ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​បដិសេធ​រាល់​ឆន្ទៈ​ធ្វើសង្គ្រាម​ជា​មួយ​អុី​រ៉​ង់

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​អុីរ៉​ង់ ៖ ប្រមុខ​ការទូត​អា​មេ​រិ​ក​លោក​MIKE POMPEO​កាលពី​ថ្ងៃ​ទី​១៤​ឧសភា បាន​បដិសេធ​រាល់​ឆន្ទៈ​នៃ​ការ​ធ្វើសង្គ្រាម​ជាមួយ​អុី​រ៉​ង់ ពី​សំណាក់​សហរដ្ឋអាមេរិក​ដែល​បណ្ដា​សមយុទ្ធ​យោធា នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ចំពោះ​ការ​កើនឡើង​នៃ​ភាព​តានតឹង​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍​។ ការ​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​១​គ្រឿង ព្រមទាំង​បណ្ដា​យន្តហោះ​ទម្លាប់​គ្រាប់បែក​យុទ្ធសាស្ត្រ​អា​មេ​រិ​ក​B-52 ទៅ​កាន់​ឈូង​សមុទ្រ​ពែ​រ្ស៍…

សហរដ្ឋអាមេរិក​-​អុីរ៉​ង់ ៖ ប្រមុខ​ការទូត​អា​មេ​រិ​ក​លោក​MIKE POMPEO​កាលពី​ថ្ងៃ​ទី​១៤​ឧសភា បាន​បដិសេធ​រាល់​ឆន្ទៈ​នៃ​ការ​ធ្វើសង្គ្រាម​ជាមួយ​អុី​រ៉​ង់ ពី​សំណាក់​សហរដ្ឋអាមេរិក​ដែល​បណ្ដា​សមយុទ្ធ​យោធា នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ចំពោះ​ការ​កើនឡើង​នៃ​ភាព​តានតឹង​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍​។

ការ​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​១​គ្រឿង ព្រមទាំង​បណ្ដា​យន្តហោះ​ទម្លាប់​គ្រាប់បែក​យុទ្ធសាស្ត្រ​អា​មេ​រិ​ក​B-52 ទៅ​កាន់​ឈូង​សមុទ្រ​ពែ​រ្ស៍ នាំ​ឲ្យ​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ជាមួយ​សម​ភាគី​រុ​ស្ស៊ី លោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូ​វ ក្រោយ​ការ​ជួប​ពិភាក្សា​គ្នា​ជាង​៣​ម៉ោង​នៅ​ទីក្រុង​សូត​ជី​រុ​ស្ស៊ី លោក​POMPEO​អះអាង​ថា សំខាន់​យើង​មិន​ស្វែងរក​សង្គ្រាម​មួយ​ជាមួយ​អុី​រ៉​ង់​ឡើយ​។ យើង​ចង់​ឲ្យ​អុីរ៉ង់​ធ្វើខ្លួន​ជា​ប្រទេស​ធម្មតា​មួយ​។ យើង​ចង់​ឲ្យ​របប​នោះ​បញ្ឈប់​ធ្វើ​យុទ្ធនាការ​ធ្វើឃាត​មនុស្ស​នៅ​អឺរ៉ុប ឈប់​គាំទ្រ​ពួក​ឧទ្ទាម​លី​បង់​ហេ​ស​ប៊ុល​ឡា​ហ៍ ដែល​គំរាមកំហែង​ផលប្រយោជន៍​របស់​ម​ជ្ឈឹ​ម​បូព៌ា​ទាំងមូល និង​ឈប់​គាំទ្រ​ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន ដែល​បាន​បាញ់​បណ្ដា​មី​ស៊ី​ល ក្នុង​តំបន់​នានា​ដែល​ពួក​រុ​ស្ស៊ី ​និង​អា​មេ​រិ​ក​ធ្វើ​ដំណើរ​ឆ្លងកាត់​។

ចំណែក​មេដឹកនាំ​កំពូល​អុី​រ៉​ង់​លោក​អា​យា​៉​តុឡា​ហ៍​អា​លី​ខា​មេ​នី អះអាង​នា​ថ្ងៃ​នោះ​ដែរ​ថា នឹង​ពុំ​មាន​សង្គ្រាម​ជាមួយ​សហរដ្ឋអាមេរិក​ទេ ដោយ​លោក​ពន្យល់​ថា ការ​បង្ហាញ​កម្លាំង​បច្ចុប្បន្ន ជា​វិធី​សាកល្បង​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ម្នាក់​ៗ​គឹៈ ទាំង​យើង​ទាំង​អា​មេ​រិ​ក​ពុំ​ស្វែងរក​សង្គ្រាម​ទេ ពួក​យើង​សុទ្ធតែ​ដឹង​ហើយ​ថា វា​នឹង​ពុំ​មាន​ប្រយោជន៍​សម្រាប់​យើង​ឡើយ​។

ដោយ​ចោទប្រកាន់​អុី​រ៉​ង់​ថា​រៀបចំ​ការ​វាយប្រហារ ប្រឆាំង​បណ្ដា​ផលប្រយោជន៍​អា​មេ​រិ​ក​នៅ​ម​ជ្ឈឹ​ម​បូព៌ា មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បាន​បញ្ជូន​ទៅ​កាន់​តំបន់​នោះ នូវ​នាវា​ផ្ទុក​យន្តហោះ​១​គ្រឿង នាវាចម្បាំង​១​គ្រឿង បណ្ដា​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​B-52 ព្រមទាំង​ប្រព័ន្ធ​មី​ស៊ីល​ការពារ​អាកាស​PATRIOT​។ ទោះបី​យ៉ាងណា​លោក​ដូ​ណា​ល់​ត្រាំ ដែល​ធ្លាប់​ធ្វើការ​ព្រមាន​យ៉ាង​ម៉ឺ​ង​ម៉ាត់​កាលពី​ថ្ងៃ​ទី​១៣​ឧសភា​ចំពោះ​អុី​រ៉​ង់​នោះ នា​ថ្ងៃ​ទី​១៤​ឧសភា​បាន​បដិសេធ​រាល់​គម្រោង បញ្ជូនទាហាន​អា​មេ​រិ​ក​១២០.០០០​នាក់ ទៅ​កាន់​តំបន់​ម​ជ្ឈឹ​ម​បូព៌ា ដូច​សេចក្ដីរាយការណ៍​នា​ពេល​មុន​នេះ​របស់​កាសែត​ញូ​វ​យ៉​ក​ថែម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ