ខេត្តបន្ទាយមានជ័យ ៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ផែនការងារកិច្ចការប៉ុស្តិ៍ ដឹកនាំកម្លាំងនគរបាល ចំនួន១៥នាក់ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ថាប័នពាក់ព័ន្ធ ចុះជួយសម្របសម្រួលដល់ការឆ្លងដែនរបស់ពលរដ្ឋខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជាតាមច្រកអន្តរជាតិដូង ខេត្តបាត់ដំបង ។
នៅថ្ងៃសុក្រនេះ ចាប់ពីម៉ោង៨.០០ នាទីព្រឹក ដល់ម៉ោង៤.០០នាទី ល្ងាច ប្រជាពលរដ្ឋខ្មែរវិលត្រឡប់ មានចំនួន២៥នាក់ ស្រី១៤នាក់ ក្នុងនោះកម្លាំងនគរបាលយើងបានប្រើប្រាស់រថយន្ត០២គ្រឿង ដឹកជញ្ជូនពលរដ្ឋទាំងនោះទៅកាន់លំនៅដ្ឋានរបស់ពួកគាត់ នៅខេត្តចំនួន០៣ គឺខេត្តបន្ទាយមានជ័យ ១៥នាក់ ស្រី០៨នាក់, ខេត្តឧត្តរមានជ័យ ០៧នាក់ ស្រី០៥នាក់,ខេត្តបាត់ដំបង០៣នាក់ ស្រី០១នាក់ ៕


ចែករំលែកព័តមាននេះ