ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ជំទង់​ជាងដែក​ម្នាក់ ខណៈ​ឡើង​ប្រក់​ដំបូល​ឃ្លាំង​ ជាន់​លើ​ស័ង្កសី​ជ័រ​ថ្លា ​ផុង​ធ្លាក់​ស្លា.ប់

20 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ក្មេង​ប្រុស​ជំទង់​ម្នាក់ ​មានមុខរ​បរជា​ជាង​ផ្សារ​ដែក ខណៈ​ឡើង​ទៅ​ជួសជុល​ដំបូល​ឃ្លាំង ​ស្តុក​ទំនិញ​មួយ​កន្លែង ជា​អកុសល​បាន​ជាន់​លើ​ស័ង្កសី​ជ័រ​ស​ថ្លា បណ្ដាល​ឲ្យ​ផុង​ធ្លាក់​បោក​ផ្កាប់មុខ​លើ​សាប​ខាងក្រោម​បែកក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។ ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោងជាង​២​រសៀល​ថ្ងៃ​ទី​១០…

រាជធានីភ្នំពេញ ៖ ក្មេង​ប្រុស​ជំទង់​ម្នាក់ ​មានមុខរ​បរជា​ជាង​ផ្សារ​ដែក ខណៈ​ឡើង​ទៅ​ជួសជុល​ដំបូល​ឃ្លាំង ​ស្តុក​ទំនិញ​មួយ​កន្លែង ជា​អកុសល​បាន​ជាន់​លើ​ស័ង្កសី​ជ័រ​ស​ថ្លា បណ្ដាល​ឲ្យ​ផុង​ធ្លាក់​បោក​ផ្កាប់មុខ​លើ​សាប​ខាងក្រោម​បែកក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោងជាង​២​រសៀល​ថ្ងៃ​ទី​១០ ខែតុលា ​ឆ្នាំ​២០២៥ នៅ​ចំណុច​ឃ្លាំង​ស្តុក​ទំនិញ​ខាងលើ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ក្មេង​ប្រុស​ជំទង់​រង​គ្រោះ​ខាងលើ​នោះ​ឈ្មោះ ភឹ​ម សីហា អាយុ​១៦​ឆ្នាំ មុខរបរ​ជាងដែក មានស្រុក​កំណើត​នៅ​ភូមិ​ត្នោត​ជ្រុំ ឃុំ​ល្វា ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​ជួប​គ្រោះ​អកុសល​រហូត​ដល់​មាន​អ្នក​ស្លាប់​បែប​នេះ ម្ចាស់​ឃ្លាំង​ខាងលើ​បាន​ជួល​ក្រុម​ជាងដែក​១​ក្រុម​ឲ្យ​ទៅ​ជួសជុល​ដំបូល​ឃ្លាំង ព្រោះតែ​ពេល​ភ្លៀង​មក​ម្ដង​ៗ​ដំបូល​ឃ្លាំ​ហ​នោះ​លិច​ទឹក​ប៉ះពាល់​ទំនិញ ។ ដោយឡែក​ក្នុង​ចំណោម​ជាងដែក​១​ក្រុម​នោះ ក៏​មាន​ក្មេង​ប្រុស​ជំទង់​រង​គ្រោះ​ខាងលើ​នោះ​ម្នាក់​ផង​ដែរ ហើយ​ខណៈ​ពេល​ឡើង​ទៅ​ធ្វើការ​ជួសជុល​រហូត​ដល់​ពេល​កើតហេតុ ស្រាប់តែ​ក្មេង​ប្រុស​ខាងលើ​មាន​គ្រោះថ្នាក់​កើតឡើង ។

ប្រភព​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា គ្រោះថ្នាក់​នោះ​បណ្ដាល​មក​ពី​ក្មេង​ប្រុស​រង​គ្រោះ​ជាន់​លើ​ស័ង្កសី​ជ័រ​ស​ថ្លា ដែល​គេ​ប្រក់​ដំបូល​ឆ្លាស់​ជាមួយ​ស័ង្កសី​ដែក ដើម្បី​ឲ្យ​មាន​ពន្លឺ​ថ្ងៃ​ជះ​ចូល​ទៅ​បំភ្លឺ​ក្នុង​ឃ្លាំង​នៅ​ពេល​ថ្ងៃជា​ហេតុ​បណ្ដាល​ឲ្យ​បាក់​ផុង​ធ្លាក់​ក្មេង​ប្រុស​រង​គ្រោះ​រូប​នោះ​បោក​ផ្កាប់មុខ​ជាមួយ​សាប​ខាងក្រោម​បែកក្បាល​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង ។

ក្រោយ​ពេល​ទទួល​បាន​ដំណឹង​នេះ កម្លាំង​នគរបាល​ប៉ុស្តិ៍​ដង្កោ និង​នគរបាល​ខណ្ឌដង្កោ​បាន​ចេះ​ទៅ​ពិនិត្យ​មើល រួច​រាយការណ៍​ជូន​នគរបាល​ការិយាល័យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ ព្រមទាំង​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត ន​ង សុ​វ​ណ្ណារ​ត្ន័ គ្រូពេទ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ធ្វើ​កោសល្យវិច័យ ហើយ​លទ្ធផល​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ធ្លាក់​ពីលើ​ដំបូល​ឃ្លាំង​ប្រាកដ​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ