ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ប្រើ​ពេល​ត្រឹម​២៥​ម៉ោង ឃាត់ខ្លួន​ចៅប្រុស​ម្នាក់ សម្លា.ប់​យាយ​ខ្លួនឯង ប្រមូល​ទ្រព្យសម្បត្តិ​រត់​តាម​សង្សារ

16 វិនាទី មុន

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ និង​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ​ស្រាវជ្រាវ​ករណី​ចៅប្រុស​ម្នាក់ បាន​ស​ម្លា​.​ប់លោក​យាយ​ខ្លួនឯង ប្លន់​យក​មាស និង​លុយ…

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ និង​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ​ស្រាវជ្រាវ​ករណី​ចៅប្រុស​ម្នាក់ បាន​ស​ម្លា​.​ប់លោក​យាយ​ខ្លួនឯង ប្លន់​យក​មាស និង​លុយ ដើម្បី​មនុស្ស​ស្រី​ជា​សង្សារ កាលពី​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៥ នៅ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ នៅ​ខេត្ត​រតនគីរី បច្ចុប្បន្ន​កំពុង​បញ្ជូន​ខ្លួន​យក​មក​ខេត្ត​ព្រះ​សីហ​នុ​វិញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

លោក​វរ​សេនី​យ៌​ឯក អ៊ួ​ង វ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រៃ​នប់ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ភុំ វាសនា ហៅ​ស្នា រឺ ម៉ៅ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​ក្រាញ់ ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

លោក​វរ​សេនី​យ៌​ឯក អ៊ួ​ង វ​ទ្ធី បាន​ឲ្យ​ដឹង​បន្ត​ថា កាលពី​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៨ និង​៣០​នាទី នៅ​ចំណុច​ផ្ទះ​របស់​ជន​រង​គ្រោះ ស្ថិត​ក្នុង​ក្រុម​១០ ភូមិ​បឹង​រាំង ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​មនុស្ស​ឃា​.​ត​គិត​ទុកជា​មុន (​ចៅ​ប្លន់​ស​ម្លា​.​ប់​យាយ​) ដោយ​ជនសង្ស័យ​បាន​ធ្វើ​សកម្ម​ភា ព​ប្រើ​ខ្នើយ​ខ្ទប់​មុខ ច្របាច់ក និង​យក​ជង្គង់​សង្កត់​លើ​ដើមទ្រូង​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ អៀន ម៉​ន ភេទ​ស្រី អាយុ​៨៩​ឆ្នាំ មាន​ទីលំនៅ​ចំណុច​កើតហេតុ​ខាងលើ (​ត្រូវជា​យាយទួត​របស់​ជនសង្ស័យ​) បណ្តាល​ឲ្យ​ថប់ដង្ហើម​បាក់ឆ្អឹង​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្តង បន្ទាប់​ពី​សកម្មភាព​សម្លាប់​ជន​រង​គ្រោះ​រួច ជនសង្ស័យ ក៏​បាន​លួច​យក​ទ្រព្យសម្បត្តិ រួម​មាន ៖
-​ខ្សែ​ក​មាស​១​ខ្សែ​ទម្ងន់​១​ជី ៩​ហ៊ុន ។
-​ប្រាក់​ចំនួន​៥០​ម៉ឺន ។ ពេល​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​យក​សោ មក​ចាក់​ទ្វារផ្ទះ​ជន​រង​គ្រោះ​ពី​ខាងក្រៅ ហើយ​រត់គេច​ខ្លួន​បាត់ ។

លោក​វរ​សេនី​យ៌​ឯក អ៊ួ​ង វ​ទ្ធី បាន​បញ្ជាក់​ថា ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​កម្លាំង​ជំនាញ បាន​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ ដើម្បី​កំណត់​មុខសញ្ញា​ជនសង្ស័យ​។​ដោយ​បានការ​ចង្អុលបង្ហាញ​របស់​លោក​ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង និង​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ និង​មានការ​សម្របសម្រួល​នីតិវិធី​ដោយ​លោក ឆាយ សុ​ត្រា ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ និង​ដឹកនាំ​អនុវត្ត​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ណុ​ប បញ្ញា ជា​ស្នងការ​រង​ព្រហ្មទណ្ឌ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ និង​លោក​វរ​សេនី យ៍​ឯក អ៊ួ​ង វុ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រៃ​នប់ បាន​ធ្វើការ​ពន្លាត​ដែនដី ស្រាវជ្រាវ​បង្ក្រាប​ជនសង្ស័យ​ខាងលើ​បាន​នៅ​ខេត្តរតនគិរី បន្ទាប់​ពី​ជនសង្ស័យ​រត់គេច​ខ្លួន​អស់​រយៈពេល​២៥​ម៉ោង ។

បន្ទាប់​ពី​ឃាត់ខ្លួន​យក​មក​សាកសួរ ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ដូច​ការ​រៀបរាប់​ខាងលើ​ពិតប្រាកដ​មែន ។ មូលហេតុ​ខឹង​យាយ ពូកែ​ជេរ​ស្តី និង​មិន​ពេញចិត្ត នឹង​សង្សារ​របស់​ខ្លួន ។ ពេល​សង្សារ​ខ្លួន​ត្រឡប់​ទៅ​ផ្ទះ​នៅ​ខេត្តរតនគិរី​វិញ ក៏​មានចិត្ត​ខឹង និង​គិត​ថា នឹង​សកម្មភាព​សម្លាប់​យាយ យក​លុយ និង​មាស ដើម្បី​ទៅ​តាម​សង្សារ ។ លុះ​ពេល​ខ្លួន​នៅផ្ទះ​តែ​ពីរ​នាក់​លោកយាយ ក៏​ធ្វើ​សកម្មភាព​តែ​ម្តង ។

បច្ចុប្បន្ន​កម្លាំង​បាន​នាំ​ខ្លួន​ជនសង្ស័យ​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ដើម្បី​កសាង​សំណុំ​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ