ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូ​ទី​ន​ថា​ លោក​ត្រាំ​ពិតជា​ចង់បាន​ទំនាក់​ទំនង​​ល្អជា​មួយ​រុ​ស្ស៊ី

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន ថ្លែង​កាលពី​ថ្ងៃ​ទី​១៤​ឧសភា​ទៅ​កាន់​រដ្ឋ​មន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​MIKE POMPEO​ថា លោក​មាន​អារម្មណ៍​ដែល​លោក​ដូ​ណា​ល់​ត្រាំ​ពិតជា​ចង់​កែ​លម្អ​ជាយថាហេតុ ទំនាក់ទំនង​រុ​ស្ស៊ី-​អា​មេ​រិ​ក ដែល​មាន​ភាព​ល្អក់កករ​ខ្លាំង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ នៅ​ក្រុង​សូត​ជី​ជាប់មាត់​សមុទ្រ​ខ្មៅ…

សហរដ្ឋអាមេរិក​-​រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន ថ្លែង​កាលពី​ថ្ងៃ​ទី​១៤​ឧសភា​ទៅ​កាន់​រដ្ឋ​មន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​MIKE POMPEO​ថា លោក​មាន​អារម្មណ៍​ដែល​លោក​ដូ​ណា​ល់​ត្រាំ​ពិតជា​ចង់​កែ​លម្អ​ជាយថាហេតុ ទំនាក់ទំនង​រុ​ស្ស៊ី-​អា​មេ​រិ​ក ដែល​មាន​ភាព​ល្អក់កករ​ខ្លាំង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

នៅ​ក្រុង​សូត​ជី​ជាប់មាត់​សមុទ្រ​ខ្មៅ លោកពូ​ទី​ន​ថ្លែង​ទៅ​កាន់​លោក​POMPEO​ថា ខ្ញុំ​មាន​អារម្មណ៍​ថា ប្រធានាធិបតី​របស់​លោក​ចង់​ស្ដារ​ឡើង​វិញ​ទំនាក់ទំនង​និង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​រុ​ស្ស៊ី-​អា​មេ​រិ​ក ហើយ​លោក​ពិតជា​ចង់​ដោះស្រាយ​បណ្ដា​បញ្ហា​ដែល​មាន​ផលប្រយោជន៍​រួម​។ យើង​ធ្លាប់​បាន​និយាយ​ជា​ច្រើន​លើក​ថា យើង​ក៏​ចង់​ស្ដារ​ឡើង​វិញ​ឲ្យ​បាន​ពេញលេញ ទំនាក់ទំនង​របស់​យើង​ដែរ​។ ខ្ញុំ​សង្ឃឹមថា​លក្ខខណ្ឌ​ចាំបាច់​នានា​សម្រាប់​ការ​អនុវត្ត​បែប​នោះ​នឹង​ត្រូវ​បង្កើត​ឡើង​។

ទីប្រឹក្សា​វិមាន​ក្រឹម​ឡាំង​១​រូប លោក​អុីអ៊ូ​រី​អ៊ូ​ឆា​កូវ​ថ្លែង​ថា ម្យ៉ាងទៀត​លោកពូ​ទី​ន​បាន​បើកទ្វារ​សម្រាប់​ការ​ជួប​គ្នា​ថ្មី​មួយ ជាមួយ​លោក​ត្រាំ​ប្រសិនបើ​ក្រុង​មូ​ស្គូ​ទទួល​សំណើ​ផ្លូវការ​មួយ​ក្នុង​ន័យ​នេះ​។ លោក​ត្រាំ​និយាយ​កាលពី​ថ្ងៃ​ទី​១៣​ឧសភា​ថា លោក​គ្រោង​ជួប​ជាមួយ​លោកពូ​ទី​ន​នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​G20 ក្នុង​ទីក្រុង​អូ​សា​កាប្រទេស​ជប៉ុន​នា​ខែមិថុនា​ខាង​មុខ​នេះ​។

ប្រធានាធិបតី​រុ​ស្ស៊ី​ក៏​បាន​អះអាង​ជា​ថ្មី​នៅ​ក្រុង​សូត​ជី​ថា ក្រុង​មូ​ស្គូ​ដាច់ខាត​មិន​ជ្រៀត​ជ្រែកចូល​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ