ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សជាប់បាក់ឌុប និទ្ទេសA​ ៨០នាក់ នៅក្រុងតាខ្មៅ​ ទទួលបានរង្វាន់ ម៉ូតូម្នាក់​១គ្រឿង

14 ម៉ោង មុន

ខេត្តកណ្តាល៖ សិស្សប្រឡងជាប់បាក់ឌុប និទ្ទេស A​ ចំនួន ៨០នាក់ នៅក្រុងតាខ្មៅ​ ទទួលបានរង្វាន់ ម៉ូតូម្នាក់​១គ្រឿង ពីអាជ្ញាធរខេត្ត។…

ខេត្តកណ្តាល៖ សិស្សប្រឡងជាប់បាក់ឌុប និទ្ទេស A​ ចំនួន ៨០នាក់ នៅក្រុងតាខ្មៅ​ ទទួលបានរង្វាន់ ម៉ូតូម្នាក់​១គ្រឿង ពីអាជ្ញាធរខេត្ត។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី១០ ខែតុលានេះ បានឱ្យដឹងថាសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) និទ្ទេស “A” នៅក្រុងតាខ្មៅ ខេត្តកណ្តាល ចំនួន ៨០នាក់ បានទទួលរង្វាន់ ម៉ូតូម្នាក់ ០១គ្រឿង ពីឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។

សូមរំឭកជូនថាបេក្ខជនជាង៨៤%បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ក្នុងឆ្នាំ២០២៥នេះ ក្នុងនោះនិទ្ទេសA មានចំនួន ៣.០០៣នាក់ ដែលកើនឡើង៣៥ភាគរយ បើធៀបទៅនឹងនិទ្ទេសAកាលពីឆ្នាំ២០២៤៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ