ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារផលិតផលខ្មែរខេត្តកំពង់ចាម ចូលរួមចំណែក​លើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ

1 នាទី មុន

​​ខេត្តកំពង់ចាម៖ ​ផ្សារផលិតផលខ្មែរខេត្តកំពង់ចាម បាននិងកំពុងដំណើរការលក់កសិផល ផលិតផលខ្មែរក្នុងស្រុក បន្លែសុវត្ថិភាព ផ្លែឈើ សាច់មាន់ អាហារកែច្នៃនានា និងផលិតផលប្រើប្រាស់ទូទៅ ដើម្បីចូលរួមចំណែក​លើកស្ទួយជីវភាពកសិករ។…



​ខេត្តកំពង់ចាម៖ ​ផ្សារផលិតផលខ្មែរខេត្តកំពង់ចាម បាននិងកំពុងដំណើរការលក់កសិផល ផលិតផលខ្មែរក្នុងស្រុក បន្លែសុវត្ថិភាព ផ្លែឈើ សាច់មាន់ អាហារកែច្នៃនានា និងផលិតផលប្រើប្រាស់ទូទៅ ដើម្បីចូលរួមចំណែក​លើកស្ទួយជីវភាពកសិករ។

យោងតាមក្រសួងពាណិជ្ជកម្ម​ នៅថ្ងៃទី១១ ខែតុលានេះ បានឱ្យដឹងថាផ្សារផលិតផលខ្មែរខេត្តកំពង់ចាម បាននិងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តកំពង់ចាម នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៨ព្រឹក-៨ល្ងាច។​

​បើតាមក្រសួង, ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករ អាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។

ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឱ្យកាន់តែប្រសើរឡើង។ សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ