ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​វេណេស៊ុយ​អេឡា​ទទួល​បាន​អំណាច​ពិសេស​ហើយ​​

11 ឆ្នាំ មុន

សភា​ជាតិ​វេណេ​ស៊ុយ​អេឡា​ បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី​១៩ វិច្ឆិកា​ ផ្ដល់​អំណាច​ពិសេស​ដល់​លោក​ប្រធានាធិបតី​ នីកូឡាស់​ ម៉ាឌូរ៉ូ​ ដែល​ឱ្យ​លោក​អាច​ដឹក​នាំ​ តាម​រយៈ​ការ​ចេញ​ក្រិត្យ​រយៈ​ពេល​១​ឆ្នាំ​ដើម្បី​តស៊ូ​ប្រឆាំង​នឹង​វិបត្ដិ​អតិផរណា​ និង​ការ​ខ្វះ​ខាត​នានា​ ដែល​ប្រទេស​នាំ​ប្រេង​ចេញ​សំខាន់​មួយ​នេះ​ជួប​ប្រទះ​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ។​

បន្ទាប់​ពី​ផ្ដល់​សុពលភាព​លើក​ដំបូង​ កាល​ពី​ថ្ងៃ​ទី​១៤​ វិច្ឆិកា​ សភាជាតិ​បាន​អនុម័ត​លើ​រឿង​នេះ​ជា​លើក​ទី​២​ដោយ​សំឡេង​៩៩​គាំ​ទ្រ​ក្នុង​ចំណោម​សមាជិក​សភា​១៦៥​រូប​ ។​ ប្រធាន​សភា​លោក​ ឌីអូស្កាដូ​ កាបែល​ឡូ​ ថ្លែង​ថា​ យើង​ប្រកាស​ថា​ បាន​អនុម័ត​ច្បាប់​ដែល​អនុញ្ញាត​ឱ្យ​ប្រធានាធិបតី​នៃ​សាធាណរដ្ឋ​អាច​ប្រើ​ក្រិត្យ​នានា​ដែល​មាន​តម្លៃ​ខាង​ផ្លូវ​ច្បាប់​ ។​

មុន​អនុម័ត​ច្បាប់​នោះ​ កាល​ពី​ថ្ងៃទី​១៤​ វិច្ឆិកា​ បណ្ដា​សមាជិក​សភា​បាន​អនុម័ត​លើ​ការ​ដក​តំណែង​លោកស្រី​ម៉ារីយ៉ា​ មែរ​សឺដែស អារីន​ហ្គូល សមាជិកា​សភា​នៃ​គណបក្ស​កាន់អំណាច​ពី​បទ​ពុក​រលួយ​ ព្រោះតែ​សមាជិកា​សភា​រូប​នេះ​ បដិសេធ​មិន​បោះ​ឆ្នោត​គាំ​ទ្រ​លើ​ការ​ផ្ដល់​អំណាច​ពិសេស​នោះ​ ដែល​នាំ​ឱ្យ​ខ្វះ​សំឡេង​ត្រូវ​ការ​ចាំ​បាច់​ ៩៩​សំឡេង​ ។​ ប្រធានាធិបតី​វេណេស៊ុយអេឡា​ កាល​ពី​ខែ​មុន​បាន​ដាក់​ជូន​សភា​នូវ​សំណើ​សុំ​ផ្ដល់​អំណាច​ពិសេស​ដើម្បី​តស៊ូ​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ប្រឆាំង​អ្វី​ដែល​លោក​ហៅ​ថា​ សង្គ្រាម​សេដ្ឋកិច្ច​ធ្វើ​ដោយ​ពួក​ប្រឆាំង​ និង​ពួក​អ្នក​គាំទ្រ​ចក្រពត្ដិ​និយម​មាន​មូល​ដ្ឋាន​នៅ​បរទេស​ ៕​