ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងបរិស្ថាន ​គ្រោង​រៀបចំ​តំបន់​កោះ​ស្រឡៅ​ ក្នុង​ខេត្តកោះកុង ឱ្យ​មាន​បរិស្ថាន​ស្អាត ឆ្ពោះទៅ​កោះ​អព្យាក្រឹត​កាបូន​គំរូ​មួយ​នៅ​កម្ពុជា

40 នាទី មុន

រាជធានី​ភ្នំពេញ ៖ «​ការ​អភិវឌ្ឍន៍​ជីវភាព​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ជា​អាទិភាព​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ក្រសួងបរិស្ថាន ដោយ​មានការ​ចូលរួម សហការ​ពី​ក្រសួង ស្ថាប័ន អង្គភាព ពាក់ព័ន្ធ…

រាជធានី​ភ្នំពេញ ៖ «​ការ​អភិវឌ្ឍន៍​ជីវភាព​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ជា​អាទិភាព​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ក្រសួងបរិស្ថាន ដោយ​មានការ​ចូលរួម សហការ​ពី​ក្រសួង ស្ថាប័ន អង្គភាព ពាក់ព័ន្ធ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង​ដៃគូ​ពាក់ព័ន្ធ បាន​និង​កំពុង​យកចិត្តទុកដាក់​លើ​ជីវភាព​របស់​ប្រជាពលរដ្ឋ រស់នៅ​ក្នុង​តំបន់ការពារធម្មជាតិ ស្រប​តាម​គោលនយោបាយ​និង​យុទ្ធសាស្ត្រ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់​ចេញ​កន្លង​មក រួម​ជាមួយ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​ទិ​១ នៃ​រាជរដ្ឋាភិបាល នីតិកាល​ទី​៧​នៃ​រដ្ឋសភា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ផ្តល់​ការ​ណែនាំ​និង​គាំទ្រ​ការ​ដាក់​ចេញ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​២០២៣-២០២៨​។ » មាន​ប្រសាសន៍​លើក​ឡើង​របស់​ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ នៃ​អគ្គនាយកដ្ឋាន​ជំនាញ នា​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៥ នា​ទីស្តីការ​ក្រសួងបរិស្ថាន​។

ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ថ្លែង​បន្ថែម​ថា ក្រសួងបរិស្ថាន​គាំទ្រ​ឱ្យ​មានការ​រៀបចំ​គម្រោង​អភិវឌ្ឍន៍​កោះ​ស្រឡៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​កោះ​កាពិ ស្រុក​កោះកុង ខេត្តកោះកុង ទៅ​ជា​កោះ​អព្យាក្រឹត​កាបូន គំរូ​មួយ​នៅ​កម្ពុជា នៅ​ពេល​ខាង​មុខ តាម​រយៈ​ការ​គាំទ្រ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ដើម្បី​បង្កើត​ជម្រើស​ជីវភាព និង​មុខរបរ ដែល​ចូលរួម​ចំណែក​ដល់​ការ​អភិរក្ស បង្កើន​ភាព​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ការ​គ្រប់គ្រង​អនាម័យ​បរិស្ថាន ឱ្យ​មាន​ភាព​ស្អាត​ទាំង​នៅ​លើ​ដី លើ​មេឃ និង​ក្នុង​ទឹក និង​ការ​រៀបចំ​គោលដៅ​លំហែ​បៃតង ដែល​ដើរតួ​នាទី​ដ៏​សំខាន់ ក្នុង​ការ​កាត់​បន្ថយ​ការ​ដាក់​សម្ពាធ លើ​ធនធានធម្មជាតិ និង​លើកកម្ពស់​ការងារ​អភិរក្ស ធនធានធម្មជាតិ​ ។

ក្នុង​ឱកាស​នោះ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​សកម្មភាព​អាទិភាព​មួយ​ចំនួន ដើម្បី​ជួយ​ឱ្យ​ក្រុមការងារ​ជំនាញ​ក្រសួងបរិស្ថាន បំពេញការងារ​ប្រកប​ប្រសិទ្ធភាព ឆ្ពោះទៅ​ការ​រៀបចំ​សហគមន៍​កោះ​ស្រឡៅ ជា​សហគមន៍​អព្យាក្រឹត​កាបូន​គំរូ​មួយ​នៅ​កម្ពុជា រួម​មាន​៖
១) ជំរុញ​ការ​ផ្សព្វផ្សាយ​ចំណេះដឹង​លើ​ភាព​ស្អាត ភាព​បៃតង ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក ទប់ស្កាត់​ការ​បោះ​សំរាម​ចោល​ផ្តេសផ្តាស ដើម្បី​ទប់ស្កាត់​ការ​បំពុល​ទឹក ដី និង​ខ្យល់
២) រៀបចំ​សិក្សា​លម្អិត​លើ​ផែនការ​ធ្វើ​ឱ្យ​កោះ​ស្រឡៅ​មាន​ភាព​ស្អាត ពង្រឹង​គ្រប់គ្រង​អនាម័យ​បរិស្ថាន រៀបចំ​កន្លែង​ទុកដាក់​សំរាម បំពាក់​ឧបករណ៍​ត្រួតពិនិត្យ​គុណភាព​ខ្យល់ ដាក់​ឡ​ដុត​សំរាម​ស្តង់ដារ​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ និង​ផ្តល់​អំ​ពូ​ល​សូ​ឡា ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់
៣) ពង្រឹង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ ដាំ​ស្តារ​ព្រៃ ជា​ពិសេស​ដើម​កោង​កាង ឱ្យ​កាន់តែ​ច្រើន និង​ជួយ​បង្កើន​គម្រប​ព្រៃឈើ ដើម្បី​ធានា​បាន​នូវ​បរិស្ថាន​បៃតង​សម្រាប់​រយៈពេល​យូរអង្វែង​។
៤) ការ​អភិវឌ្ឍ​ជីវភាព​សហគមន៍ តាមរ​យៈករ​បង្កើន​ជម្រើស​មុខរបរ ការ​ចិញ្ចឹម​ពូជ​ក្តាម​ធម្មជាតិ ការ​នេសាទ​ដែល​មិន​ប៉ះពាល់​ដល់​ធនធានធម្មជាតិ និង​ជួយ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​ការ​បង្កើត​ឱ្យ​ទីផ្សារ​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ចេញពី​កោះ​ស្រឡៅ
៥) បង្កើត​គោលដៅ​លំហែ​បៃតង មាន​លក្ខណៈ​ស្តង់ដា​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចូល​មក​ទស្សនា​ធម្មជាតិ ដ៏​ស្រស់​ត្រកាល នៅ​ទី​នេះ សំដៅ​លើកកម្ពស់​ជីវភាព​សហគមន៍​មូលដ្ឋាន​។
៦) និង​ផែនការ​ផ្សេង​ៗ​ទៀត ជួយ​ឱ្យ​ការ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ​មាន​ប្រសិទ្ធភាព និង​ជួយ​បង្កើន​ជីវភាព​សហគមន៍​មូលដ្ឋាន​ផង​ដែរ​។

សូម​បញ្ជាក់​ថា សហគមន៍​កោះ​ស្រឡៅ ស្ថិត​ក្នុងភូមិ​កោះ​ស្រឡៅ ឃុំ​កោះ​កាពិ ស្រុក​កោះកុង ខេត្តកោះកុង ដែល​ហ៊ុម​ព័ទ្ធ​ដោយ​ព្រៃកោងកាង និង​ជាទី​កន្លែង​សម្បូរ​ទៅ​ដោយ​គ្រឿង​សមុទ្រ​ធម្មជាតិ​ស្រស់​ៗ ជីវៈចម្រុះ​ជា​ច្រើន​ប្រភេទ និង​មាន​ប្រជា​សហគមន៍​អាស្រ័យ​ផល​ប្រមាណ​៣០០​គ្រួសារ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ