ខេត្តកំពង់ស្ពឺ ៖ អ្នកញៀនល្បែងស៊ីសងខុសច្បាប់(ជល់មាន់)ចំនួន៥នាក់ត្រូវបានកម្លាំងនគរបាលស្រុកបសេដ្ឋធ្វើការឃាត់ខ្លួន មនុស្សច្រើននាក់ផ្សេងទៀតបានរត់គេចខ្លួន ខណៈដែលប្រមូលផ្តុំគ្នាលេងល្បែងជល់មាន់ ហើយកម្លាំងនគរបាលឆ្មក់បង្ក្រាប។
ការឆ្មក់បង្ក្រាបទីតាំងខាងលើ កាលពី វេលាម៉ោង០១និង៣០នាទីរសៀលថ្ងៃ៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចវាលស្រែក្រោមដើមអំពិល ស្ថិតក្នុងភូមិថ្លុកបី ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ បាននិយាយឱ្យដឹងថា កំលាំងជំនាញព្រហ្មទណ្ឌស្រុកបានសហការជាមួយរដ្ឋបាលឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកាត់ភ្លុក បានធ្វើការស្រាវជ្រាវ និងធ្វើការឆ្មក់បង្ក្រាបល្បែងស៊ីសងខុសច្បាប់(ជល់មាន់)មួយកន្លែងជាក់ស្តែង ឃាត់ខ្លួនមុខសញ្ញាញៀនល្បែង(ជល់មាន់) បានចំនួន០៥នាក់។
លោកអធិការនគរបាលស្រុកបសេដ្ឋបាននិយាយឱ្យដឹងថា ក្រុមញៀនល្បែងទំង៥នាក់ដែលឃាត់ខ្លួនទី១-ឈ្មោះ សយ ចាន់ធីម ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិអូរ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ទី២./ឈ្មោះ អុក បន ភេទប្រុស អាយុ៣១ឆ្នាំ ទី៣-ឈ្មោះ ហេង ចាន់ណា ភេទប្រុស អាយុ២៥ឆ្នាំ ពីរនាក់រស់នៅភូមិព្រៃសំពណ៌ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ទី៤-ឈ្មោះ ស៊ុន សុខខុន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិត្រពាំងលៀប ឃុំផុង ស្រុកបសេដ្ឋ និងទី៥-ឈ្មោះ មឿក មេសា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិវាលល្វាង ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ។ ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ បានដកហូតវត្ថុតាងរួមមាន
១-មាន់ជល់ចំនួន០៤ក្បាល
២-ជញ្ជីងថ្លឹងមាន់០១គ្រឿង
៣-ឆ្នាំងដាំទឹក០១
៤-សង្វៀនធ្វើអំពីតង់០១
៥-ម៉ូតូចំនួន០៣គ្រឿង ដោយមានការចូលរួមពីលោក លោកមេឃុំកាត់ភ្លុក លោកមេភូមិថ្លុកបីផងដែរ ។
បច្ចុប្បន្នក្រុមជនសង្ស័យរួមជាមួយនឹងវត្ថុតាងកំលាំងជំនាញព្រហ្មទណ្ឌ កំពុងធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជូនបន្តទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕




ចែករំលែកព័តមាននេះ