ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាតាំងបង្ហាញផ្ទាំងគំនូរលើជញ្ជាំងក្នុងព្រះវិហារព្រះកែវមរកត ​នៅសារមន្ទីរព្រះស្រីឦសានវរ្ម័ន ដើម្បីលើកកម្ពស់វប្បធម៌ជាតិ

1 នាទី មុន

រាជធានីភ្នំពេញ៖ ការតាំងបង្ហាញផ្ទាំងគំនូរលើជញ្ជាំងក្នុងព្រះវិហារព្រះកែវមរកត ​នៅសារមន្ទីរព្រះស្រីឦសានវរ្ម័នបានប្រារព្ធធ្វើឡើងដើម្បីឱ្យសាធារណជនចូលទស្សនាដោយសេរី និងឈ្វេងយល់ពីកេរដំណែលដ៏មានតម្លៃ នៃសិល្បៈ និងព្រលឹងវប្បធម៌ជាតិ។ យោងតាមការចុះផ្សាយរបស់សារមន្ទីរព្រះស្រីឦសានវរ្ម័ន បានឱ្យដឹងថាពិព័រណ៍មិនអចិន្ត្រៃយ៍ថ្មីក្រោមប្រធានបទ “ការលេចត្រដែតឡើងវិញ៖ ការបាត់បង់និងរកឃើញឡើងវិញនូវគំនូរក្នុងព្រះវិហារព្រះកែវមរកត”…

រាជធានីភ្នំពេញ៖ ការតាំងបង្ហាញផ្ទាំងគំនូរលើជញ្ជាំងក្នុងព្រះវិហារព្រះកែវមរកត ​នៅសារមន្ទីរព្រះស្រីឦសានវរ្ម័នបានប្រារព្ធធ្វើឡើងដើម្បីឱ្យសាធារណជនចូលទស្សនាដោយសេរី និងឈ្វេងយល់ពីកេរដំណែលដ៏មានតម្លៃ នៃសិល្បៈ និងព្រលឹងវប្បធម៌ជាតិ។

យោងតាមការចុះផ្សាយរបស់សារមន្ទីរព្រះស្រីឦសានវរ្ម័ន បានឱ្យដឹងថាពិព័រណ៍មិនអចិន្ត្រៃយ៍ថ្មីក្រោមប្រធានបទ “ការលេចត្រដែតឡើងវិញ៖ ការបាត់បង់និងរកឃើញឡើងវិញនូវគំនូរក្នុងព្រះវិហារព្រះកែវមរកត” បានសម្ពោធដាក់ឱ្យទស្សនាជាផ្លូវការកាលពីពេលថ្មីៗនេះ។

ពិព័រណ៍នេះ តាំងបង្ហាញពីការរកឃើញឡើងវិញនូវរូបថត នៃផ្ទាំងរូបគំនូរលើជញ្ជាំងក្នុងព្រះវិហារព្រះកែវមរកត ដែលធ្លាប់ត្រូវបានគេជឿថា បានបាត់បង់ជារៀងរហូត ដោយសារភាពចលាចលក្នុងប្រវត្តិសាស្ត្រកម្ពុជា។

ពិព័រណ៍នេះ ក៏មានតាំងបង្ហាញផងដែរនូវសាស្រ្តាស្លឹករឹតដ៏កម្រ រួមជាមួយបទពិសោធបែបអន្តរកម្ម ដែលអនុញ្ញាតឱ្យសាធារណជនធ្វើការបញ្ចាំងរូបចម្លងបែបឌីជីថលនៃរូបគំនូរដើម ដើម្បីឈ្វេងយល់ពីភាពលម្អិតនៃគំនូរលើជញ្ជាំង។

ជាមួយគ្នានោះ សារមន្ទីរព្រះស្រីឦសានវរ្ម័ន បានអំពាវនាវដល់សាធារណជនអញ្ជើញទស្សនា ពិព័រណ៍ “ការលេចត្រដែតឡើងវិញ” ដើម្បីឈ្វេងយល់ពីកេរដំណែលដ៏មានតម្លៃ នៃសិល្បៈ និងព្រលឹងវប្បធម៌ជាតិ។

ពិព័រណ៍នេះប្រព្រឹត្តទៅ​ចាប់ពីខែតុលា ឆ្នាំ២០២៥ ដល់ខែកុម្ភៈ ឆ្នាំ២០២៦ រៀងរាល់ថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៦ល្ងាច៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ