ូអេឡា និង​លោក​ត្រាំ​ផង​ដែរ​។

លោក​ពូទីន​មិន​បាន​និយាយ​ពាក់​ព័ន្ធ​នឹង​ឈ្មោះ​របស់​លោក​ស្រី​ម៉ាឆា​ដូ​ដែល​ត្រូវ​បាន​គណៈ​កម្ម​ការ​ពាន​រង្វាន់​ណូបែល​សន្តិ​ភាព​នៅ​ទី​ក្រុង​អូស្លូ ប្រទេស​ន័រវេ​ សម្រេច​ផ្ដល់​រង្វាន់​នោះ​ទេ​។ ប៉ុន្តែ​លោក​និយាយ​ជា​ទូទៅ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​បុគ្គល​ណា​ទេ​ថា​គណៈ​កម្ម​រង្វាន់​ណូបែល​កាល​ពី​ពេល​កន្លង​មក​ច្រើន​ផ្ដល់​រង្វាន់​សម្រាប់​អ្នក​​ដែល​មាន​ស្នា​ដៃ​តិច​តួច​ក្នុង​ការ​កសាង​សន្តិ​ភាព​​​ពិភព​លោក​។​

ប្រតិ​កម្ម​​ក៏​មាន​ផង​ដែរ​ពី​សេត​វិមាន​ចំពោះ​ការ​សម្រេច​ចិត្ត​មិន​ផ្ដល់​រង្វាន់​ណូបែល​ជូន​លោក​ត្រាំ​។ សេត​វិមាន​កាល​ពី​​យប់​មិញ​បាន​រិះ​គន់​គណៈ​កម្ម​រង្វាន់​ណូបែល​ថា​ជា​ស្ថាប័ន​ដែល​ធ្វើ​ការ​លម្អៀង​ដោយ​ប្រកាន់​រឿង​នយោ​បាយ​ច្រើន​ជាង​គិត​អំពី​សន្តិ​ភាព​។ ជាក់​ស្ដែង​គណៈ​កម្ម​ការ​នេះ​សុខ​ចិត្ត​ប្រគល់​រង្វាន់​ជូន​សកម្ម​ជន​ប្រជា​ធិ​បតេយ្យ​នៅ​វេណេ​ហ្ស៊ូអេឡា​ជា​ជាង​ប្រគល់​ជូន​លោក​ត្រាំ​។​

លោក​ត្រាំ​ធ្លាប់​បាន​និយាយ​ដោយ​ឥត​លាក់​លៀម​តាំង​ពី​យូរ​មក​ហើយ​ថា​លោក​ចង់​បាន​រង្វាន់​ណូបែល​ជា​ខ្លាំង​។ លោក​បាន​អះ​អាង​ពី​ស្នាដៃ​ដែល​សម្រេច​បាន​នៅ​ក្នុង​ការ​បិទ​បញ្ចប់​ជម្លោះ​ជា​ច្រើន​នៅ​លើ​សាកល​លោក​។ សូម្បី​តែ​នៅ​ពេល​ចូល​រួម​នៅ​ក្នុង​មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រជា​ជាតិ​ លោក​ក៏​បាន​លើក​ឡើង​អំពី​បញ្ហា​នេះ​ផង​ដែរ​។ មន្ត្រី​សេត​វិមាន​ម្នាក់​បាន​ប្រាប់​ទូរ​ទស្សន៍​ស៊ី​ប៊ី​អែស (CBS) ថា​លោក​ត្រាំ​​បាន​ហៅ​ទូរ​ស័ព្ទ​ទៅ​លោក​ស្រី​ម៉ាឆាដូ​ដើម្បី​អប​អរ​សា​ទរ​ចំពោះ​ការ​ទទួល​បាន​រង្វាន់​ណូបែល​សន្តិ​ភាព​។ លោក​យល់​ថា​​លោក​ស្រី​ស័ក្ដិ​សម​នឹង​ទទួល​បាន​រង្វាន់​នេះ​។ ​​នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​អេ​ភី (AP), ប៊ីប៊ី​ស៊ី (BBC) និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ