ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីកម្ពុជាទទួលបានការបណ្ដុះបណ្ដាល​ការគ្រប់គ្រងទឹកកខ្វក់ និងការប្រើប្រាស់ឡើងវិញ នៅសង្ហបុរី

20 ម៉ោង មុន

សិង្ហបុរី៖ មន្ត្រីកម្ពុជាទទួលបន្ទុកប្រព័ន្ធចម្រោះទឹកកខ្វក់ប្រមាណជិត១០រូប បានចូលរួមវគ្គបណ្តុះបណ្តាល ស្ដីពីការគ្រប់គ្រងទឹកកខ្វក់ ការប្រើប្រាស់ឡើងវិញ និងប្រព័ន្ធអនាម័យសម្រាប់ទាំងអស់គ្នា​ នៅប្រទេសសិង្ហបុរី។ យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១០…

សិង្ហបុរី៖ មន្ត្រីកម្ពុជាទទួលបន្ទុកប្រព័ន្ធចម្រោះទឹកកខ្វក់ប្រមាណជិត១០រូប បានចូលរួមវគ្គបណ្តុះបណ្តាល ស្ដីពីការគ្រប់គ្រងទឹកកខ្វក់ ការប្រើប្រាស់ឡើងវិញ និងប្រព័ន្ធអនាម័យសម្រាប់ទាំងអស់គ្នា​ នៅប្រទេសសិង្ហបុរី។

យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១០ ខែតុលានេះ បានឱ្យដឹងថា ចាប់ពីថ្ងៃទី៧-១០ ខែតុលា ឆ្នាំ២០២៥ មន្ត្រីបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកប្រព័ន្ធចម្រោះទឹកកខ្វក់ចំនួន៨រូប ចូលរួមវគ្គបណ្តុះបណ្តាល ស្ដីពីការគ្រប់គ្រងទឹកកខ្វក់ ការប្រើប្រាស់ឡើងវិញ និងប្រព័ន្ធអនាម័យសម្រាប់ទាំងអស់គ្នាក្នុងទីក្រុង (CWIS) ដោយមានអ្នកចូលរួមមកពីបណ្ដាប្រទេសចំនួន ៨ រួមមាន៖ ប្រទេសកម្ពុជា វៀតណាម ហ្វីលីពីន បង់ក្លាដែស ឥណ្ឌា ប៉ាគីស្ថាន ឥណ្ឌូណេស៊ី និងថៃ សរុបចំនួន ៤៤នាក់។

បើតាមក្រសួង, វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងផ្ដោតសំខាន់ទៅលើប្រធានបទមួយចំនួនដូចជា៖ បញ្ហាប្រឈមជាសកល វិធីសាស្រ្តគ្រប់គ្រងទឹកកខ្វក់របស់ប្រទេសសិង្ហបុរី ប្រព័ន្ធអនាម័យសម្រាប់ទាំងអស់គ្នាក្នុងទីក្រុង ភាពជាដៃគូរវាងរដ្ឋនិងឯកជនក្នុងការគ្រប់គ្រងទឹកកខ្វក់ គោលការណ៍សេដ្ឋកិច្ចចក្រាក្នុងវិស័យទឹក និងបច្ចេកវិទ្យាសម្រាប់ការប្រើប្រាស់ទឹកឡើងវិញ ព្រមទាំងមានដំណើរទស្សនកិច្ចសិក្សាទៅកាន់ទំនប់ទឹក Marina Barrage និងស្ថានីយស្ដារទឹកស្អាតឆាងជីផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ