ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​ខ្លាំង​ហូរ​ចូល​ស្ទឹង​មិន​ទាន់​ស្ទះ​ប្រព័ន្ធ​លូ​…​ដាក់​ប្រព័ន្ធ​លូ​បន្ថែម​១​ខ្សែ​ទៀត(មានវីដេអូ)

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អភិបាលខេត្ត​បាន​ចុះ​ពិនិត្យ​មើល​ដាក់​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ប្រវែង​៣៧០​ម៉ែត្រ និង​ស្តា​លូ​ដែល​ស្ទៈ​ប្រវែង​២០០​ម៉ែត្រ នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​ជាប់​ចំណតរថយន្ត (​ចាស់​) ស្ថិត​ភូមិ​បី​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរី​សោភ័ណ…

ខេត្តបន្ទាយមានជ័យ ៖ អភិបាលខេត្ត​បាន​ចុះ​ពិនិត្យ​មើល​ដាក់​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ប្រវែង​៣៧០​ម៉ែត្រ និង​ស្តា​លូ​ដែល​ស្ទៈ​ប្រវែង​២០០​ម៉ែត្រ នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​ជាប់​ចំណតរថយន្ត (​ចាស់​) ស្ថិត​ភូមិ​បី​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរី​សោភ័ណ ។

លោក​អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា នៅ​ចំណុច​ចំណតរថយន្ត (​ចាស់​)​និង​ផ្លូវ​ជុំវិញ​ក្នុង​ក្រុង​សិរី​សោភ័ណ​ត្រូវ​ទឹក​លិច​រាល់​ឆ្នាំ​នេះ ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ហូរ​ចូល​ស្ទឹង​មិន​ទាន់​ដោយ​ស្ទះ​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​លូ​ហូរ​មិន​ទាន់ ក្រោយ​ពេល​ដែល​សិក្សា​ជាមួយ​មន្ត្រី​ជំនាញ គឺ​ត្រូវ​តែ​ដាក់​ប្រព័ន្ធ​បន្ថែម​១​ខ្សែ​ទៀត ចាប់ពី​ចំណុច​ផ្លូវ​ក្បែរ​ចំណតរថយន្ត (​ចាស់​)​ខាងត្បូង​កាយ​ដាក់​ប្រព័ន្ធ​លូ​បង្ហូរ​កាត់​ភូមិ​៣ ទំលាក់​ទៅ​ស្ទឹង​ដែល​មាន​ប្រវែង​៣៧០​ម៉ែត្រ ។

លោក​បាន​បញ្ជាក់​ថា ទោះជា​កសាង​ប្រព័ន្ធ​លូ​១​ខ្សែ​ទៀត​ក៏​តម្រូវការ​ត្រូវ​ស្តា​ប្រព័ន្ធ​លូ​ចាស់​ពី​ចំណុច​ផ្លូវ​ខាងកើត​ចំណតរថយន្ត (​ចាស់​)​ដែល​ហូរ​ឆ្លងកាត់​ប្រព័ន្ធ​ចម្រុះ​ហើយ​ហូរ​ទំលាក់​ចូល​ស្ទឹង​ដែល​មាន​ប្រវែង​២០០​ម៉ែត្រ ដើម្បី​ដោយ​បាន​ប្រព័ន្ធ​លូ​ពីរ​ខ្សែ​អាច​រំដោះ​ទឹកបាន​ទាន់​ពេល ។

លោក អ៊ុ រាត្រី បាន​បញ្ជាក់​ថា ជាក់ស្តែង​នៅ​ថ្ងៃនេះ​ត្រូវ​បាន​កាយ​ដាក់​ប្រព័ន្ធ​លូ ហើយ​ដែល​ប៉ះពាល់​បង្គោល​ភ្លើង​ខ្លះ​ត្រូវ​បានអោយ​ខាង​អគ្គិសនី​ចូលរួម​ជួយ​សម្រួល និង​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​សំណង់​ដាក់​លើ​ចិញ្ចើម​ផ្លូវត្រូវ​ចូលរួម​សម្រួល​កាយ​ចេញ ដើម្បី​អោយ​ក្រុមការងារ​ដាក់​ប្រព័ន្ធ​លូ និង​កំពុង​ស្តា​ប្រព័ន្ធ​លូ​ចាស់​ជា​បណ្តើរ​ៗ​ហើយ​ការពារ​មាន​ភ្លៀង​ធ្លាក់ទឹក​លិច​ចំណតរថយន្ត (​ចាស់​)​និង​ផ្លូវ​ជុំវិញ​បណ្តាល​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ