ខេត្តកណ្តាល ៖ ដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិសន្តិបណ្ឌិត
ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រួមគ្នានឹងអាជ្ញាធរខេត្ត ស្នងការដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់របស់ខេត្តកណ្ដាល បានធ្វើការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំចំនួន១០០នាក់ពីពន្ធនាគារខេត្តកណ្តាល ដែលមានភាពចង្អៀតណែន ទៅឃុំបន្តនៅពន្ធនាគារខេត្តតាកែវ ។ នេះបើយោងតាមផេកអគ្គនាយកដ្ឋានពន្ធនាគារ នៅថ្ងៃទី១១ តុលា ២០២៥ នេះ ។

ដើម្បីកាត់បន្ថយភាពចង្អៀតណែន ក្រោមការចុះអនុវត្តន៍បញ្ជាផ្ទាល់ដោយ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ រស់ សុខថៃ អនុប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ និង១០០នាក់ទៀតទៅឃុំបន្តនៅពន្ធនាគារខេត្តកំពត ដើម្បីកាត់បន្ថយភាពចង្អៀតណែន ក្រោមការចុះអនុវត្តន៍បញ្ជាផ្ទាល់ដោយឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ ប្រកបដោយសុវត្ថិភាព។




ចែករំលែកព័តមាននេះ