ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​គ្នា​ដេញចាប់​បាន​ផ្អើល​វត្ត​ស្រះ​ចក ទើប​សារភាព​ថា​ប្រព្រឹត្ត​២​លើក​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​ចិន​ម្នាក់​កំពុង​ជិះ​លើ​ម៉ូតូ​កង់​បី​ឥណ្ឌា​ហើយ​យក​ទូរស័ព្ទ​មក​ចុច​សុខ​ៗ ស្រាប់តែ​ត្រូវ​មាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ជិត​ហើយ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​បាន​សម្រេច បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ​តាម​ចាប់ ហើយ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​ចូល​ក្នុង​វត្ត​ស្រះ​ចក ក៏​ត្រូវ​ប្រជាពលរដ្ឋ​ចាប់ខ្លួន​បាន និង​ប្រគល់​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះ​ចក​យក​ទៅ​សួរនាំ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​ចិន​ម្នាក់​កំពុង​ជិះ​លើ​ម៉ូតូ​កង់​បី​ឥណ្ឌា​ហើយ​យក​ទូរស័ព្ទ​មក​ចុច​សុខ​ៗ ស្រាប់តែ​ត្រូវ​មាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ជិត​ហើយ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​បាន​សម្រេច បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ​តាម​ចាប់ ហើយ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​ចូល​ក្នុង​វត្ត​ស្រះ​ចក ក៏​ត្រូវ​ប្រជាពលរដ្ឋ​ចាប់ខ្លួន​បាន និង​ប្រគល់​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះ​ចក​យក​ទៅ​សួរនាំ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​៨៦​កែង​៦១ នៅ​ចំណុច​មុខ​វត្ត​ស្រះ​ចក ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ​ឈ្មោះ ចេ​ង នុ​ច ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១១ ស្នាក់​នៅ​ភូមិ​ព្រែក​តា​រ័​ត្ន សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ ។

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេឃើញ​បុរស​ជា​ជនជាតិ​ចិន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​កំពុង​ជិះ​លើ​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៦១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​BEAT ពណ៌​ក្រហម បើកបរ​តាម​បណ្តោយ​ផ្លូវ​៦១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​ដែល​ជនសង្ស័យ​ឃើញ​ជន​រង​គ្រោះ​កំពុង​ចុច​ទូរស័ព្ទ​ដៃ​ក៏​ឆ្លៀតឱកាស​ជិះម៉ូតូ​​ទៅ​ជិត រួច​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​មិន​ស្គាល​ម៉ាក​ពី​ជន​រង​គ្រោះ​បាន​សម្រេច ភ្លាម​ៗ​នោះ​ដែរ ម៉ូតូ​កង់​បី​ឥណ្ឌា​បាន​បើក​ដេញ​តាម​កៀរ​ម៉ូតូ​របស់​ជនសង្ស័យ​ទៅ​ដល់​ចំណុច​ផ្លូវ​៨៦ មុខ​វត្ត​ស្រះ​ចក ធ្វើ​ឱ្យ​ជនសង្ស័យ​រេ​ចង្កូត​ម៉ូតូ​បុក​គូទ​រថយន្ត​មួយ​គ្រឿង​ដែល​ចត​ទុក​ចោល​នៅ​ចិញ្ចើម​ផ្លូវ បណ្តាល​អោយ​ដួល​ម៉ូតូ ហើយ​ជនសង្ស័យ​បាន​រត់​ចូល​ទៅ​ក្នុង​វត្ត​ស្រះ​ចក ក៏​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ​តាម​ចាប់​ក្របួច​ជាប់​រួច​ប្រគល់​ទៅ​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះ​ចក​ដើម្បី​យក​ទៅ​ធ្វើការ​សួរនាំ ។

បន្ទាប់​ពី​ឃាត់ខ្លួន ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ធ្លាប់​ធ្វើ​សកម្ម​ភាព​ទាំងអស់​២​លើក ដោយ​លើក​ទី​១​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​នៅ​ម្តុំ​ផ្សារ​កណ្តាល ប៉ុន្តែ​អត់​បាន​សម្រេច ហើយ​លើក​នេះ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ទៀត​ក៏​អត់​បាន​សម្រេច​ដូច​គ្នា ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តែ​ម្តង ចំណែក​ជន​រង​គ្រោះ​ពេល​យក​បាន​ទូរស័ព្ទ​ដៃ​រួច​ក៏​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​ចេញ​ទៅ​បាត់ ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះ​ចក​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខ័​ណ្ឌ​ដូនពេញ​ដើម្បី​កសាង​សំណុំរឿង​បន្ត​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ