ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ដុកដាន Juventus ឱ្យ​នាំ​យក​អតីត​មិត្ត​រួម​ក្រុម​របស់​ខ្លួន​១​រូប​នៅ Real Madrid

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Fox Sport Asia បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​សេះបង្កង់​អ៊ី​តា​លី Cristiano Ronaldo ចង់ឱ្យ​ក្លិប​របស់​ខ្លួន​ទិញ​យក​កីឡាករ Isco…

តាម​ប្រភព​ព័ត៌មាន Fox Sport Asia បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​សេះបង្កង់​អ៊ី​តា​លី Cristiano Ronaldo ចង់ឱ្យ​ក្លិប​របស់​ខ្លួន​ទិញ​យក​កីឡាករ Isco ដែល​ជា​អតីត​មិត្ត​រួម​ក្រុម​នៅ Real Madrid ។

ដោយសារ​តែ​រដូវ​កាល 2018/19 ជិត​ឈាន​ចូល​មក​ដល់ទី​បញ្ចប់ ក្លិប​ទាំងអស់​នៅ​អឺរ៉ុប​កំពុង​តែ​ចាប់ផ្តើម​គិតគូរ​ពី​ការ​ទិញ​លក់​កីឡាករ​សម្រាប់​រដូវ​កាល​ក្រោយ ។ ពួក​គេ​បាន​ទៅ​ទាក់ទង​កីឡាករ​ខ្លាំង​ៗ ដើម្បី​បង្កើន​គុណភាព​លេង​របស់​ពួក​គេ ។ Juventus ក៏​មិន​ខុស​គ្នា​ដែរ​ ។

ក្លិប​យក្ស​អ៊ី​តា​លី​នេះ កំពុង​តែ​ចង់បាន​ពាន UEFA Champions League មួយទៀត ទើប​បានជា​ខំ​យក​កីឡាករ​ខ្លាំង​ៗ​ចូល​ក្រុម ។ Ronaldo គឺជា​ឧទាហរណ៍​ស្រាប់ កាលពី​រដូវ​កាល​មុន ។ តែ​គេ​បាន​ធ្លាក់​ចេញពី​ការ​ប្រកួត ដោយសារ​តែ​ចាញ់ Ajax នៅ​វគ្គ​មុន​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ។

នៅ​ពេល​នេះ Ronaldo កំពុង​តែ​ប្រាប់​ក្រុម​ឱ្យ​មើល​កីឡាករ Isco​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ព័ត៌មាន Don Balon​។ បើ​ទោះបីជា Juventus ចង់បាន​កីឡាករ​រូប​នេះ​ក៏​ដោយ គេ​មិន​ទាន់​អាច​ទិញ​ក្នុង​តម្លៃ ៨០​លាន​អឺ​រ៉ូ​នោះ​ដែរ​។ ប្រសិនបើ​ត្រឹម ៦០​លាន​អឺ​រ៉ូ គេ​អាច​គិតគូរ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ