ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាន់​ឳ​កាស​មក​ដល់ Neymar ប្រាប់​ឱ្យ PSG ឆក់​យក​តារា​ឆ្នើម Barcelona រូប​នេះ​ឱ្យ​បាន

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Talk Sport បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បារាំង Neymar Jr. បាន​បញ្ចុះបញ្ចូល​ក្លិប ឱ្យ​ទិញ​យក​កីឡាករ​របស់​ក្លិប​អ្នកមាន​បុណ្យ Philippe…

តាម​ប្រភព​ព័ត៌មាន Talk Sport បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បារាំង Neymar Jr. បាន​បញ្ចុះបញ្ចូល​ក្លិប ឱ្យ​ទិញ​យក​កីឡាករ​របស់​ក្លិប​អ្នកមាន​បុណ្យ Philippe Coutinho នៅ​ពេល​ចប់​រដូវ​កាល​នេះ ។

កីឡាករ​វ័យ​២៦​ឆ្នាំ Coutinho ព្យាយាម​សម្រប​ការ​លេង​របស់​ខ្លួន​នៅ Barcelona ក្រោយ​ពី​ចាក​ចេញពី Liverpool ក្នុង​តម្លៃ ១៤២​លាន​ផោន ។ Barcelona ត្រូវ​បាន​គេ​ដឹង​ថា នឹង​លក់​កីឡាករ​ម្នាក់​នេះ​ចេញ​ឱ្យ​តែ​ត្រូវ​តម្លៃ ។

តាម​ព័ត៌មាន Paris United បានឱ្យ​ដឹង​ថា អតីត​កីឡាករ​ក្លិប​អ្នកមាន​បុណ្យ Neymar កំពុង​តែ​ខិតខំ​អស់ពី​សមត្ថភាព​ក្នុង​ការ​ជម្រុញ​ឱ្យ PSG ទិញ​យក​កីឡាករ​មិត្ត​យូរ​ឆ្នាំ Coutinho ហើយ PSG អាច​នឹង​ពេញចិត្ត​ក្នុង​ការ​ជះ​លុយ​ទ្រង់ទ្រាយ​ធំ​ទៅ​លើ​កីឡាករ​រូប​នេះ ។

ក្រៅពី​ការ​ចាប់អារម្មណ៍​ពី PSG កីឡាករ​ប្រេ​ស៊ី​ល Coutinho ក៏​ត្រូវ​ចាប់អារម្មណ៍​ដោយ​ក្លិប​តោ​ខៀវ Chelsea ផង​ដែរ​។ ខាង​ក្លិប​តោ​ខៀវ​ចង់បាន Coutinho ទៅ​ជំនួស​កន្លែង​របស់ Eden Hazard ដែល​នឹង​ចាកចេញ​ទៅ​កាន់ Real Madrid ក្នុង​តម្លៃ ៨៧​លាន​ផោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ