ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វាយប្រហារ​ទីតាំង​ប្រេងដោយ​បណ្ដា​ដ្រូ​ន​ធ្វើឱ្យ​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង

4 ឆ្នាំ មុន

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ៖ បណ្ដា​ទីតាំង​ប្រេងកាត​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​ដោយ​បណ្ដា​ដ្រូ​ន កាល​ពី​ថ្ងៃ​ទី​១៤ ​ឧសភា​ នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​បណ្ដាល​ឲ្យ​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍ ២​ថ្ងៃ​បន្ទាប់​ពី​មានការ​វាយប្រហារ​ដ៏​អាថ៌​កំបាំង ប្រឆាំង​នាវា​៤​គ្រឿងក្នុង​នោះ​មាន​នាវា​ដឹក​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត​២​គ្រឿង ក្នុង​ដែនទឹក​យុទ្ធសាស្ត្រ​នោះ​។…

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ៖ បណ្ដា​ទីតាំង​ប្រេងកាត​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​ដោយ​បណ្ដា​ដ្រូ​ន កាល​ពី​ថ្ងៃ​ទី​១៤ ​ឧសភា​ នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​បណ្ដាល​ឲ្យ​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍ ២​ថ្ងៃ​បន្ទាប់​ពី​មានការ​វាយប្រហារ​ដ៏​អាថ៌​កំបាំង ប្រឆាំង​នាវា​៤​គ្រឿងក្នុង​នោះ​មាន​នាវា​ដឹក​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត​២​គ្រឿង ក្នុង​ដែនទឹក​យុទ្ធសាស្ត្រ​នោះ​។

ជា​ប្រទេស​នាំ​ប្រេង​ចេញ​ធំ​ទី​មួយ​លើ​ពិភពលោក អា​រ៉ា​ប៊ី​សា​អូឌីត​ត្រូវ​បញ្ឈប់​ប្រតិបត្តិការ​រ​បញ្ជូន​ប្រេង​បស់​ខ្លួន តាម​បំពង់​បង្ហូរ​ប្រេង​ចម្បង​មួយ ក្នុង​តំបន់​ទីក្រុង​រី​យ៉ា​ដ​ក្រោយ​ការ​វាយប្រហារ​ទាំងនោះ ប្រកាស​ទទួលខុសត្រូវ ដោយ​ពួក​ឧទ្ទាម​ហ៊ូ​ធី​ស្និទ្ធ​អុីរ៉​ង់​យេ​ម៉ែ​ន ជា​កន្លែង​ដែល​កងទ័ព​អា​រ៉ា​ប៊ី​សា​អូឌីត ជួយ​ដល់​រដ្ឋាភិបាល​ប្រទេស​នោះ ក្នុង​សង្គ្រាម​របស់​ខ្លួន​ប្រឆាំង​ពួក​បះបោរ​ទាំងនេះ​។

ជា​គូប្រជែង​អុីរ៉​ង់​ស៊ី​អុី​ត​សំខាន់​នៅ​ម​ជ្ឈឹ​ម​បូព៌ា អា​រ៉ា​ប៊ី​សា​អូឌីត​ស៊ុន​នី​ត​ជា​សម្ព័ន្ធមិត្ត​ជិតដិត​របស់​អា​មេ​រិ​ក ដែល​តែង​ពង្រឹង​មិន​ឈប់​ឈរ​នូវ​វោហា​សាស្ត្រ ប្រឆាំង​ក្រុង​តេ​ហេ​រ៉​ង់​ទាំង​ខាង​សំណុំរឿង​នុយក្លេអ៊ែរ​ក៏​ដូច​ជា​សកម្មភាព​នានា​របស់​ប្រទេស​នេះ ដែល​ខ្លួន​ចាត់​ទុក​ថា​បង្ក​អ​ស្ថេ​រ​ភាព​ក្នុង​តំបន់​។ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤​ឧសភា​ទីតាំង​បូម​ប្រេង​២​កន្លែង​របស់​អា​រ៉ា​ប៊ី​សា​អូឌីត រង​ការ​វាយប្រហារ​ដោយ​បណ្ដា​ដ្រូ​ន​ប្រដាប់​អាវុធ បណ្ដាល​ឲ្យ​មាន​ភ្លើង​ឆាបឆេះ​និង​ការ​ខូចខាត​នៅ​ទីតាំង​ទាំងនោះ​។

ក្រុមហ៊ុន​ប្រេង​យក្ស​អា​រ៉ា​ប៊ី​សា​អូឌីត ARAMCO បាន​កាត់​ផ្ដាច់​បណ្ដោះអាសន្ន​ប្រតិបត្តិការ​តាម​បំពង់​បង្ហូរ​ប្រេង EST-OUEST ដែល​ភ្ជាប់​ខេត្ត​ខាងកើត ទៅ​កំពង់​ផែ​YANBU​ជាប់​សមុទ្រ​ក្រហម តែ​អះអាង​ថា​ផលិតកម្ម​និង​ការ​នាំ​ប្រេង​ចេញ​ពុំ​ត្រូវ​បាន​ផ្អាក​ឡើយ​។

ប្រឈម​មុខ​នឹង​ភាព​តានតឹង តម្លៃ​ប្រេង​ឆៅ​បាន​ឡើង​ខ្ពស់​ដោយ​នា​វេលា​ម៉ោង​១៣​និង​១០​នាទី​ម៉ោង​សាកល ប្រេង​ឆៅ​នៃ​សមុទ្រ​ខាងជើង ក្នុង​១​ធុង​ឡើងថ្លៃ​ដល់​៧១,១០​ដុល្លារ​នៅ​ក្រុង​ឡុ​ង​ដ៏​។ នៅ​ក្រុង​ញូ​វ​យ៉​ក​ប្រេង​ឆៅ​១​ធុង​ឡើងថ្លៃ​ដល់​៦១,៥៧​ដុល្លារ​។

រដ្ឋ​ម​ន្រី្ត​ថាមពល​អា​រ៉ា​ប៊ី​សា​អូឌីត លោក​KHALIS AL FALIH​បាន​ព្រមាន​ថា អំពើ​ភេរវកម្ម​ចុង​ក្រោយ​ទាំងឡាយ នៅ​ឈូង​សមុទ្រ​ពែ​រ្ស៍ ប៉ះពាល់​ពុំ​ត្រឹមតែ​ប្រទេស​លោក​ទេ តែ​ដល់​សន្តិសុខ​នៃ​ការ​ផ្គត់ផ្គង់​ប្រេង​លើ​ពិភពលោក​និង​ដល់​សេដ្ឋកិច្ច​ពិភពលោក​ផង​ដែរ​។ លោក​បន្ត​ថា​ការ​វាយប្រហារ​ទាំងនោះ បង្ហាញ​ជា​ថ្មី​ម្ដងទៀត​ថា វា​សំខាន់​ណាស់​សម្រាប់​យើង ដែល​ត្រូវ​ប្រឈម​មុខជា​មួយ​ពួក​ភេរវ​ករ ក្នុង​នោះ​រួម​ទាំង​ពួក​ជីវពល​ហ៊ូ​ធី​ផង​ដែរ​។

នៅ​យេ​ម៉ែ​ន​ទូរទស្សន៍​របស់​ពួក​ហ៊ូ​ធី​រៀបរាប់​ពី​ប្រតិបត្តិការ​យោធា​ចម្បង​មួយ ជាមួយ​ការ​ប្រើ​ដ្រូ​ន​៧​គ្រឿង ប្រឆាំង​បណ្ដា​ទីតាំង​សំខាន់​ៗ របស់​អា​រ៉ា​ប៊ី​សា​អូឌីត​។ ទូរទ្សន៍​នោះ​បន្ត​ថា នោះ​វា​ជា​ការ​ឆ្លើយ​តប​ចំពោះ​បណ្ដា​អំពើ ឧក្រិដ្ឋ​របស់​ក្រុង​រី​យ៉ា​ដ​នៅ​យេ​ម៉ែ​ន​។ អ្នកនាំពាក្យ​ម្នាក់​របស់​ពួក​ហ៊ូ​ធី​និយាយ​ថា ប្រជាជន​យើង​គ្មាន​ជម្រើស​ណា​ផ្សេង​ក្រៅពី​ការពារ​ខ្លួន ប្រឆាំង​រាល់​កងកម្លាំង​ប្រទូស្ត​រា​៉​យ​។

កាលពី​២​ថ្ងៃមុន​នេះ​គឺ​កាលពី​ថ្ងៃ​ទី​១២​ឧសភា នាវា​ដឹក​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត​២​គ្រឿង របស់​ន័​រ​វែ​ស​១​គ្រឿង​និង​នាវា​កា​ហ្គោ​១​គ្រឿង​របស់​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម រង​ការ​វាយប្រហារ​បែប​វិច្ឆេទកម្ម ដ៏​អាថ៌​កំបាំង​ក្នុង​ដែនទឹក​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម នៃ​រដ្ឋ​FUJAIRAH​។ ពុំ​មាន​ជន​រង​គ្រោះ​ណា​ម្នាក់​ឡើយ តែ​បណ្ដា​នាវា​រង​ការ​ខូច​ខា​ហើយ​​ក៏​ពុំ​មាន​នាវា​ណាមួយ​ត្រូវ​លិច​។ ការ​វាយប្រហារ​អាថ៌​កំបាំង​នោះ​ពុំ​ទាន់​មាន​ក្រុម​ណា​ប្រកាស​ទទួលខុសត្រូវ​នៅឡើយ​។

សម្រាប់​ពួក​អ្នកជំនាញ​ការ​យល់​ថា ប្រសិនបើ​នោះ​ជា​ការ​វាយប្រហារ​របស់​អុី​រ៉​ង់ វា​អាច​ជា​ការ​ព្រមាន​មួយ​របស់​ប្រទេស​នោះ ចំពោះ​អា​មេ​រិ​ក​ដែល​កំពុង​តែ​ពង្រឹង​វត្តមាន​យោធា​របស់​ខ្លួន​ក្នុង​តំបន់​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ