ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​ថ្មី​ ទាហាន​១៧​នាក់​ស្លា.ប់ និង​​១១​នាក់​បាត់​ខ្លួន

4 ឆ្នាំ មុន

ប្រទេស​នី​ហ្សេ ៖ កង​ទាហាន​នី​ហ្សេ​១៧​នាក់​ស្លាប់​និង​១១​នាក់​ទៀត​បាត់​ខ្លួន កាលពី​ថ្ងៃ​ទី​១៤​ឧសភា ក្រោយ​ការ​វាយប្រហារ​នៅ​ជិត​ព្រំដែន​ម៉ា​លី ក្នុង​តំបន់​TILLABERI​ភាគ​ខាងលិច​ប្រទេស ដែល​នៅ​ទីនោះ​ទាហាន​អា​មេ​រិ​ក​៤​នាក់​និង​ទាហាន​នី​ហ្សេ​៥​នាក់ បាន​ស្លាប់​ក្នុង​ការ​ពួនស្ទាក់​វាយប្រហារ​មួយ​កាលពី​ឆ្នាំ​២០១៧​។ ប្រភព​សន្តិសុខ​មួយ​និយាយ​ថា​តុល្យការ​នោះ​អាច​មាន​ខ្ពស់​ជាង​នេះ ហើយ​វា​ជា​ការ​វាយប្រហារ​ភេរវកម្ម​មួយ…

ប្រទេស​នី​ហ្សេ ៖ កង​ទាហាន​នី​ហ្សេ​១៧​នាក់​ស្លាប់​និង​១១​នាក់​ទៀត​បាត់​ខ្លួន កាលពី​ថ្ងៃ​ទី​១៤​ឧសភា ក្រោយ​ការ​វាយប្រហារ​នៅ​ជិត​ព្រំដែន​ម៉ា​លី ក្នុង​តំបន់​TILLABERI​ភាគ​ខាងលិច​ប្រទេស ដែល​នៅ​ទីនោះ​ទាហាន​អា​មេ​រិ​ក​៤​នាក់​និង​ទាហាន​នី​ហ្សេ​៥​នាក់ បាន​ស្លាប់​ក្នុង​ការ​ពួនស្ទាក់​វាយប្រហារ​មួយ​កាលពី​ឆ្នាំ​២០១៧​។

ប្រភព​សន្តិសុខ​មួយ​និយាយ​ថា​តុល្យការ​នោះ​អាច​មាន​ខ្ពស់​ជាង​នេះ ហើយ​វា​ជា​ការ​វាយប្រហារ​ភេរវកម្ម​មួយ នៅ​ជិត​ភូមិ​តុង​ហ្គោ​តុង​ហ្គោ​។ មុន​នេះ​បន្តិច​ប្រភព​សន្តិសុខ​មួយទៀត​បាន​គូសបញ្ជាក់​ថា កង​ល្បាត​យោធា​មួយ​កាលពី​រសៀល​ថ្ងៃ​ទី​១៤​ឧសភា បាន​ធ្លាក់​ក្នុង​ការ​ពួនស្ទាក់​វាយប្រហារ ដោយ​ពួក​ជន​ប្រដាប់អាវុធ​។

អ្នក​របួស​ជា​ច្រើន​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្រុង​នី​ញ៉ា​ម៉េ​។ រថយន្ត​មួយ​គ្រឿងក្នុង​ចំណោម​រថយន្ត​កង​ល្បាត​នេះ បាន​ត្រូវ​គ្រាប់​មីន​ផ្ទុះ ហើយ​ប្រតិបត្តិការ​បោសសម្អាត​មួយ ត្រូវ​បាន​ធ្វើ​នា​ថ្ងៃ​ទី​១៥​ឧសភា​។ កង​ទាហាន​ល្បាត​នោះ​មាន​គ្នា​៥២​នាក់ បាន​ធ្លាក់​ក្នុង​ការ​ពួនស្ទាក់​វាយប្រហារ របស់​ពួក​ជន​ដែល​មាន​អាវុធ​គ្រប់គ្រាន់ ហើយ​ការ​ប្រយុទ្ធ​គ្នា​មាន​ភាព​ខ្លាំងក្លា និង​មាន​រយៈពេល​ដល់​ជាង​២​ម៉ោង​។

ការ​វាយប្រហារ​នៅ​តំបន់​នោះ​កាលពី​ឆ្នាំ​២០១៧ ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ