ខេត្តកំពត ៖ មានករណីបុរស២នាក់ផឹកស្រវឹង រួចនាំគ្នាទៅរកវាយបុរសម្នាក់ទៀតដល់ផ្ទះ ប៉ុន្តែត្រូវគេតដៃវិញ បណ្តាលឱ្យស្លាប់ទាំង ២នាក់ ។
ករណីនេះកើតឡើងនៅថ្ងៃទី ៦ ខែកុម្ភៈឆ្នាំ ២០២៦ វេលាម៉ោង ៩.៥០នាទីយប់ ស្ថិតនៅភូមិខ្ពបរុន ឃុំ ស្រែចែង ស្រុកជុំគិរី ខេត្តកំពត ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា: មុនពេលកើតហេតុមានមនុស្សពីរនាក់ជាជនរងគ្រោះចេញពីកន្លែងផឹកស៊ីមួយកន្លែងដោយស្ថានភាពស្រវឹងជោគទាំងពីរនាក់មករកវ៉ៃជនសង្ស័យដល់ផ្ទះ(តាមប្រភពថាដោយមានគុំនុំ) ពេលមកដល់ផ្ទះជនសង្ស័យក៏បានប្រតាយប្រតប់ជាមួយជនសង្ស័យទាំងពីរនាក់រួចក៏ត្រូវជនសង្ស័យវាយស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ(ផ្ទះជនសង្ស័យ) រីឯម្នាក់ទៀតរង របួសធ្ងន់ដឹកទៅសង្គ្រោះស្លាប់នៅមន្ទីរពេទ្យខេត្តតាកែវ ។
ប្រភពបានបន្តថា: ជនរងគ្រោះទាំង០២ នាក់មានឈ្មោះ ÷១-.ឈ្មោះ ឌី វណ្ណរា ភេទប្រុស អាយុ ៣៦ ឆ្នាំ នៅភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគិរី ( ស្លាប់ )នៅនឹងកន្លែងកើតហេតុ ។
២.ឈ្មោះ ប៉ាន សុភា ភេទប្រុស អាយុ ៣៥ ឆ្នាំ នៅភូមិ.ឃុំជាមួយគ្នា ( បានស្លាប់ ) ក្រោយពេលបញ្ជូនទៅមន្ទីពេទ្យខេត្ត តាកែវ ) ។
ចំពោះជនសង្ស័យឈ្មោះ សេន សារ៉ូ ភេទប្រុស អាយុ ៣២ ឆ្នាំ នៅភូមិខ្ពបរុន ឃុំ ស្រែចែង ស្រុកជុំគិរី ខេត្តកំពត ( ត្រូវជាប្អូនថ្លៃរបស់ជនរងគ្រោះ ឈ្មោះ ឌី វណ្ណរា ) ក្រោយធ្វើសកម្មភាពរួចបានរត់គេចខ្លួនសមត្ថកិច្ចកំពុងតាមប្រម៉ាញ់ផងដែរ។
ជុំវិញរឿងនេះមូលហេតុជនរងគ្រោះទាំង២នាក់ចេញពីកន្លែងផឹកស៊ីមួយកន្លែងស្រវឹង និង ធ្លាប់មានគំនុំជាមួយគ្នា(ជនសង្សយ័)កន្លងមកក៏មករករឿងជាមួយជនសង្សយ័ដែលជនសង្ស័យនៅផ្ទះមិនស្រវ៉ឹងទេ។
ដោយជនរងគ្រោះទាំងពីរផឹកស៊ីស្រវឹង ចូលទៅវាយជនសង្ស័យដល់ក្នុងផ្ទះដែល ស្ថិតក្នុងភូមិ.ឃុំខាងលើ ហើយជនសង្ស័យបានប្រតាយប្រតប់គ្នារហូតមានករណីខាងលើកើតឡើងតែម្ដង។ ក្រោយពីកើតហេតុកំលាំង សមត្ថកិច្ចក៏បានចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យ និង ធ្វើកោសលវិច្ច័យនូវ ករណីខាងលើ សមត្ថកិច្ចបានសន្និដ្ឋានថា: ករណីខាងលើគឺជាករណីឃាតកម្មយ៉ាងពិតប្រាកដ និង បានប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តតាកែវ ជាស្រុកកំណើតរបស់ជនរងគ្រោះ រីឯជនដៃដល់សមត្ថកិច្ចកំពុងដុតដៃដុតជើងតាមប្រម៉ាញ់ដើម្បីឃាត់ខ្លួនមកផ្តន្ទាទោសតាមនីតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ