អាជ្ញាធរជាតិអប្សរា រៀបចំប្រព័ន្ធរំដោះទឹកចេញពីឧទ្យានសហស្សវត្សរ៍កាកបាទក្រហម
ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១០ តុលា ២០២៥នេះ បានឲ្យដឹងថា ដោយសារមានភ្លៀងខ្លាំង បានធ្វើអោយឧទ្យានសហស្សវត្សរ៍កាកបាទក្រហម មានដក់ទឹក…
ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១០ តុលា ២០២៥នេះ បានឲ្យដឹងថា ដោយសារមានភ្លៀងខ្លាំង បានធ្វើអោយឧទ្យានសហស្សវត្សរ៍កាកបាទក្រហម មានដក់ទឹក…
ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១០ តុលា ២០២៥នេះ បានឲ្យដឹងថា ដោយសារមានភ្លៀងខ្លាំង បានធ្វើអោយឧទ្យានសហស្សវត្សរ៍កាកបាទក្រហម មានដក់ទឹក ដែលអាចងាយធ្វើឲ្យដើមឈើងាប់ ឬដួលរលំ ។ ដោយមើលឃើញពីស្ថានភាពបែបនេះ ក្រុមការងារអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យមើលស្ថានភាពជាក់ស្តែង និងបានធ្វើការស្តារសម្អាតប្រព័ន្ធលូរចាស់ចំនួន១ខ្សែ និងជីកប្រឡាយរំដោះទឹកថ្មីចំនួន២ខ្សែ ដោយដាក់លូបន្ថែមទៀត ដែលស្ថិតនៅខាងត្បូងកសិន្ធុអង្គរវត្ត ចន្លោះវិថីព្រះសីហនុ និងស្ទឹងសៀមរាប ៕
ចែករំលែកព័តមាននេះ