ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​ការ​សហ​ប្រជា​ជាតិ​បារម្ភ​អំពី​ភាព​តាន​តឹង​រវាង​អាមេរិក និង​វេណេ​ហ្ស៊ូអេឡា

19 ម៉ោង មុន

ទី​ក្រុង​ញូយ៉ក៖ ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​​បារម្ភ​ចំពោះ​ភាព​តាន​តឹង​រវាង​អាមេរិក និង​វេណេហ្ស៊ូអេឡា​។ រុស្ស៊ី​ចោទ​ប្រកាន់​ថា​ទី​ក្រុ​ងវ៉ាស៊ីន​តោន​ប្រើ​ប្រាស់​យុទ្ធ​សាស្ត្រ​វាយ​ប្រហារ​បែប​ពួក​ខូវ​ប៊យ​នៅ​ក្នុង​ការ​តាម​ប្រមាញ​ទូក​ដែល​សង្ស័យ​ដឹក​គ្រឿង​ញៀន​។ ឯក​អគ្គ​រដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ លោក​វ៉ាស៊ីលី នេបឹន​ហ្សៀ (Vassily Nebenzia) ថ្លែង​​​ថា​វេណេហ្ស៊ូអេ​ឡា​មាន​ហេតុ​ផល​គ្រប់​គ្រាន់​ដើម្បី​ជឿ​ជាក់​ថា​អាមេរិក​​ពី​មុន​គ្រាន់​តែ​គំរាម​ទេ​…

ទី​ក្រុង​ញូយ៉ក៖ ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​​បារម្ភ​ចំពោះ​ភាព​តាន​តឹង​រវាង​អាមេរិក និង​វេណេហ្ស៊ូអេឡា​។ រុស្ស៊ី​ចោទ​ប្រកាន់​ថា​ទី​ក្រុ​ងវ៉ាស៊ីន​តោន​ប្រើ​ប្រាស់​យុទ្ធ​សាស្ត្រ​វាយ​ប្រហារ​បែប​ពួក​ខូវ​ប៊យ​នៅ​ក្នុង​ការ​តាម​ប្រមាញ​ទូក​ដែល​សង្ស័យ​ដឹក​គ្រឿង​ញៀន​។ ឯក​អគ្គ​រដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ លោក​វ៉ាស៊ីលី នេបឹន​ហ្សៀ (Vassily Nebenzia) ថ្លែង​​​ថា​វេណេហ្ស៊ូអេ​ឡា​មាន​ហេតុ​ផល​គ្រប់​គ្រាន់​ដើម្បី​ជឿ​ជាក់​ថា​អាមេរិក​​ពី​មុន​គ្រាន់​តែ​គំរាម​ទេ​ ប៉ុន្តែ​ចុង​ក្រោយ​នេះ​ប្រុង​វាយ​ប្រហារ​វេណេ​ហ្ស៊ូអេឡា​​មែន​ទែន​ហើយ​។

ប្រទេស​មួយ​ចំនួន​រួម​ទាំង​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​ផង​ដែរ​ដូច​ជា​បារាំង​ ក្រិច​ និង​ដាណឺម៉ាក​​បាន​អំពាវ​នាវ​ឱ្យ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង, ​សន្ទនា​គ្នា​ដើម្បី​ដោះ​ស្រាយ​ភាព​តាន​តឹង​ និង​គោរព​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​ទៅ​តាម​ច្បាប់​អន្តរ​ជាតិ​។ គួរ​កត់​សម្គាល់​ថា​ការ​ព្រួយ​បារម្ភ​នេះ​កើត​ឡើង​បន្ទាប់​ពី​យោធា​អាមេរិក​ដែល​ប្រចាំ​ការ​នៅ​សមុទ្រ​ការីប៊ីន​វាយ​ប្រហារ​ទូក​ដែល​សង្ស័​យ​ដឹក​គ្រឿង​ញៀន​ជា​ច្រើន​គ្រឿង​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​ជា​ច្រើន​នាក់​។

អាមេរិក​ចាត់​ទុក​ថា​​អ្នក​ទាំង​នោះ​ជា​ពួក​ភេរវ​កម្ម​គ្រឿង​ញៀន​។ ជា​កិច្ច​ឆ្លើយ​តប​ចំពោះ​កង្វល់របស់​ប្រទេស​ខ្លះ អ្នក​តំណាង​អាមេរិក​នៅ​អង្គ​ការ​សហ​ប្រជា​ជាតិ​ លោក​ចន​ខេលី (John Kelly) ថ្លែង​ថា​រដ្ឋាភិបាលរបស់​លោក​មិន​បន្ធូរ​ដៃ​​​នៅ​ក្នុង​រឿង​នេះ​​ទេ​ព្រោះ​វិធាន​ការ​ទាំង​នេះ​​ដើម្បី​ការ​ពារ​ប្រជា​ជនអាមេរិកាំង​​មិន​ឱ្យ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​ពួក​ភេរវ​កម្ម​គ្រឿង​ញៀន​។​

ការ​វាយ​ប្រហារ​របស់​អាមេរិក​ដែល​រដ្ឋ​ភិបាល​របស់​លោក​ត្រាំ​ពិពណ៌​នា​ថា​ជា​ជម្លោះ​ប្រដាប់​អាវុធ​រវាង​អាមេរិង​ និង​ពួក​ឈ្មួញ​​គ្រឿង​ញៀន (cartel) នោះ​បាន​ធ្វើ​ឱ្យ​ក្រុម​អ្នក​តំណាង​រាស្ត្រ​របស់​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ (នៅ​អាមេរិក​) ភ្ញាក់​ផ្អើល​មិន​តិច​ទេ​។ ពួក​គេ​ដាក់​ជា​សំណួរ​ថា​តើ​ទង្វើ​នេះ​មាន​នីត្យា​នុកូល​ភាព (ភាព​ស្រប​ច្បាប់​) ដែរ​ឬ​ទេ។ លោក​នេបឹន​ហ្សៀ​ថ្លែង​ថា​រុស្ស៊ី​សូម​ថ្កោល​ទោស​​ការ​វាយ​ប្រហារ​របស់​អាមេរិក​ព្រោះ​ជា​ការ​រំលោភ​ច្បាប់​អន្តរ​ជាតិ​ និង​សិទ្ធិ​មនុស្ស​។ លោក​ថ្លែង​បន្ត​ទៀត​ថា​ទូក​ដែល​ត្រូវ​យោធា​អាមេរិក​បាញ់​ប្រហារ​នោះ​គឺ​បាញ់​ដោយ​គ្មាន​ស៊ើប​អង្កេត​អ្វី​ទាំង​អស់​។​

ឯក​អគ្គ​រដ្ឋ​ទូត​វេណេហ្ស៊ូអេឡា​ថ្លែង​ថា​ដោយ​ផ្អែក​ទៅ​លើ​ការ​ប្រមូល​ផ្ដុំ​​កម្លាំង​យោធា​កាន់​តែ​ច្រើន​ឡើង​ៗ (នៅ​សមុទ្រ​ការីប៊ីន) គួប​ផ្សំ​នឹង​ទង្វើ​គឃ្លើន​របស់​អាមេរិក និង​ការ​បំផ្លោង​វោហារ​សាស្ត្រ​ផង​នោះ​ ប្រទេស​របស់​លោក​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​។ មិន​យូរ​ទេ​ អាមេរិក​អាច​នឹង​វាយ​ប្រហារ​​វេណេហ្ស៊ូ​អេឡា​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ