Samsung ប្រកាស​ពី​ការ​ត្រលប់​មក​វិញ​នៃ Galaxy Fold


Galaxy Note 10 របស់ Samsung ប្រៀប​បានជា​ស្មា​ត​ហ្វូ​ន​ដែល​ល្អ​ជាងគេ​សម្រាប់​ឆ្នាំ ២០១៩​ពិតមែន​ក្តី ប៉ុន្តែ Galaxy Fold កំពុង​តែ​ត្រលប់​មក​វិញ​ដើម្បី​ដណ្តើម​ឈ្មោះ​នេះ​ហើយ​។

លោក Koh Dong-jin ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Samsung បាន​និយាយ​ប្រាប់​ដល់ The Korea Herald ថា Galaxy Fold នឹង​ត្រលប់​មក​វិញ​បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ប្រកាស​ពី​ការ​លុប​កា​រក​ម្ម៉​ង់​កាលពី​ស​ប្តា​ហ៍​មុន​ ។

ពេល​ដែល​ត្រូវ​បាន​ចោទ​ជា​សំណួរ​ថា​តើ Galaxy Fold អាច​នឹង​ត្រូវ​បាន​ចេញ​លក់​លើ​ទីផ្សារ​នៅ​ចុងខែ​ឧសភា​នេះ​ទេ លោក Koh បាន​និយាយ​ថា «​ពួក​យើង​មិន​ត្រលប់​មក​វិញ​យឺត​ពេល​ពេក​ទេ​»​។ វា​គឺជា​ឱកាស​ទី​ពីរ​សម្រាប់ Samsung បន្ទាប់​ពី​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់បែន​បាន​ជួប​ប្រទះ​ឧបសគ្គ​ជា​ច្រើន​ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ស​ប្តា​ហ៍​កន្លង​មកនេះ​ ។

Samsung បាន​ប្រកាស​ពី​ស្មា​ត​ហ្វូ​ន​នេះ​ដំបូង​នៅ​ខែកុម្ភៈ ហើយ​ពួក​គេ​បាន​ជួបនឹង​ឧបសគ្គ​នៅ​ខែមេសា​បន្ទាប់​ពី​មានការ​រាយការណ៍​មក​ថា Galaxy Fold មាន​បញ្ហា​។ បន្ទាប់​ពី​រុញច្រាន​ការ​រាយការណ៍​ទាំងនេះ Samsung បាន​ព្យាយាម​ការពារ​ខ្លួនឯង​និង​ទាមទារ​ឲ្យ​អតិថិជន​ផ្ញើ Galaxy Fold ទៅ​ក្រុមហ៊ុន​វិញ ព្រមទាំង​បញ្ឈប់​កា​រក​ម្ម៉​ង់​របស់​អតិថិជន​កាលពី​ស​ប្តា​ហ៍​មុន​ផង​ដែរ​ ។

ស្ថាន​ការ​នេះ​បាន​បង្ក​ឲ្យ​មានការ​រិះគន់​និង​លេង​សើ​ង​ជា​ច្រើន ប៉ុន្តែ​ពាក្យពេចន៍​របស់​លោក Koh នៅ​តែ​ជា​ព​ត៌​មាន​ល្អ​មួយ​ដដែល​។ ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់បែន​បាន​មាន​សក្តានុពល​ក្នុង​ការ​ជួយ​លើក​ស្ទួយ​ដល់ទី​ផ្សារ​ស្មា​ត​ហ្វូ​ន​វិញ​ ។ ប្រាកដ​ណាស់ Galaxy Fold ជា​ផលិតផល​ជំនាន់​ទី​មួយ​ដែល​អាច​នឹង​មាន​បញ្ហា​ច្រើន ប៉ុន្តែ​វា​ក៏​ជា​ស្មា​ត​ហ្វូ​ន​ដែល​មាន​ចំណុច​ពិសេស​ៗ​ច្រើន​ជាងគេ​ប្រចាំឆ្នាំ​ដែរ​ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បច្ចេកវិទ្យា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ